ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១២នាក់​នៅ​ថ្ងៃ​នេះ

2021/12/09 12:12:18 pm        343
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកទាំងបីនាក់នេះ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧៤នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣១២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៦៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/08 11:48:20 am        242
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧១នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣០០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង

2021/12/07 11:50:04 am        263
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាប់ទីតាំង internet មួយកន្លែងដែលកន្លងមកមានព័ត៌មានបានឲ្យដឹងថាមានបង្កប់ល្បែង តែពេលអាជ្ញាធរចុះដល់ទីតាំងអាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ នោះពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត ។ និងបន្តចុះត្រួតពិនិត្យភោជនីយដ្ឋាន យីហោ ទួគី ដែលប្រជាពលរដ្ឋប្ដឹងថាបង្កសម្លេងរំខានដល់អ្នកជិតខាង។ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃចន្ទ ២កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន  ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ចំនួន ០២ទីតាំង រួមមាន៖ទីតាំងទី១. អាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ ដែលស្ថិតនៅផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានត្រួតពិនិត្យឃេីញថា ទីតាំងខាងលេីពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត (គ្មានមនុស្សនៅខាងក្នុងនោះទេ)។ និងទីតាំងទី២. ភោជនីយដ្ឋាន យីហោ ទួគី ដែលស្ថិតនៅផ្លូវលេខ១៣៥  សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដែលមានបណ្ដឹង និងបង្កសំឡេងរំខានដល់អ្នកជិតខាង។ សូមបញ្ចាក់ផងដែរ ទីតាំងភោជនីយដ្ឋាន ពុំទាន់មានលិខិតអនុញ្ញាត(អាជ្ញាប័ណ្ណទេសចរណ៍)។ក្រោយប្រតិបត្តិការអាជ្ញាធរបាន ណែនាំដល់ម្ចាស់អាជីវកម្មមិនឱ្យមានការប្រគុំតន្ត្រី នឹងបង្កសម្លេងរំខានដល់អ្នកជិតខាង និងស្នើរសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំទេ នោះអាជ្ញាធរនិងដកហូតឧបករណ៍ប្រគុំតន្ត្រី មិនទទួលខុសត្រូវរាល់ការខូចខាតឡើយ និងបិទទីតាំងអាជីវកម្ម ជាស្ថាពរ៕អត្ថបទ៖ កុម្ភះ

បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​សារធាតុ​ញៀន និង​អាវុធ​ខុស​ច្បាប់

2021/12/07 06:05:53 pm        449
ភ្នំពេញ៖ បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​នេះ ពាក់​ព័ន្ធ​ការ​រក្សា​ទុក​សារធាតុ​ញៀន​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។បុរស​ជន​ជាតិ​ខ្មែរ​ទាំង ៣​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ មានឈ្មោះ ស៊ឹម ចិត្រា អាយុ ៣៨​ឆ្នាំ ឈ្មោះ អ៊ឹម សុវិចិត្រ អាយុ ៣៥​ឆ្នាំ និង​ឈ្មោះ ខាត់ ឧត្ដម អាយុ ២៨​ឆ្នាំ។នគរបាល​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​ខ្មែរ​ទាំង ៣​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​មួយ​នៅ​ភូមិ​ជ្រោយអំពិល ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ។ក្រៅ​ពី​ឃាត់​ខ្លួន​មនុស្ស​ទាំង ៣​នាក់ សមត្ថកិច្ច​ក៏​រឹប​អូស​បាន​គ្រឿង​ញៀន ១១​កញ្ចប់​តូច អាវុធ​ខ្លី ១​ដើម រួម​ជាមួយ​បង់​កាំភ្លើង​មួយ និង​គ្រាប់ ២​គ្រាប់​ផង​ដែរ។បុរស​ទាំង​ ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឱ្យ​​​តំណាង​អយ្យការ​​ស៊ើប​សួរ​ហើយ​រហូត​មក​ដល់​ពេល​នេះ ជុំ​វិញ​បទ​ល្មើស​គ្រឿង​ញៀន និង​ការ​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់៕ អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/07 11:51:40 am        247
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៦៧នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,២៨៦​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៤២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/06 12:02:48 pm        290
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ១នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៦៣នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,២៧២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦២៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

