មួយរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦៨នាក់ របួសជាង១០០នាក់
សមត្ថកិច្ចចម្រុះបង្ក្រាប ទំនិញខូចគុណភាពគ្រឿងក្នុងមាន់បង្កកចំនួន៣តោន៥០០គីឡូក្រាម នាំចូលតាមច្រកកំពង់ស្រឡៅ ស្រុកឆែប
នគរបាលរាជធានី បង្ក្រាបជនជាតិវៀតណាម២នាក់ ដកហូតថ្នាំញៀន៧គីឡូក្រាម និងសារធាតុផ្សំ៥០គីឡូក្រាម នៅខណ្ឌសែនសុខ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន១៤នាក់ ពេលចុះត្រួតពិនិត្យទីតាំងផ្ទះពីរកន្លែងផ្សេងគ្នានៅខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចចូលផ្ទះពលរដ្ឋគាស់ទូដែកលួចអស់ទឹកប្រាក់សរុបតម្លៃ៨ម៉ឺនដុល្លារ

2025/05/14 12:41:27 pm        772
ភ្នំពេញ៖ ជនសង្សយ២នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បើក​ទ្វារ​បន្ទប់​ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿង​អលង្ការ​មួយ​ចំនួនសរុបតម្លៃ៨ម៉ឺនដុល្លារ។ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់។ជនសង្ស័យទាំង០២នាក់ ឈ្មោះ ១-ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ២-ឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ អ៊ឹង ជាងនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកិច្ចសន្យា ស្នាក់នៅផ្ទះវី ឡាលេខ២២ ផ្លូវម្ល៉េះ បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣ និង៥០នាទី រំលងអាធ្រាត មានជនសង្ស័យ០២ បានធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ នៅចំណុចបុរីអ័រគីដេ វី ឡា ផ្ទះលេខ QR១៣-២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លា។ សម្ភារៈបន្សល់ទុក៖ រូបថត ស្នាមគាស់ទូរដែក និងសម្ភារៈរាយប៉ាយនៅក្នុងបន្ទប់(កើតហេតុ) ទូរស័ព្ទដៃ ចំនួន០៥គ្រឿង ស៊េរីចាស់ , អាវុធខ្លី ចំនួន០៣ដើម ម៉ាករ៉ូឡូ ០២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន០១ដើម , កុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង , ខ្សែកស្វារេមានត្បូង ០១ខ្សែ , កូនកាបូបដៃចំនួន០១ ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ 

នគរបាលរាជធានី បង្ក្រាបក្មេងទំនើង២ក្រុម ឃាត់ខ្លួនមនុស្សចំនួន ១០នាក់

2025/05/13 01:06:31 pm        320
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេបង្កហិង្សាកាប់ចាក់គ្នា ក្នុងទឹកដីខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលជំនាញចំនួន០២ខណ្ឌពាក់ព័ន្ធ គឺខណ្ឌដង្កោ និងច្បារអំពៅ ក្រោមការអនុវត្តតាមបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការបង្ក្រាបក្មេងទំនើងទាំង០២ក្រុមខាងលើ ធ្វើឡើងបន្ទាប់ពី ពួកគេ និងបក្សពួកជាច្រើននាក់ផ្សេងទៀត ( កំពុងរត់គេចខ្លួន ) បានធ្វើសកម្មភាពបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ចំនួន០២ករណីនៅមូលដ្ឋានខណ្ឌទាំង០២ខាងលើ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ ។ ដោយករណីទី១ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ និងទី២ នៅសង្កាត់រលួស ខណ្ឌដង្កោ ។ ក្រោយការបង្កហេតុ កម្លាំងជំនាញ មិនបង្អង់ពេលវេលាយូរ ក៏ឈានទៅបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នឹងបើកការចុះទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង ពោល គឺបង្ក្រាបដោយប្រើពេលត្រឹម០១ថ្ងៃក្រោយថ្ងៃកើតហេតុ ។ ក្នុងការបង្ក្រាបក្មេងទំនើងទាំង១០នាក់ កម្លាំងសមត្ថកិច្ចដកហូតបាន ដាវ០៣ដេីម ,កាំបិតប៉័ងតោ០២ដេីម និងកាំបិតផ្គាក់០១ដេីមផងដែរ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកបក្សពួកមួយចំនួនទៀតរបស់ក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទទោសផងដែរ៕ អត្ថបទ៖ កុម្ភះ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌកំបូល

2025/05/12 03:29:34 pm        316
នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖២៥នាទីយប់ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងវរសេនីយ៍ត្រី ណុប មុនី នាយករងការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំង ៣នាក់ ១៖ ឈ្មោះ មាស សុខនាថ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ២៖ ឈ្មោះ ឆិន គន្ធា អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ៣៖ ឈ្មោះ សេង ពៅ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ វត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង, ទុលលឺវីស, សោអក្ស L និងដែកកាច់ចុងសំប៉ែត។  ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ នគរបាលបញ្ជាក់ថា ការបង្ក្រាបក្រមជនសង្ស័យនេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។តារាវុទ្ធី

អាវុធហត្ថរាជធានីពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម

2025/05/12 11:56:12 am        182
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ រហូតពន្លាតដែនដីសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរា​ជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស កាលពីថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ ធ្វើការឆែកឆេរបីទីតាំង ជា​បន្ត​បន្ទាប់​រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម , ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១, ថង់​សម្រាប់​ច្រក​គ្រឿង​ញៀន រួមនឹងសម្ភារមួយចំនួនទៀតនាប្រតិបត្តិការ​នេះកម្លាំងកង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ​ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១ , ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ២ , ឈ្មោះ សេង គឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង។ចំពោះជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បី​ធ្វើការផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី

ស្នងការរាជធានី បន្តផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌក្រោយស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​​ចំនួ​ន២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តជនបរទេស

2025/05/10 12:11:38 pm        289
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២លានរៀល ជូននគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ចំការម​ន ដែលបង្រ្កាបជនសង្ស័យ០២នាក់ ពាក់ព័ន្ធអំពើឆក់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ខ្មែរ​​និង​ជន​បរទេស។ប្រតិបត្តិការឃាត់ជនជនសង្ស័យនេះបានធ្វើឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ទី​០៧ ខែ​ឧសភា​ ឆ្នាំ​២០២៥ ដឹកនាំដោយលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាល​ខណ្ឌ​ចំការ​មន ដោយអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់​ និង​ជំនាញ​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវរហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ទាំង​០២នាក់ សម្រេច ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បិត្តពលរដ្ឋ។ជនសង្ស័យទាំង០២នាក់ មានឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​ផ្ទះ​​ជួ​ល ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ​មិន​ពិត​ប្រាកដ​ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី) និងម្នាក់ទៀត ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់​ច្រាំង​ចំរះ​ទី​១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជា​អ្នក​បិទ​គូទ​ពីក្រោយ និងជាមុខសញ្ញាចាស់)ក្រោយឃាត់ខ្លួននគរបាលបានដកហូតវត្ថុតាងរួមមាន ៖ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ា​ក​ស្គុប​ពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1LI-8243)។ កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផល​នៃ​បទ​ល្មើស), លិខិតឆ្លងដែន ចំនួន ០២ក្បាល,កាតការងារជនបរទេស ចំនួន០១ ,អត្ត​សញ្ញាណ​បណ្ណ​ប្រជា​ពលរដ្ឋចិន ចំនួន ០៣សន្លឹកនិងប័ណ្ណបេីកបរជនបរទេស ចំនួន ០១ ។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ មាន​ក្រុម​ជន​សង្ស័យ​បាន​ធ្វើសកម្ម​ភាព​ឆក់​ទ្រព្យ​សម្បិត្តរបស់ពលរដ្ឋ ដោយនៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កា​ត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ផ្ទុះករណីចោរកម្មក្នុងក្រុងកំពង់ចាម កើតមានជាបន្តបន្ទាប់ ជនរងគ្រោះស្នើ​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍

