នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

បញ្ជូននារីជនជាតិចិន បើករថយន្ត​បុក​មនុស្សស្លាប់ម្នាក់ និងរេចង្កូត​បុក​រះ​រថយន្ត​៤គ្រឿង​បន្ថែមទៀត​ ទៅតុលាការនៅព្រឹកនេះ

2021/09/21 11:01:18 am        269
ភ្នំពេញ ៖ នារីជនជាតិចិន បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលបុកមនុស្ស​ដើរថ្មើជើងស្លាប់ម្នាក់ និងរេចង្កូតបុករះរថយន្ត៤គ្រឿង ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរតាមនីតិវិធី នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។គួររំលឹកថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នារីជនជាតិចិនម្នាក់ បានបើករយថន្តស៊េរីទំនើបម៉ាកRANG ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុង​ល្បឿនលឿន​ ខណៈមក​ដល់​ចំណុចកើតហេតុ បានជ្រុលល្បឿន​ទៅបុកមនុស្ស​ដើរជើងម្នាក់​បណ្ដាលឲ្យ​បោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចរថយន្តរេចង្កូតទៅបុករះរថយន្ត៤គ្រឿង​ដែល​ចត​នៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី តាម​បណ្ដោយ​មហាវិថីព្រះមុន្នីវង្ស មូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចប្បន្ននារីជនជាតិចិនរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕អត្ថបទ៖ កុម្ភៈ

អាជ្ញាធរខេត្តសៀមរាប បង្កើតក្រុមដឹកជញ្ជូន២២៣នាក់ សម្រាប់ដឹកស្បៀងអាហារនៅតំបន់ក្រហម

2021/09/21 10:40:17 am        507
សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានបង្កើតក្រុមដឹកជញ្ជូន ស្បៀងអាហារ ដោយមិនគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ នៅក្នុងភូមិសាស្ដ្រនៃក្រុងទេសចរណ៍អង្គរមួយនេះ ។ ការបង្កើតក្រុមដឹកជញ្ជូនទំនិញនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១នេះ ។ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ការរៀបចំនេះ គឺជាសម្របសម្រួល​ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងបញ្ជាទិញ និងការដឹកជញ្ជូន​ដល់​គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋាន ដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។ ឯកឧត្ដម បន្ដថា រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះដែលសេសសល់ និងមានផែនការ​ធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ១៥ថ្ងៃម្តងជាដើម អាស្រ័យ​លើបច្ចេកទេស ឬការកំណត់របស់សុខាភិបាល។ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ឯកឧត្ដម បន្ដថា អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ឯកឧត្ដមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ។ ទន្ទឹមនឹងនេះ ឯកឧត្ដមសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។ម្យ៉ាងទៀតសូមបងប្អូនបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន។សូមជម្រាបថា សង្កាត់ចំនួន១២សង្កាត់ ក្នុងក្រុងសៀមរាបត្រូវបានបិទខ្ទប់ និងដាក់កំណត់​ជា​តំបន់លឿងទុំ និងកំណត់ជាតំបន់ក្រហម រយៈពេល៧ថ្ងៃ ជាបណ្ដោះអាសន្ន រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ការកំណត់តំបន់ក្រហម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ការបិទខ្ទប់ក្រោយពេលរកឃើញថា ក្រុងទេសចរណ៍ដ៏មានប្រជាប្រិយមួយនេះ មានការរីករាលដាលនូវជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរគួរឲ្យព្រួបារម្ភក្នុងមួយរយៈចុងក្រោយនេះ ៕អត្ថបទ ៖ សាវី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦២២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៧៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/20 01:05:36 pm        222
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦២២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៧៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៤៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៧៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១២៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៧ ៧០០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៤ ៧១៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អាជ្ញាធរខេត្តសៀមរាប អំពាវនាវជាថ្មីទៀត ឱ្យពលរដ្ឋឱ្យចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈដែលខេត្ដនេះ កំពុងរីកដាលគួរឱ្យព្រួយបារម្ភ