Update៖ រថយន្ត២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង ៦នាក់ទៀតរងរបួសធ្ងន់

2021/12/04 08:46:54 am        701
កំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស្ទូចដឹកគ្រឿងសំណង់ និងរថយន្តតូរីសដឹកអ្នកដំណើរ នៅវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថតិក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញ​រថយន្តបង្ករ ម៉ាកហ៊ីណូ ពណ៌ស ជាប្រភេទរថយន្តស្ទូចដឹកគ្រឿងសំណង់ បើកបរក្នុងទិសដៅ​ពីលិច​មកកើត ហើយរថយន្តដឹកអ្នកដំណើរម៉ាកតូរីស ​ស៊ាំងយ៉ុង ១២កៅអី បានធ្វើដំណើរក្នុង​ទិសដៅ​ផ្ទុយគ្នា​ពីទិសខាងកើតទៅលិច។ លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តស្ទូចផ្ទះកង់ ហើយក៏រេ​ចង្កូត​បុករថយន្តដឹកអ្នកដំណើរពេញទំហឹងរួចធ្លាក់ពីផ្លូវទាំងពីរគ្រឿង។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តដែលបង្ករម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរដោយឈ្មោះ រ៉ន វណ្ណា ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ចំណែកឯអ្នកបើករថយន្តទូសីស ពណ៌ស ផ្លាកលេខភ្នំពេញ 2N-8313 ពុំស្គាល់អត្តសញ្ញាណ។ សមត្ថកិច្ច បានបន្ថែមថា អ្នកធ្វើដំណើរក្នុងរថយន្តតូរីស មានចំនួនចំនួន ១១នាក់ ស្រីចំនួន ០២នាក់ ហើយបានស្លាប់ចំនួន ៥នាក់ ស្រី ១នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងចំនួន ៤នាក់ និងម្នាក់ទៀត​ស្លាប់​នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ចំណែកឯកមនុស្ស ៦នាក់ទៀត​រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ចំពោះសពអ្នកស្លាប់ត្រូវបានតម្កល់ទុកនៅវត្តរលួស ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ រីឯអ្នកបើកបររថយន្តបង្ករ ត្រូវបានកម្លាំងសមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ​ចំណែករថយន្ដទាំង ០២គ្រឿង ខូចកម្រិតធ្ងន់ត្រូវបាន​រក្សា​ទុក​នៅអធិការដ្ឋានក្រុងបូកគោ ​ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕

ព័ត៌មានបឋម៖ មនុស្ស ៤នាក់ស្លាប់ភ្លាមៗក្នុងរណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស្ទូច និងឡាសាំយ៉ុង

2021/12/04 05:48:30 am        482
យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៤នាក់ បានស្លាប់នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស្ទូច និងរថយន្តសាំយ៉ុងដឹកអ្នកដំណើរនៅលើផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ហួសសាលាសង្កាត់បឹងទូក ស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ នៅ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។តាមព័ត៌មានបឋម ក្នុងរថយន្តសាំយ៉ុងដឹកអ្នកដំណើរមានមនុស្សចំនួន ១១នាក់ នៅក្នុងរថយន្ត។ ភ្លាមនោះដែរ ឯកឧត្ដមអភិបាលខេត្តកំពត បានបញ្ជាដល់កងកម្លាំង និងមន្ទីរជំនាញសង្គ្រោះពលរដ្ឋដែលរងរបួសជាបន្ទាន់ ប្រសិនបើធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម២៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/04 11:49:08 am        509
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស២៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ១នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៥៦នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,២៣២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៥៨៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