2025/05/08 08:58:44 am        337
នៅចុងខែមេសា ឆ្នាំ២០២៥នេះ ផ្ទុះករណីចោរកម្មលួចម៉ូតូជាបន្តបន្ទាប់នៅចំណុចភូមិទី៣ សង្កាត់​​វាលវង់ និងសួនផ្កាស្បៃរឿង ក្បែរគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ករណី​នេះ ជនរងគ្រោះជាម្ចាស់ម៉ូតូទាំងនោះ បានសំណូម​ពរ​ដល់​សមត្ថ​កិច្ច​ជួយ​ស្រាវ​ជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន និងចាប់ជនល្មើសមកផ្តន្ទារទោសតាមច្បាប់ផង បន្ថែមលើនេះ ម្ចាស់ម៉ូតូ​ក៏​បាន​អំពាវ​នាវ​ដល់​សាធារណ​ជនណាបានឃើញម៉ូតូដូចបានផ្សាយលើបណ្តាញសង្គមជួយប្រាប់ពួកគាត់ផង។ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម បានលើកឡើងចំៗថា នៅពេលថ្មីៗនេះ ពិត​ជា​មាន​ករណី​ចោរ​កម្ម​លួច​ម៉ូតូ​ក្នុង​ក្រុង​ជាច្រើនករណីមែន ហើយសមត្ថកិច្ចក៏មិនទាន់ស្រាវជ្រាវរកឃើញមុខសញ្ញាដែរ ប្រជា​ពលរដ្ឋត្រូវបង្កើតការប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យបានច្រើនទើបគង់វង្ស។ យោងតាមម្ចាស់ហ្វេសបុកឈ្មោះ លី និត បានបញ្ជាក់ថា ខ្លួនបានបាត់ម៉ូតូម៉ាក Honda scoopey prestige2024 នៅភូមិទី៣ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម វេលាម៉ោង៣ទាបភ្លឺនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ប្រសិនជាបងប្អូនណា ប្រទះឃើញសូមមេត្តាទំនាក់ទំនងមកកាន់នាងខ្ញុំផង នាងខ្ញុំ នឹងជូនសុគុណ។ រីឯម្ចាស់ហ្វេសបុកឈ្មោះ សា វាត សរសេរថា «បងប្អូន ប្អូនប្រុសខ្ញុំវាបាត់ម៉ូតូអាសង់ ពាក់​ស្លាក​លេខ 1J.4611 បានឃើញឆាតប្រាប់ខ្ញុំផងបងប្អូន បាត់នៅកន្លែងសួនច្បារស្បៃរឿងខេត្តកំពង់ចាម យើង​លូវ​សំបូរចោរណាស់»។លោកវរសេនីយ៍ឯក អ៊ុន ប៊ុន អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជាបន្ត បន្ទាប់ ហើយ​សូម​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ប​ង្កើនការប្រុងប្រយ័ត្នផង៕

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី២នាក់ ក្រោយប្រើហិង្សាដោយចេតនាលើស្រ្តីម្នាក់ទៀត

2025/05/02 10:13:41 am        293
ភ្នំពេញ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២​នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបង​មូល​,​ប្រើដៃ និង​បើក​រថយន្ត​ម៉ាក​Rapto​r​ដេញ​បំបុកជន​រង​គ្រោះ​ជា​អតីត​សង្សារ​របស់​ប្ដី​បណ្ដាល​ឲ្យ​ជន​​រង​គ្រោះ​របួស​ជា​ច្រើន​កន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល២៣និង៣០នាទីយប់ថ្ងៃទី០១ខែឧសភា ឆ្នាំ​២០២៥ ស្ថិតនៅម្ដុំផ្សារសំណង់១២ តាមបណ្តោយផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ ។ បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើញ​ស្រី្ដម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyata ព្រុសមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BF-8730 ធើ្វដំណើរតែម្នាក់ឯង ខណៈមកដល់ជិតកន្លែងកើតហេតុ ក៏មានរថយន្តម៉ាកFord មួយ​គ្រឿងពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 មកពីក្រោយ​បាន​បុក​មួយ​ទំហឹង​ពី​ក្រោយ​បណ្ដាល​ឲ្យ​រថយន្តព្រុសរេចង្កូតទៅបុក ផ្ទុបជាមួយកង់អាគុយនឹងដើរស្វាយ ទៅមិនលែងរួច ភ្លាម​ៗ​នោះ​គេ​បាន​ឃើញមានបុរសម្នាក់ចុះពីលើរថយន្តFord រួចមាន​វ៉ៃ​ស្រី្ត​ផ្អើល​ពេញ​ពេញ​រត់​ចូល​ផ្ទះ​ទៅ​អោយ​ប្រជាពលរដ្ឋជួយ ។ សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍នេះ បុរសម្នាក់ទៀតជាអ្នកបើកបររថយន្តម៉ាក់ ford ដែល​បាន​ដេញ​បុក និងវៃស្រ្តីរងគ្រោះ បច្ចុប្បន្នកំពុងគេចខ្លួន កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​នឹងមានវិធានការស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត។បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល​ខណ្ឌ​ទួល​គោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណីដកហូតថ្នាំញៀនជាង១តោន

2025/04/30 12:43:17 pm        309
សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេលជិត ៤ខែ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង ៣ពាន់ករណីដកហូតថ្នាំញៀនជាង ១តោន ។នគរបាលប្រាប់ឲ្យដឹងថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃ អគ្គស្ន​ង​ការ​ដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ រយៈពេលជិត ៤ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣១២២​ករណី ឃាត់មនុស្ស ៨១៧១នាក់ ស្រី ៦៧៤​នាក់ ក្នុងនោះ ជនបរទេស ១៩២នាក់ ស្រី ១១នាក់ មាន ៨សញ្ជាតិ ។នគរបាលបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង ៣១២២ករណី រួមមាន ជួញដូរ ៤៣៨​ករណី ឃាត់ ១១៦៨នាក់ ដឹកជញ្ជូន រក្សាទុក១៤៨២ករណី ឃាត់២៧៥៨​នាក់ ផលិតកែច្នៃ ៤ករណី ដាំដុះ ៥ករណី ចាត់ចែង សម្រួល ៨ករណី បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់២២នាក់ ប្រើប្រាស់ ១១៧២ករណី ឃាត់៤១៨៦នាក់ អនុវត្ដន៍ដីកា ២២៣ដីកា ចាប់១៨៧នាក់ដកហូតវត្ថុតាងសារធាតុញៀន​គ្រប់​ប្រភេទ ១Tone និង ជាង ៦៤០​Kg កញ្ឆាស្ងួត ជាង ១៤៨​Kg , កញ្ឆាស្រស់ ១២,០៤៩​ដើម និង សារធាតុគីមីផ្សំ ជាង ៥៣៤Kg រថយន្ត ៦៨គ្រឿង , ម៉ូតូ ៨៣៦គ្រឿង , ទូរស័ព្ទ ២៨៩៥​គ្រឿង , ជញ្ជីង ២៨៧គ្រឿង , អាវុធខ្លី២២ដើម និងអាវុធវែង ១១ដើម ។មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ប្រសិនបើបានដឹងថា ទីណា កន្លែងណា មានលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឬទីតាំងផលិត ចែកចាយ ទីតាំងស្តុកគ្រឿងញៀន សូមទាក់ទង និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចជំនាញតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ចំនួន ៥ខ្សែ ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart) , 066 661 661 (Metfone) សមត្ថកិច្ចនឹងលាក់ការសម្ងាត់ជូន ៕ តារាវុទ្ធី

អាវុធហត្ថរាជធានីបង្ក្រាបករណីប្លន់ម៉ូតូចាប់ខ្លួនជនសង្ស័យ ៦នាក់

2025/04/29 03:07:07 pm        251
កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបករណីប្លន់ម៉ូតូចាប់ខ្លួនជនសង្ស័យ ៦នាក់។ អាវុធហត្ថរាជធានី ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ០៣ និង ៤០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម បានធ្វើសកម្មភាពព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-7405 នៅចំណុចបណ្តោយវិថី ឈ្នះឈ្នះ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកង​រាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមស្វែងរកក្រុមជនសង្ស័យ រហូតឈានទៅសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ០៦នាក់ក្នុងចំណោម ០៧នាក់ កាលពីវេលាម៉ោងប្រមាណ ១១ និង៤០ នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុច ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀត ពិតជាបានចូលរួមក្នុងសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន តែជាការប្លន់លើកទីមួយប៉ុណ្ណោះ។ កន្លងមកពួកខ្លួន បានបង្កើតក្រុមមួយ មានរហ័សនាមថា MTT (មនុស្សតូចៗ) ដែលមានសមាជិកប្រុសស្រី ប្រមាណ ៦០នាក់ សម្រាប់ជួបជុំដើរលេងជាមួយគ្នា និង តែងតែបង្ហោះម៉ូតូ នៅលើផ្លូវជាតិលេខ៦A វិថី ឈ្នះឈ្នះ និងតាមបណ្តាខេត្តមួយចំនួន ហើយក្នុងនោះ ក្រុមខ្លួនមួយចំនួន ក៏ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអប់រំ ០២លើករួចមកហើយ ពាក់ព័ន្ធនិងអំពើទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕ តារាវុទ្ធី