2021/09/18 01:00:02 pm        593
សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសត្រូវនៅក្នុងផ្ទះបើមិនចាំបាច់កុំចេញក្រៅ នឹងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃ និងអាកុល ឬជែល ឱ្យបានត្រឹមត្រូវ តាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ-១៩ បានឆាប់រហ័ស។លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានអំពាវនាវបែបនេះ នៅពេលលោកបានដឹកនាំ​ក្រុម​ការងារចុះត្រួតពិនិត្យ នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់ចុងឃ្នៀស ក្រុងសៀមរាប រដ្ឋបាលខេត្ត បានសម្រេចកំណត់ជា "តំបន់ក្រហម" នៅក្នុងភូមិសាស្ត្រសង្កាត់​ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។លោកបន្ដថា ការកំណត់នេះ បន្ទាប់ពីអាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងអ្នក​ចម្លងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺភាគច្រើនកើតចេញពីការមិនគោរព​នូវវិធានការ​ណែនាំ​របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តជាដើម។ អាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ ដូចជា​ការជួបជុំ​ប្រមូលផ្ដុំគ្នាច្រើន មិនចេះការពារខ្លួន និងក្រុមគ្រួសាររសប់ខ្លួន ដែលជាហេតុនាំមេរោគ​ចម្លងបន្តទៅដល់អ្នកដទៃ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដែលបានដាក់ចេញនៅវិធានការនានាកន្លងមក៕អត្ថបទ ៖ ឈិត សាវី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/18 12:39:08 pm        271
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៨៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៩៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៦ ៧៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៣ ៤៨២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់​ទៅ១០០នាក់ ចូលព្យាបាលនៅមណ្ឌលស្តាតអូឡាំពិក រកឃើញកូវីដ-១៩បំប្លែងថ្មី

2021/09/18 12:23:56 pm        788
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ក្នុងមួយថ្ងៃមានអ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់ ទៅ១០០នាក់ បន្តចូលមកសម្រាកព្យាបាលជំងឺនៅមណ្ឌលស្តាតអូឡាំពិក ក្នុងនោះរកឃើញកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta)។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តទៀតថា ថ្វីត្បិតតែចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មួយរយៈចុងក្រោយបានកើនឡើងបន្តិច ប៉ុន្តែចំនួនអ្នកជំងឺកូវីដ-១៩ ដែលចូលមកសម្រាក​ព្យាបាល​នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ក៏មិនមានអ្នកជំងឺចូល​មកច្រើន​ដែរ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជំងឺ​ដែលចូល​មក​ព្យាបាលកូវីដ-១៩ នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុឡីដ្ឋានជាតិអូឡាំពិក បានរកឃើញអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា (Delta) ស្ទើពាក់កណ្តាល នៃចំនួនអ្នកជំងឺដែលបានចូលមក។ ប៉ុន្តែចំនួនខាងលើនេះ នាពេល ខាងមុខ យើងមិនទាន់​អាច​សន្និដ្ឋាន​បានយ៉ាងណានោះទេ ហើយករណីធ្ងន់ក៏មិនមានចំនួនច្រើននោះដែរ។​ទន្ទឹមនឹងនោះមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានត្រៀមជាស្រេច នៅសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ក្រុមការងារគ្រូពេទ្យ និងក្រុមបំរើសេវាកម្មផ្សេងៗ ប្រសិនបើ​មាន​បញ្ហាបន្ទាន់ណាមួយកើតឡើង យើងរៀបចំចាត់ចែងបានភ្លាមៗ។ ដោយគិតត្រឹមព្រឹកនេះ គ្រែសម្រាប់ទទួលអ្នកជំងឺ ឲ្យចូលមកសម្រាកព្យាបាលកូវីដ-១៩ មានចំនួន៤០០០គ្រែ និង​ត្រៀម៨០០គ្រែទៀត ដើម្បីរៀបចំដាក់បន្ថែម។ ប៉ុន្តែបើទោះជាមានអ្នកជំងឺកើន គឺមណ្ឌល​ថែទាំ​ព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក អាចគ្រប់គ្រងបាន៕អត្ថបទ រដ្ឋា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៤៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/16 12:23:33 pm        369
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៤៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៨១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៧៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៥ ៨១០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០២ ១៣៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៥៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៦៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/15 11:49:28 am        335
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៥៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៦៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥២៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៦៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៥ ៣៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០១ ៤៤៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បង្ក្រាបទីតាំងតារាងបាល់ទះឃាត់មនុស្ស៣១នាក់ ជុំគ្នាលេងល្បែងល្មើស​សេចក្តីសម្រេច​របស់​រដ្ឋបាលរាជ​ធានី​ភ្នំពេញ