លោកគ្រូជោគជ័យ​ ជំនាញបោក ហើយតាំងខ្លួនជាមេធាវី​បង្វក់​ស្ត្រីម្នាក់ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំពេញ​ បញ្ជូន​មកតុលាការ​នៅព្រឹកនេះ

2021/12/04 11:11:32 am        7222
ភ្នំពេញ ៖ លោកគ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវីបង្វក់ស្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកតុលាការហើយ នៅវេលាម៉ោង១០ និង១០ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ជូន​ឲ្យ​តំណាងអយ្យការធ្វើការសាកសួរ តាមនីតិវិធី ។លោកគ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បាន​បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យ ទាំង​លង់សំដី ចេតនាទុច្ចរិតទីបំផុត ជាប់ខ្នោះសមត្ថកិច្ចតាមបំណង​អំពើ​ល្មើសច្បាប់ ក្នុង​បណ្តឹង​ព្រហ្មទណ្ឌជន​រងគ្រោះ​ឈ្មោះ ជា ចាន់តុលា ។យោងតាមពាក្យបណ្ដឹងដែលសារព័ត៌មានបានទទួលចោទលើលោកគ្រូជោគជ័យ ខាងបោក​ដោយ​បញ្ជាក់​ដើមបណ្ដឹងថា ខ្ញុំបាទឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ដូរ។សូមគោរពជូនចូល​លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ ៖ សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៤”ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើសកម្មភាពតាំងខ្លួនជាមេធាវីរារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធារី និង​បុគ្គលិក​របស់ហាងឈ្មោះ V SHOP CAMBODIA ​យកសំលៀកបំពាក់ក្នុងហាង​ទូដែក​វេរប្រាក់ ចេញ​ពី​គណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុង​ខែវិច្ឆិកា ឆ្នាំ២០២១ ។តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទ​មាន​កិត្តិយស​សូមគោរពជម្រាបជូន​ លោកមេត្តាជ្រាបថា កាល​ពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ ឈ្មោះ ស៊ាន ធារី ដែល​ត្រូវជា​ប្រពន្ធ​របស់ខ្ញុំបាទ​ (អនីតិសង្វាស) ដោយ​បង្គាប់​ឱ្យឈ្មោះ ស៊ាន ធារី យកទូដែកចេញពីផ្ទះរបស់ខ្ញុំបាទ ​ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបានមកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារី ផ្ទេរកម្មសិទ្ធិផ្ទះដែលខ្ញុំបាទនិងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា ​និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះខ្ញុំបាទចេញពីគ្រុបការងារ ​និងបណ្ដេញខ្ញុំបាទចេញលែងឲ្យធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យខ្ញុំបាទចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យខ្ញុំបាទបានដឹងឡើយ ។នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលខ្ញុំបាទទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមានទីតាំងស្ថិតនៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយ​មាន​សមត្ថកិច្ច ជួយសម្របសម្រួល និងណែនាំដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជា​បុគ្គលិក​ហាងបានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ​ដើម្បីបញ្ជាក់ និងទាមទារ​យក​អីវ៉ាន់​ចេញ ពេលដែលកំពុងនិយាយស្រាប់តែ​ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមក​និយាយ​សាកសួរ ​ទៅ​សមត្ថកិច្ចដែលកំពុងណែនាំ និងបង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថា​មានតួនាទី​ជា​អ្វីនៅ​ក្នុងរឿងនេះ បានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេលនោះ ដោយមាន​ការ​បញ្ជាក់​ជាច្រើនដងពីសមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយអះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ច ក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការ​សម្របសម្រួល​តែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយជាមួយខ្ញុំបាទឡើយ ។ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ​ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះ​បង្កការ​ខូចខាត ដែល​នាំ​ឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្តិយសរបស់ខ្ញុំបាទបន្តទៅទៀត ៕អត្ថបទ ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM