នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៥៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៧៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/14 12:14:57 pm        381
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៥៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៧៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៥៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៥៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៤ ៩០៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០០ ៧៩០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

១ខែសីហា សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបជាង ៥៧គីឡូក្រាម

2021/09/13 12:50:24 pm        388
ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែសីហាឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប​បានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ ករណីល្មើសដែលបង្ក្រាបបានទាំងនោះ រួមមាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន​៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី។ កិច្ចប្រតិបត្តិការខែសីហាកន្លងទៅនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមាន​ចំនួន​៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន២១០នាក់ និងជនសង្ស័យក្នុង​ករណី​សំយោគ កែច្នៃ មាន១នាក់។ មានជនបរទេស២១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការ​កើន​ឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់យកបានថយចុះ១៦១គីឡូក្រាម និង ៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ចយើងបង្ក្រាបបានករណីធំៗ។គ្រឿងញៀនដែលចាប់បានក្នុងខែសីហាឆ្នាំ២០២១នេះ រួមមាន មេតំហ្វេតាមីនក្រាមម្ស៉ៅ​ជាង​៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិចស្រ្តាស៊ីជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepamជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម។ ក្នុងចំណោមករណីបង្ក្រាបបាននេះដែរ បទល្មើសគ្រឿងញៀនចាប់ពី១គីឡូក្រាម​ឡើងទៅ​មាន​៤ករណី ស្មើនឹង៤ក្រុម ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ បណ្ដាញ៨នាក់ ព្រមទាំងមាន​គ្រឿងញៀន​សរុបករណីនេះដល់ទៅជាង២០គីឡូក្រាម សាធាតុផ្សំសរុបជាង២គីឡូក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម៕

តួលេខ​កូវីដ-១៩​នៅ​កម្ពុជា​បាន​កើន​លើស ១​សែន​ករណី​ហើយ​នៅ​ថ្ងៃ​នេះ ជាង​៩៩​%​ឆ្លង​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

2021/09/13 08:06:30 am        477
ភ្នំពេញ៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ១០​ម៉ឺន​នាក់​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ជាង ៦០០​នាក់​បន្ថែម​ទៀត​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៦២៩​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​ករណី​ឆ្លង​ចំនួន ១១៣​នាក់ ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​សរុប បាន​កើន​​ដល់​ចំនួន ១០០,១៣៣​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល មនុស្ស​រហូត​ដល់​ទៅ ៩៩,៥៩៧​នាក់ ឬ​ស្មើ​ ៩៩.៤៨​ភាគរយ​នៃ​តួលេខ​អ្នក​ឆ្លង​សរុប ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​កន្លង​មក​នេះ ឬ​ក្រោយ​ផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ។ចំណែក​ឯ​តួលេខ​អ្នក​ស្លាប់​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ២,០៤៩​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​ករណី​ស្លាប់​ថ្មី​ចំនួន ៩​នាក់​ដែល​ក្រសួង​ទើបប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ទោះជាយ៉ាងណា ក្រសួង​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩៤,៣២៦​នាក់ ឬ​ស្មើជាង ៩៤​ភាគរយ​នៃ​តួលេខ​អ្នក​ឆ្លង​សរុប ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ប្រជាពលរដ្ឋ សំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពិនិត្យមើលលើបុគ្គល ឈ្មោះ អ៊ឹង សោភ័ណ្ឌ ជានាយកទីចាត់ការអន្តរវិស័យ

