៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

2026/03/20 02:35:30 pm        232
ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្ត​ធ្វើ​ការប​ណ្ដេញ​ចេញ​ជនបរទេសសរុបចំនួន ១,៥៥៦នាក់ ស្រី២៧៨នាក់ មាន២១សញ្ជាតិ រួមមាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន វៀតណាម បង់ក្លាដេស យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ជប៉ុន កាមេរូន ហ្វីលីពីន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា តុងហ្គោ ចិនតៃវ៉ាន់ ទួកមេនីស្ថាន នេប៉ាល់ ស្រីលង្កា និង​ម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៧៧៦នាក់ (ស្រី ១៨៣នាក់) ពាក់ព័ន្ធ​ករណី​ឆបោកតា​ម​ប្រព័ន្ធ​អនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត(ខេត្តស្វាយរៀង) និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ខេត្តក្រចេះ) និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ

2026/03/20 11:58:09 am        152
ក្រោមបទបញ្ជាពីឯកឧត្តមស្នងការរាជធានី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃ​អធិការដ្ឋាន​នគរបាលខណ្ឌ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋខណ្ឌ ដឹកនាំ​ដោយ​លោក​កែវ សុភា អភិបាលរងខណ្ឌ បានចុះរដ្ឋបាលត្រួតពិនិត្យទីតាំងផាប់មួយកន្លែង យីហោ រ៉ូល.ឡឺ បារ និងបីហ្រ្តូ ( ROLLER PUB & BISTRO) ដែលស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុម​៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបា​ន​ផ្តល់​លទ្ធភាព​ឲ្យ​ក្មេងៗ​យុវជន​ចូល​ទៅ​ប្រមូលផ្តុំផឹកស៊ីសប្បាយ ទាំងវេលាពេលថ្ងៃ។ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីឃើញមានក្រុមក្មួយៗជាយុវជន យុវនារី ដែល​កំពុង​ឋិត​ក្នុងវ័យសិក្សា ទៅប្រមូផ្តុំគ្នាផឹកស៊ីយ៉ាងសប្បាយទាំងកណ្តាលថ្ងៃ ដែលជា​ចំណុច​មិន​គួរ​បណ្តែត​បណ្តោយ​នោះទេ ។លោកឧត្តមសេនីយ៍ឯកស្នងការ បានបន្តដាក់បញ្ជាដល់នគរបាលទូទាំងរាជធានី ត្រូវ​បន្ត​តាម​សង្កេត ​និងចុះត្រួតពិនិត្យទីតាំងផ្តល់ការសប្បាយភាពនៅវេលាពេលថ្ងៃនេះបន្តទៀត សំដៅ​ធានា​ធ្វើ​យ៉ាង​ណា កុំឲ្យកើតមាននូវទីតាំងដែលលួចលាក់ផ្តល់ជម្រកដល់ក្មេងៗជាយុវជន ឬសិស្សា​នុសិស្ស ​ទៅប្រមូលផ្តុំដើម្បីប្រព្រឹត្តិសកម្មភាព និងអំពើអប្បាយមុខនានា ពិសេសបញ្ហា​គ្រឿង​ញៀន​តែម្តង។ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យទីតាំងផាប់កម្សាន្តខាងលើ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញក្រុមយុវជនយុវនារីសរុបចំនួន៥៨នាក់ (ប្រុស២៨នាក់) ដោ​យ​ពួក​គេ​ចូល​ទៅ​ផឹក​ស៊ី​សប្បាយ ​ពុំមានពាក់ព័ន្ធបទល្មើសអ្វីនោះឡើយ ។ ក្នុងនោះ អាជ្ញាធរ ក៏ពុំបានរកឃើញថា ទីតាំង​ខាង​លើ មានលួចលាក់ ឬបង្កប់បទល្មើសអ្វីនោះដែរ ក្រៅតែពី​ការ​ផ្តល់​ទីតាំង​សម្រាប់​ការ​សប្បាយ​ភាព​នៅពេលថ្ងៃប៉ុណ្ណោះ ។កម្លាំងអាជ្ញាធរ បានណែនាំដល់ម្ចាស់ទីតាំង ៖ហាមមិនឲ្យមានការប្រើប្រាស់ ចែកចាយ និងជួញ​ដូរ​គ្រឿង​ញៀន និងឧបករណ៍ បារីអេឡិចត្រូនិចគ្រប់ប្រភេទ , ហាមពុំឲ្យ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំចូលក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់​នូវ​ឧបករ​ណ៍​បារី​អេឡិច​ត្រូនិច​គ្រប់ប្រ​ភេទ , ហាមប្រាមនូវសិស្សសាលា ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស , អប់រំ និងណែ​នាំ​កុំ​ឲ្យមា​ន​ការប្រមូលផ្តុំ និងការចតយាន្តយន្ត គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ , កុំឲ្យ​មាន​ការ​ចាក់​ភ្លេង បង្កឲ្យមានសម្លេងខ្លាំងៗ ដែលនិងប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ៕ លីហេង

ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

2026/03/19 05:00:03 pm        181
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ : ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ។អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖012 800 473011 38 39 37097 489 5600066 612 613063 96 34 99

បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន

2026/03/12 05:17:20 pm        416
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តម​សេនីយ៍​ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តម​អភិបាល​រង​ខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន កំពុងបន្តប្រតិបត្តិការតាមនីតិវិធី៕

សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

2026/03/09 03:09:02 pm        318
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។ គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល៕

អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

2026/03/05 01:29:49 pm        223
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បី​ពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយ​បាន​ទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វិរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូ​កសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធ​ភាព​ស្ថាប័ន អនុវត្តច្បាប់ ជាលទ្ធផល អាជ្ញាធរបានបង្រ្កាបគ្រៀងញៀន ចំនួនជាងមួយម៉ឺនករណី​ ហើយឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះបានជិតបីម៉ឺននាក់ និងគ្រឿងញៀនជាងប្រាំតោននៅក្នុងឆ្នាំ២០២៥។ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរង ហានិភ័យដោយបទ ជាង១ម៉ឺន៤ពាន់ទីតាំង មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បាបរទេស ខារ៉ាអូខេ និងក្លិបកម្សាន្តជាដើម។ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងផងដែរថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរ ជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះ​ថ្នាក់គួរឲ្យព្រួយបារម្ភ ខណៈការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិ​សុខ​ជា​សកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត​ឱកាសបង្កើន សកម្មភាពដាំ ដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុ​គីមី​ផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀន សំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍ​ចន្ទមាស និងត្រីកោណមាសជា ដើម។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ពិសេសប្រភេទ មេតំហ្វេតាមីនក្រាមម្សៅ កេតាមីន និងអ៊ិចស្តាស៊ីជាដើម។ដោយ​ឡែកសម្រាប់កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីសភាពការណ៍គ្រឿងញៀនសកលលើ នេះ ​ជាពិសេសពីតំបន់ត្រីកោណមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ជាលទ្ធផលកាលពីឆ្នាំ២០២៥កន្លងទៅ បង្រ្កាបករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំ នួន១៤៤ករណី ចាប់មេខ្លោង ចំនួន១៨នាក់ ខ្សែរយៈបណ្តាញ ចំនួន៤៤៣នាក់ រួមទាំងសារ ធាតុញៀនបានជាងប្រាំតោន ខណៈសារធាតុគីមីសរុបជាង៣៦តោន៕ អត្ថបទ៖ បាន ចក់ 

សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam

2026/03/05 01:06:13 pm        443
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបង្ក្រាប ទីតាំងសង្ស័យឆរបោក​តាមបច្ចេកវិទ្យាក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេង​គ្នា​ក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់​ខ្លួន​ជនជាតិ កូរ៉េខាងត្បូងសរុបចំនួន១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់​នេះចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ​111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ, និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥​នាក់ទៀត ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ផ្ទះលេខ ២៩ និង ៣១ ភូមិប៉ាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ដែលពួកគេ គឺជាក្រុមតែមួយ។ ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាមេរិក​, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែនចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងក្រោម​ការបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ផងដែរ។តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសង អនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅ ទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យ ទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកា ចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបាន ស្ថានកុងសុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ។ក្នុងប្រតិបត្តិការបង្ក្រាប Online Scam ករណីផ្សេងទៀត កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យចំនួន២៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងនោះជនជាតិចិន ៦នាក់ឃាត់ខ្លួនពី អគារThe peak tower២, ឥណ្ឌូណេស៊ី ៦នាក់ ពីអគារ The bridge និងជនជាតិឥណ្ឌូណេស៊ី ចំនួន១២នាក់ ពីអគារ Noden hotel and apartment ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះករណីទាំងនេះ ដោយអនុវត្តតាមច្បាប់ ជាធរមានរបស់ព្រះរាជណាចក្រកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