2021/09/14 04:05:56 pm        389
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ បានដឹកនាំកំលាំងចុះល្បាតបាន​ជួបប្រទះឃើញ​មានការជួបជុំគ្នាលេងបាល់ទះ និង​លេងស្នុកឃ័រ ផ្ទុយទៅ និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស ៣១នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធី។ករណីឃាត់ខ្លួននេះ កាលពីព្រលប់ថ្ងៃទី​១៣ ខែកញ្ញាម្សិលមិញ នៅចំណុចតារាងបាល់ទះ មួយកន្លែង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។អាជ្ញាធរខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា ក្នុងរយះពេលនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​កំពុងតែងខិតខំប្រឹងប្រែង​បើកយុទ្ធនាការប្រយុទ្ធប្រឆាំង​ទៅ​ជំងឺ​កូវីដ-១៩ ជាពិសេស​ជំងឺ​បំប្លែងថ្មី ( Delta) ពីព្រោះថា ជម្ងឺ​ដ៏សាហាវមួយនេះ កំពុងរីករាលដាល​យ៉ាង​ធ្ងន់ធ្ងរចូលទៅដល់សហគមន៍ ។សូមជម្រាបជូនអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន៍ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព ការងារ មុខរបរ ដេប៉ូ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥ នាក់ ៕អត្ថបទ ៖ តារាវុទ្ធី

អាជ្ញាធរខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវស្របសួនច្បារក្ដាន់២ ដែលរថយន្តចតពេញផ្លូវ

2021/09/14 12:53:41 pm        624
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែក ចរាចរណ៍សណ្ដាប់ធ្នាប់ខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវស្របសួនច្បារក្ដាន់២ មុខមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ដែលរថយន្តចតពេញផ្លូវ អមសងខាងផ្លូវ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ពេញផ្លូវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋលំបាកធ្វើដំណើរ។ប្រតិបត្តិការការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ដោយមានការណែនាំពីលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាល​ខណ្ឌ៧មករា ដឹកនាំដោយ​វរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួល​ផែនសណ្ដាប់ធ្នាប់​ចុះរៀបចំ​ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវស្របសួនក្ដាន់ពីរ មុខមន្ទីររៀបចំដែនដី​ និងនគរូបនីយកម្ម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា។លោក វរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានឲ្យដឹងថា​តាមការណែនាំ​របស់​លោក អភិបាលខណ្ឌ គឺដោយមានការយោគយល់គ្នាជាមួយមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ខ្វះចំណត​សម្រាប់មន្រ្តី​អនុញ្ញាតឲ្យចតរថយន្តនៅចិញ្ជើមផ្លូវមួយចំហៀង តែហាមចតអមសង​ខាងផ្លូវ​បង្កការកកស្ទះ បើពុំដូច្នេះទេ កម្លាំងអាជ្ញាធរខណ្ឌនឹងស្ទួច​រថយន្តយកទៅរក្សារទុក​នៅ​អធិកាតដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការពិន័យតាមច្បាប់៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ៨៣នាក់ បានទទួលការងារភ្លាមៗនៅក្នុងខេត្តកោះកុង
06/30/2025 07:06 PM
រុស្ស៊ី៖ ការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ មានហានិភ័យនាំឲ្យសម្ព័ន្ធភាពដួលរលំ
06/30/2025 07:06 PM
អ៊ីរ៉ង់៖ ខ្លួនមិនអាចធានាសុវត្ថិភាពឲ្យមន្ត្រីត្រួតពិនិត្យពី IAEA បានទេ ហើយផ្អាកកិច្ចសហប្រតិបត្តិការ
06/30/2025 07:06 PM
រដ្ឋមន្ត្រីការបរទេស៖ អ៊ីស្រាអែល «ចង់» ធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយស៊ីរី និងលីបង់
06/30/2025 06:06 PM