2021/09/13 11:39:23 am        782
សៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅ និងមានដីធ្លីស្ថិតនៅភូមិទាំង៨ នៃឃុំកណ្តែក ស្រុកប្រាសាទ គង ខេត្តសៀមរាប សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទ ផ្សាយ ដើម្បីចែកប័ណ្ណម្ចាស់​កម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋផង​។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការ​វិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។​​ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាព​ជំនាញស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិត​នៅក្នុងតំបន់​វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាល​​ នឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលា​ម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលា​ឃុំកណ្តែក ។សូមបញ្ជាក់ផងដែរថា ការចុះវាស់វែងពីមន្រ្តី សុរិយោដី​ដើម្បីចុះជាបញ្ជីដីប្រព័ន្ធ (Lmap) តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មករហូតដល់ពេលនេះ មានរយះពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន ១-ភូមិគោកត្នោត ២-ភូមិល្អក់ ៣-ភូមិត្រាង ៤-ភូមិស្ពានក្អែក ៥-ភូមិអូរ ៦-ភូមិច្រេស ៧-ភូមិឃុនមោឃ ៨-ភូមិត្រពាំងទឹម។តាមប្រភពព័ត៌មានច្បាស់ការ បានបង្ហើបឲ្យដឹងថា ការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះ អ៊ឹង សោភ័ណ្ឌ មានតួនាទីជានាយកទីចាត់ការ អន្តរវិស័យ ដែលចេះគ្រប់រឿង​តែងតែលូកដៃចូល​បង្អាក់​លើកិច្ចការជំនាញរបស់​មន្ត្រីសុរិយោដី​ទើប​មានការ យឺតយ៉ាវ​ក្នុងការបិទផ្សាយ ដើម្បីចែកប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋ​ទាំង៨ភូមិបែបនេះ។ បងប្អូនប្រជាពលរដ្ឋ សូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំ​ខេត្ត​ ជួយពិនិត្យមើលបុគ្គល​ឈ្មោះ អ៊ឹង សោភ័ណ្ឌ នេះផង ដោយកន្លងមក នៅក្នុងអង្គប្រជុំម្តងៗលើកឡើងតែផលអវិជ្ជមាន ជំទាស់គ្រប់ផ្លូវ ធ្វើឲ្យ​អង្គប្រជុំប្រើរយៈពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផល​ផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋឲ្យ​ដំណើរការបានរលូន ចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិ ក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ ចូលរួមលើស្ទួយជំរុញ​ការងារ​ទិសដៅគោលនយោយបាយរបស់ រាជរដ្ឋាភិបាលឡើយ។ បន្ថែមទៀតនោះមានព័ត៌មានលេចលឺថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឲ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មាន​ច្បាប់​ពីសុរិយោដីហើយ ក៏មិនអាចសាងសង់បានដែរ បើពុំមានការឯកភាពពីលោក អ៊ឹង សោភ័ណ្ឌ ។ បើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយៈលោក អ៊ឹង សោភ័ណ្ឌ គឺស៊ីដាច់លុយ មិនចេញច្បាប់ឲ្យឡើយ។ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វីបានជាប្រព័ន្ធ Lmap ចុះរយៈពេល២ឆ្នាំហហើយ មិនមានការបិទផ្សាយ ដើម្បីចែកប័ណ្ណ​ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់​ ក្នុងការលក់ដូរ ឬដាក់បញ្ចាំ ធនាគារ​ដែលមានការប្រាក់ទាប​ ដើម្បីយកប្រាក់មករកស៊ី ​និង និងដោះស្រាយបញ្ហាជីវភាព​ដែល​ប៉ះពាល់ធ្ងន់ធ្ងរដោយ​ជម្ងឺ Covid-19កំពុងរីករាលដាល ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ​រិះគន់ក្នុង​​ន័យ​ស្ថាបនានេះ អ្នកព័ត៌មានយើង​មិនអាចសុំការបញ្ជាក់ពី​ឈ្មោះ អ៊ឹង សោភ័ណ្ឌ ជានាយកទីចាត់ការអន្តរវិស័យ​បាននៅឡើយទេ ៕អត្ថបទ ៖ កុម្ភៈ