តាមរយៈ App NoDrug សមត្ថកិច្ចបង្ក្រាបជនសង្ស័យមួយក្រុមធំ ពាក់ព័ន្ធគ្រឿងញៀន នៅសង្កាត់បឹងទំពន់១

2025/04/24 12:56:19 pm        277
ជនសង្ស័យ១៤នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកការចុះឃាត់ខ្លួននៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានពីពលរដ្ឋល្អ តាមរយះប្រព័ន្ធ App NoDrug ដែលជាApp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ទទួលបានព័ត៌មានពីពលរដ្ឋគ្រប់មជ្ឈដ្ឋានទិសទី ក្នុងការផ្តល់ព័ត៌មានពីបញ្ហាគ្រឿងញៀនដែលពួកគាត់បានជួបប្រទះ ។ ក្នុងការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ដាវកែច្នៃចំនួន០១ និងកាំបិត ចំនួន០៦ , កន្ត្រៃកាត់ដែក ចំនួន០១ , ស្លាកលេខម៉ូតូចំនួន០១ , ទូរស័ព្ទដៃ ចំនួន០២គ្រឿង រួមទាំង សម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀតផងដែរ ។  បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកាពី​៤ពាន់លានរៀល​ទៅ​៨​ពាន់​លាន​រៀល​​ជូន​ដល់​អតីតយុទ្ធជន និងនិវត្តជន
09/29/2025 12:09 PM
កម្ពុជាកំពុងក្លាយជាគោលដៅផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើការនាំចេញ
09/29/2025 12:09 PM
កូរ៉េខាងត្បូង ស្តារសេវាកម្មមួយចំនួនឡើងវិញ បន្ទាប់ពីអគ្គិភ័យនៅមជ្ឈមណ្ឌលទិន្នន័យជាតិ
09/29/2025 11:09 AM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់របួស ដោយសារការប៉ះទង្គិចយ៉ាងហិង្សាក្នុងបាតុកម្មនៅអេក្វាឌ័រ
09/29/2025 11:09 AM
រុស្ស៊ីនិយាយថា ពុំមានសញ្ញាណាមួយពីភាគីអ៊ុយក្រែន ស្ដីពីការបន្តកិច្ចចរចាសន្តិភាពនោះទេ
09/29/2025 11:09 AM
សម្តេចតេជោ ប្រកាសធ្វើផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន​ចំនួន ១០០ខ្នង​ក្នុង​មួយ​ឆ្នាំ​ រយៈពេល៥ឆ្នាំ
09/29/2025 11:09 AM
ចិន ជប៉ុន និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើផែនការសកម្មភាពកិច្ចសហប្រតិបត្តិការបរិស្ថានឆ្នាំ ២០២៦-២០៣០
09/29/2025 11:09 AM
កោះ Hainan របស់ចិន ត្រៀមទប់ទល់ព្យុះទីហ្វុង ខណៈទីក្រុង Sanya ផ្អាកជើងហោះហើរ និងបិទកំពង់ផែHaikou
09/29/2025 11:09 AM
អនុប្រធានាធិបតីអាមេរិក៖ ដល់ពេលហើយដែលរុស្ស៊ីត្រូវភ្ញាក់ខ្លួននិងទទួលយកការពិតនៃសន្តិភាពអ៊ុយក្រែន
09/29/2025 11:09 AM
ចំនួនអ្នកស្លាប់ប៉ាឡេស្ទីននៅក្នុងសង្រ្គាមហ្កាហ្សា បន្តហក់ឡើងដល់ជាង ៦៦.០០០នាក់
09/29/2025 10:09 AM