នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​មនុស្ស​ ៨៦៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ​៨០០​នាក់​រយៈ​ពេល​ ៥​ថ្ងៃ​ជាប់​គ្នា

2021/09/28 05:09:56 am        260
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស ៨៦៦​នាក់​បន្ថែម​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​តួលេខ​ឆ្លង​ថ្មី​លើស ៨០០​នាក់​នៅ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៨៦៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដោយក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ចំនួន ៨៣​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។បើ​តាម​តួលេខ​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​លើស ៨០០​នាក់​អស់​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​ក៏​មាន​មនុស្ស ២៦​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នេះ​គឺ​ជា​តួលេខ​អ្នក​ស្លាប់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​​ជិត ២​ខែ​កន្លង​មក​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​មាន​មនុស្ស​រហូត​ដល់​ ២ ២៨៧​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។ចំណែក​ឯ​តួលេខ​ឆ្លង​សរុប​វិញ បាន​កើន​ឡើង​ដល់ ១១០ ៧៩២​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​អ្នក​ជំងឺ​កូវីដ​-១៩​សរុប​រហូត​ដល់ ១០១ ៦៩០​នាក់ ឬ​ស្មើ​ជិត ៩២​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៥០៥នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨៣៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/27 12:00:47 pm        222
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨៣៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧៣០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ២៦១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០១ ១៨៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៩ ៩២៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨១៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/25 12:40:43 pm        1655
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨១៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧០២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ២១៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០០ ១៨២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៨ ២៥៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អាជ្ញាធរខណ្ឌបឹងកេងកង ចុះបាញ់ទឹកលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ មានសភាពប្រឡាក់ រលប់​ចំណាំង​ផ្លាត

2021/09/24 01:26:08 pm        406
ភ្នំពេញ៖ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ​បឹងកេងកង បានដឹកនាំកម្លាំងមន្ដ្រី និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកលាងសម្អាតទ្រូងពុះចែកផ្លូវ នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងផងដែរថា​ កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះរៀបចំ​សណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសសណ្ដាប់ធ្នាប់​តាមដងផ្លូវ ដើម្បីរំដោះចិញ្ជើមផ្លូវ​រក្សាទុក​ជូនបងប្អូនអ្នកធ្វើដំណើរដោយថ្មើរជើង ឬជនពិការភាពធ្វើដំណើរ និងដើម្បីកាត់បន្ថយការ​កកស្ទះចរាចរណ៍ផងដែរ។ បន្ថែមទៀតនោះលោក អភិបាលខណ្ឌ​បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ចុះបាញ់​ទឹកលាង​សម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវព្រោះរបាំងថ្មពុះចែកទ្រូងផ្លូវ ​មានសភាពប្រឡាក់ រលប់​ចំណាំង​ផ្លាត ធ្វើឲ្យបងប្អូនអ្នកបើកបរធ្វើដំណើរពេលយប់លំបាកក្នុងការបើកបរងាយ​និង​បង្ក​គ្រោះថ្នាក់ចរាចរណ៍។ជាចុងក្រោយ អាជ្ញាធរខណ្ឌ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វើ អនាម័យ បរិស្ថាន ឲ្យ​បានគ្រប់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត ៕អត្ថបទ៖ កុម្ភះ 

កម្ពុជា​រក​ឃើញ​មនុស្ស​៨២២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ

2021/09/24 12:11:58 pm        377
ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់ ៨២២​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នេះ​គឺ​ជា​តួលេខ​កើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ ២​ខែ​ចុង​ក្រោយ​មក​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស ៨២២​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​ករណី​ឆ្លង ១០៦​នាក់ គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​តួលេខ​ក្រសួង​សុខាភិបាល នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ច្រើន​បែប​នេះ​នៅ​ក្នុង​រយៈ​ពេល​ ២​ខែ​ចុង​ក្រោយ​នេះ។កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​លើស ៨០០​ករណី​ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​តួលេខ​ឆ្លង​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចន្លោះ ៤០០ ទៅ​ក្រោម ៧០០​ករណី​ប៉ុណ្ណោះ​​នៅ​ក្នុងរយៈ​ពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ២២​នាក់​បន្ថែម​ទៀត ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ផង​ដែរ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៩៧​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល មនុស្ស​សរុប ១០៧ ៤៤១​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។ប៉ុន្តែ ក្រសួង​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៩ ៦២៨​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៤៩៤​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៣៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៧៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/23 12:48:54 pm        199
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៣៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៧៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៧៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៩ ១៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៦ ៦១៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៣៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៦៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/22 12:00:20 pm        212
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៣៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៦៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៣៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៥៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៨ ៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៥ ៩៨១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងជិត២០០០នាក់ ក្នុងការការពារសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ពិធី​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2021/09/21 02:13:04 pm        509
ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នឹង​ប្រើប្រាស់​កម្លាំង​សរុប​ជិត​ ២០០០​នាក់ ដើម្បី​ការពារ​សន្តិសុខសណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ ប្រពៃណីជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១​នេះតទៅ ។​​​លោក​ឧ​ត្ត​ម​សេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​ថា ក្នុង​ឱកាស​ពិធីកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ កម្លាំង​សមត្ថកិច្ច​របស់​រាជធានី​ភ្នំពេញ ​នឹង​ប្រើប្រាស់​កម្លាំង​ចំនួន​១៩២១​នាក់ ឈរជើង​នៅតាម​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេសឈរជើង​នៅតាម​បណ្តាវត្ត​អារាម​ទាំង​១៥១​វត្ត​ និង​នៅតាម​ច្រកចេញចូល​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ចរាចរណ៍​ជូនប្រជាពលរដ្ឋ ក្នុងឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​វត្ត​អារាម ​ក៏ដូចជា​ ចាក​ចេញពី​រាជធានី​ភ្នំពេញ ​ទៅ​បណ្ដា​ខេត្ត​នានា​។លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​​បន្ថែមថា ក្នុង​ចំនួន​សមត្ថកិច្ច​ប៉ូលិស​ជិត​២០០០ នាក់​នេះ ​យើងចែក​ចេញជា​ផែន​សម្រួល​សណ្ដាប់ធ្នាប់​ ចរាចរអន្តរាគមន៍ អគ្គិភ័យ ល្បាត និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ នៅក្នុង​មូលដ្ឋាន​ ដើម្បី​កាត់បន្ថយ​នូវ​អំពើចោរកម្ម​ លួច ឆក់ ប្លន់ គ្រឿងញៀន និង​គាស់​ផ្ទះ​ជាដើម...។ បន្ថែម​ពីនេះ​ទៀត យើង​ក៏​ប្រើប្រាស់​សមត្ថកិច្ច​ប៉ូលិស​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ចុះ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផងដែរ​ សំដៅ​ធ្វើយ៉ាង​ណា​ឲ្យប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ ​និង​មាន​ជំនឿ​ទុកចិត្ត​មកលើ​សមត្ថកិច្ច​របស់​យើង​។សូម​ជម្រាបជូនឲ្យដឹងថា ខ្លឹមសារទាំងនេះ គឺជាលើកឡើងរបស់លោក​ឧ​ត្ត​ម​សេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២០​ ខែកញ្ញា​ឆ្នាំ២០២១ ម្សិលមិញ ដើម្បី​ពិភាក្សាលើ​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ ការអនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ ជុំវិញ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធីបុណ្យ​ដាក់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ ៕អត្ថបទ ៖ តារាវុទ្ធី

បង្ក្រាបទីតាំង​ខារ៉ាអូខេ​លួចបើក​ល្មើស​វិធានការ​រដ្ឋបាល រកឃើញ​បុគ្គលិក​នារី​ខារ៉ាអូខេ​ចំនួន​៥នាក់ ​នឹង​​ចុងភៅ​ម្នាក់ ​​វិជ្ជមានកូវីដ១៩

2021/09/21 01:18:54 pm        461
ភ្នំពេញ ៖ ទីតាំងខារ៉ាអូខេ លួចបើកបំពាននឹងបំរាមរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេ នឹងភ្ញៀវចំនួន៤៣នាក់ ធ្វើតេស្ដសំណាក់រកជំងឺកូវីដ១៩​ ដោយរកឃើញមានវិជ្ជមាន៦នាក់ផងដែរ។ ប្រតិបត្តិការនេះធ្វើឡើង កាល​ពី​វេលាម៉ោង​៩នឹង​១០នាទី​យប់​ថ្ងៃ​ទី​២០ខែ​កញ្ញា​ឆ្នាំ​២០១៩​ នៅ​ភោជនីយដ្ឋាន​ ម្ហូប​ ធម្មជាតិ​ថុន​ វាសនា​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។  តាម​ប្រភព​ព័ត៌មាន​ពី​ មន្រ្តីនៃគណ:បបញ្ជារការឯកភាពខណ្ឌ​ពោធិ៍​សែនជ័យ ​បាន​ឲ្យ​ដឹង​ថា​ មុនឈានដល់ការចុះបង្ក្រាប​ ទី​តាំង​ខារ៉ាអូខេ​នឹង​ភោជនីយដ្ឋាន​ ម្ហូប​ ធម្មជាតិ​ គឺ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ​ទី​តាំងបាន​បើក​លួច​លាក់​ខុស​ច្បាប់ ​ដែល​បំពាន​បម្រាម​របស់​ក្រសួង​សុខាភិបាល​ ហើយត្រូវ​បាន​គណៈបញ្ជា​ការ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ចុះ​ឃាត់​ខ្លួន​បុគ្គលិក​ និង​ភ្ញៀវ​ដែល​បានចូល​ផឹកស៊ី ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ​១៩ផងដែរ​។តាមប្រភព​ព័ត៌មាន​ បាន​បន្ត​ទៀត​ថា​ បន្ទាប់​​ពីធ្វើតេស្ដ ​បានរកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ជា​បុគ្គលិក​ហាង​ខារ៉ាអូខេ​ និង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ​​ ចំនួន​៦នាក់ ​ក្នុងនោះ​ បុគ្គលិក​នារី​ខារ៉ាអូខេ​ចំនួន​៥នាក់ ​នឹង​បុរស​ជា​ចុងភៅ​ម្នាក់ ​ដើម្បី​យក​ទៅ​ព្យាបាល​ភ្លាមៗ​ផង​ដែរ​៕ ក្រោយប្រតិបត្តិការអាជ្ញាធរខណ្ឌ​ពោធិ៍​សែនជ័យ​ ​ឃាត់​​មេការ​ ខារ៉ាអូខេ​ និង​ភោជនីយដ្ឋាន​យក​ទៅសួរនាំ​ ដើម្បី​ឲ្យថៅកែ​ចូល​ខ្លួន​ចេញ​មុខ​ដោះស្រាយ​តាម​នីតិវិធី​​៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៨៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/21 12:17:45 pm        221
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៨៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥០៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១២១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៤០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៨ ១៨៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៥ ៣៤៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេវាសន្តិសុខអ៊ីស្រាអែល និយាយថា សមាជិកក្រុមហាម៉ាស ៦០នាក់ ត្រូវបានចាប់ខ្លួន នៅតំបន់ West Bank
06/30/2025 03:06 PM
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប ជំរុញឲ្យមានការទទួលស្គាល់ប៉ាឡេស្ទីន ក្នុងកិច្ចពិភាក្សាជាមួយបេសកជន EU ប្រចាំមជ្ឈិមបូព៌ា
06/30/2025 03:06 PM
អ៊ីរ៉ង់អំពាវនាវឲ្យ UN ទទួលស្គាល់អាមេរិក និងអ៊ីស្រាអែលថា ជាអ្នកផ្តួចផ្តើមគំនិតឈ្លានពាន
06/30/2025 03:06 PM
ផ្លូវកៅស៊ូ២ជាន់ជាង៤១គីឡូម៉ែត្រ នឹងប្រែក្លាយជីវភាពប្រជាជនក្នុងឃុំទាំង៤អោយធូរធារជាងពេលបច្ចុប្បន្ន និងមានសារៈសំខាន់លើវិស័យទេសចរណ៍
06/30/2025 03:06 PM
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា
06/30/2025 02:06 PM
មនុស្សរាប់ពាន់នាក់ បានធ្វើការបិទផ្លូវ នៅក្នុងប្រទេសស៊ែរប៊ី បន្ទាប់ពីការចាប់ខ្លួនបាតុករប្រឆាំងរដ្ឋាភិបាល
06/30/2025 02:06 PM
មនុស្ស១១នាក់ស្លាប់ និង៧នាក់រងរបួស ក្នុងឧបទ្ទវហេតុបាក់រលំអណ្តូងរ៉ែមាស នៅស៊ូដង់
06/30/2025 02:06 PM
លោក Trump៖ ពាណិជ្ជកម្មរថយន្តជាមួយប្រទេសជប៉ុន «មិនយុត្តិធម៌ទេ»
06/30/2025 02:06 PM
លោក Trump៖ ទណ្ឌកម្មលើអ៊ីរ៉ង់ អាចត្រូវបានដកចេញ អាស្រ័យលើការឆ្លើយតបរបស់ប្រទេសនេះ
06/30/2025 02:06 PM
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញប្រារព្ធខួបអនុស្សារីយ៍លើកទី៧៤ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជនកម្ពុជា នៅស្រុកកណ្ដាលស្ទឹង
06/30/2025 01:06 PM