ជនសង្ស័យ២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែកាប

2021/09/12 12:01:06 pm        499
ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែរកាប នៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ។ករណីបានកើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៤៣៤ តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។នគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ថា រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ រើសអេតចាយ ទីលំនៅមិនពិតប្រាកដ ទី២ ឈ្មោះ អ៊ុង ហឿន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រកដ ទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ កំពុងល្បាតសហប៉ុស្តិ៍នៃអធិការដ្ឋាននគរបាល​ខណ្ឌបឹងកេងកង ប្រទះឃើញជនសង្ស័យចំនួន០៣នាក់បានធ្វើសកម្មភាព លួចកាត់ខ្សែកាប​នៅចំណុច ផ្ទះលេខ៤៣៤ នៅពេលកំលាំងល្បាត ក្រុមជនសង្ស័យឃើញនាំគ្នាឡើង​ជិះម៉ូតូ​ម៉ាកស្គុបពី ជិះរត់គេចខ្លួន ភ្លាមនោះកម្លាំងក៏បានធ្វើការដេញតាម រហូតដល់មូលដ្ឋានប៉ុស្តិ៍​នគរបាលបឹងរាំង ខណ្ឌដូនពេញ ហើយកម្លាំងបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលបឹងរាំង ឃាត់ខ្លួនបានចំនួន០២នាក់​ ចំណែកម្នាក់ទៀត​បានជិះម៉ូតូ​រត់គេចខ្លួនបាត់។បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន​ នៅអធិការដ្ឋាននគតបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរចាត់ការតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៦២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/12 11:53:14 am        479
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៦២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៨២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៤០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៣ ៩០៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៩ ៥០៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជំនន់ទឹកភ្លៀងកំពុងបន្តវាយលុកលិចលង់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

2021/09/12 11:40:25 am        1132
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង ដែលអូសបន្លាយតាំងពីយប់ថ្ងៃទី១០ រហូតដល់ព្រឹក១២ ខែកញ្ញា ឆ្នាំ ២០២១ បន្តលិចលង់ផ្ទះសម្បែង និងដំណាំរបស់ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។បញ្ហាទឹកជំនន់នេះ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះ នៅតំបន់ទំនាប​ជាប់​មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ ។លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូច​ថ្មើរជើង​លេខ៥១ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹក​រងស្រុកម៉ាឡៃ អាជ្ញាធរ​មូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាល​ឲ្យលិចផ្ទះមួយចំនួន ។ក្នុងនោះកងកម្លាំងបានជួយដឹកជញ្ជូនសម្ភារៈផ្សេងៗ និងសត្វចិញ្ចឹម ទុកដាក់ទៅកាន់ទីទួល​មានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ហើយរហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៥៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/11 11:50:42 am        335
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៥៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៩៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០២៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៣ ៤១១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៨ ៨៤២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្ថានភាពជំនន់ទឹកភ្លៀង កំពុងវាយលុកលិចលង់ផ្ទះពលរដ្ឋ នៅស្រុកម៉ាឡៃ

2021/09/11 10:38:27 am        688
បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសភ្លៀងធ្លាក់ពេញមួយយប់ទល់ភ្លឺ កាលពីយប់មិញនេះ បង្កជាទឹកជំនន់ បណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់នេះ ត្រូវបានអាជ្ញាធរ បាន​និង​កំពុង​ជម្លៀស​ទៅកាន់​ទីទួលសុវត្ថិភាព ។ជំនន់ទឹកភ្លៀងនេះ គឺកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ បានដឹកនាំកម្លាំងចំនួន ១០នាក់ សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង បណ្តាល​ឲ្យ​លិចផ្ទះចំនួន ៤ខ្នង ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ហើយពលរដ្ឋ ដែលត្រូវទឹកជំនន់លិច ក៏ត្រូវបានអាជ្ញាធរនាំទៅកាន់ទីទួលសុវត្ថិភាព ។ប្រភពពីមន្ត្រីកងទ័ព នៅយោធភូមិភាគទី៥ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង នៅបន្តវាយលុកលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ព្រោះកាល​ពី​យប់មិញ គឺមានភ្លៀងធ្លាក់មួយយប់ទល់ភ្លឺបន្ថែមទៀត ហើយកម្លាំងនៅ​វរសេនាតូចថ្មើរជើង​លេខ៥១១ និងអាជ្ញាធរមូលដ្ឋាន កំពុងត្រៀមខ្លួនបន្ថែម ក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលជួប​គ្រោះទឹកជំនន់នេះ៕

២ថ្ងៃធ្វើតេស្តអាជីវករនៅផ្សារកំរៀង និងអ្នកពាក់ព័ន្ធជិត៦០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០០នាក់

2021/09/10 02:13:06 pm        498
បាត់ដំបង ៖ អាជ្ញាធរស្រុកកំរៀង សហការជាមួយក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបត្តិសំពៅលូន ( OD ) បានធ្វើតេស្តរហ័សលើអាជីវករនៅផ្សារកំរៀង និងអ្នកពាក់ព័ន្ធជិត៦០០នាក់ ក្នុងរយៈពេល២ថ្ងៃ ក្នុងនោះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង២០០នាក់។លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តលើ ក្រុម​គ្រួសារ​អាជីវករ និងអ្នកពាក់ព័ន្ធរយៈពេល២ថ្ងៃនេះ មានចំនួន ៥៩៦នាក់ ក្នុងនោះបានរកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន២១២នាក់ ខណៈក្រុមគ្រូពេទ្យនឹងបន្តធ្វើតេស្តអ្នកពាក់ព័ន្ធ​ជាបន្តបន្ទាប់​រហូត​ដល់ប្រាកដថាលែងអ្នកមានឆ្លងក្នុងព្រឹត្តិការណ៍នេះ។ករណីឆ្លងនេះ បានរកឃើញតាមរយៈរថយន្តតូច ដឹកបង្គារចេញពីផ្សារឡែម ខាងប្រទេសថៃ យកមកលក់​នៅផ្សារខេ.អ.ឌី ឫហៅផ្សារកំរៀង និងអាជីវករខ្មែរចេញចូលទៅផ្សារឡែម ដែលជា​ប្រភពចម្លង ទោះបី រយៈពេល៧២ម៉ោង ត្រូវធ្វើតេស្តម្តងទៀត ប៉ុន្តែអាជីវករខ្លះចូលមក ធ្វើតេស្ត​អវិជ្ជមាន អត់ត្រឡប់ទៅផ្សារឡែមវិញ ក្រោយមកមានវិជ្ជមានក្នុងខ្លួន ដោយមិនបានដឹង ហើយ​ចម្លងតៗគ្នា ។ជាមួយគ្នានោះ រដ្ឋបាលស្រុកកំរៀងក៏បានស្នើសុំគោលការណ៍ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីធ្វើការបិទការចេញចូលរថយន្តតូចៗ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង មួយរយៈសិន អាច៧ថ្ងៃ ឫ១០ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ជាការឆ្លើយតប ឯកឧត្តម ងួន រតនៈ បានបញ្ជាឲ្យបិទផ្សារកំរៀងជាស្ថាពរមិនឲ្យមាន​ការលក់​ដូរ​ឡើយ ។ ចំណែកការធ្វើចរាចរណ៍ចេញចូលទៅប្រទេសថៃ​ អនុញ្ញាតឲ្យ​ដំណើរ​ការ​ជាប្រក្រតី​ដោយធ្វើតេស្តរៀងរាល់៧២ម៉ោងម្ដង។ គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមក​ដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ​សរុបចំនួន ៦ ៤៥៧ នាក់ ក្នុងនោះ​បានព្យាបាលជាសះស្បើយចំនួន ៥ ៣២២នាក់ កំពុងសម្រាកព្យាបាលចំនួន ១ ០៤៦នាក់ និងស្លាប់៨៩នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ៨៣នាក់ បានទទួលការងារភ្លាមៗនៅក្នុងខេត្តកោះកុង
06/30/2025 07:06 PM
រុស្ស៊ី៖ ការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ មានហានិភ័យនាំឲ្យសម្ព័ន្ធភាពដួលរលំ
06/30/2025 07:06 PM
អ៊ីរ៉ង់៖ ខ្លួនមិនអាចធានាសុវត្ថិភាពឲ្យមន្ត្រីត្រួតពិនិត្យពី IAEA បានទេ ហើយផ្អាកកិច្ចសហប្រតិបត្តិការ
06/30/2025 07:06 PM
រដ្ឋមន្ត្រីការបរទេស៖ អ៊ីស្រាអែល «ចង់» ធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយស៊ីរី និងលីបង់
06/30/2025 06:06 PM