2026/03/03 12:49:20 pm        202
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋបានសម្តែងនូវ ការពេញចិត្ត និងគាំទ្រ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ ការគាំទ្រនេះ ខណៈដែលសមត្ថកិច្ច​កំពុង​តែ​ចុះ​ធ្វើ​ការ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទល្មើសនិងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។លោក ថុល សុផាន់ណា អ្នកតាមដានព្រឹត្តិការណ៍សង្គមបានថ្លែងថា យុទ្ធនាការបោសសម្អាតការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានដាក់ចេញ គឺឃើញថា សមត្ថកិច្ចពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ទីតាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាតាមបណ្តារាជធានី ខេត្ត បានជាច្រើនកន្លែង និងបានឃាត់ខ្លួនជន​សង្ស័យ​ជា​ច្រើន​នាក់​។ ហើយមានជនបរទេសប្រមាពណជាង ២២ម៉ឺននាក់ បានចាកចេញពី​កម្ពុជា​ដោយ​ខ្លួន​ឯង​។ ចំណែកមេក្លោងនិងបក្ខពួកត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ ហើយអ្វី​ដែល​កត់​សម្គាល់​ដែរនោះ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របទៅនិង​អ្វី​ដែល​ជា​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបានបង្កលក្ខណៈងាយ​ស្រួល​ទៅ​ដល់​សន្តិសុខ​សង្គម​ក៏​ដូ​ច​ជាសណ្តាប់ធ្នាប់។ អ្នកតាមដានព្រឹត្តិការណ៍សង្គមបានបន្តថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយក៏គាំទ្រចំពោះការធ្វើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ចំណែកប្រជាពលរដ្ឋបានសម្តែងនូវការសាទរចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកក្រុមបោកតាមប្រព័ន្ធបច្ចេកវិទ្យា។អ្នកស្រី ម៉ី ចាន់ណារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានថ្លែងថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមជាប្រជាពលរដ្ឋមានការសប្បាយត្រេកអរដោយសមត្ថកិច្ចបានបង្ក្រាបក្រុមឆបោកតាមអនឡាញ និងសូមអរគុណរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបក្រុមឆបោកឲ្យអស់ពីកម្ពុជា។ ហើយសូមគាំទ្ររាជរដ្ឋាភិបាលដែលបានបង្ក្រាបក្រុកឆបោកតាមអនឡាញ។ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួនជាង ២២ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន៕ អត្ថបទ៖ វង្ស សុភាព

កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

2026/03/02 08:04:53 pm        375
ភ្នំពេញ៖ កម្ពុជាបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ កន្លងទៅ គឺទទួលបានលទ្ធផលល្អ និងបានទទួលការកោតសរសើពីប្រទេសជាមិត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានមានប្រសាសន៍ថា លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនគរបាលបង្ក្រាបបាននេះ គឺឆ្ពោះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយសារមានកិច្ចសហការល្អរវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយបណ្តាប្រទេសជាមិត្តមានដូចជា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) អាជ្ញាធរគ្រឿងញៀនចិន ក្រសួងសន្តិសុខសាធារណៈវៀតណាម ក្រសួងសន្តិសុខសាធារណៈ នៃសារធារណៈរដ្ឋឡាវ នាយកដ្ឋានចារកម្មសាធារណៈរដ្ឋកូរ៉េខាងត្បូង នគរបាលជាតិជប៉ុន និងនគរបាលអន្តរជាតិប្រចាំប្រទេសអាសានជាដើម ដែលធ្វើឲ្យការស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលល្អ ហើយបានទទួលការកោតសរសើពីប្រទេសជាមិត្ត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៕ អត្ថបទ ៖ វង្ស សុភាព

នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន

2026/03/02 12:45:29 pm        240
ភ្នំពេញ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានធ្វើឡើងនៅក្នុងឆ្នាំ២០២៥, មន្ទីរប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​បាន​បង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺន​នាក់ ចាប់យកសារធាតុញៀនជាង ៧តោន និងសារធាតុគីមីផ្សំជិត ៥០តោន។ នេះបើតាម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនានេះ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV នៅថ្ងៃទី០២ ខែមីនា នេះថា ការពិតណាស់ រដ្ឋាភិបាលនីតិកាលទី៧ ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងយក​បញ្ហា​គ្រឿង​នេះ ​ជាអាទិភាពទី១។ ហេតុនេះ ក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំង​គ្រឿង​ញៀន​បង្ក្រាប​បទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួន ជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់) ចាប់យកសារធាតុញៀន សរុប ចំនួន ៧តោន ៨៥១គ.ក្រ និង​សារធាតុគីមីផ្សំ ជាង៤៨តោន។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​ចាប់​បាន​ច្រើន​បំផុ​តគឺ ប្រភេទ អ៊ិចស្តាស៊ី សមត្ថកិច្ចចាប់បានជិត ៤ តោន ប្រភេទមេតំហ្វេតាមីន ជាង​១​តោន ​និងប្រភេទ កេតាមីន ជាង១តោន។ បើប្រៀប​ធៀប​លទ្ធ​ផលប​ង្ក្រាប​បទ​ល្មើសកា​ល​ពី​ឆ្នាំ​២០២៤​ ធៀបនិងឆ្នាំ២០២៥ ឃើញថា ៖ បទល្មើសគ្រឿងញៀនមានការកើនឡើងចំនួន ៨៨១​ករណី ​កើនឡើង ១០.៥៦%។ ជនសង្ស័យមានការកើនឡើង ចំនួន ១៨២៤នាក់ កើនឡើង ៨.៦៤%។ គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន មានការថយចុះ ប្រហែល ៣តោន។ សារ​ធាតុ​គីមី​ផ្សំ ​មានការកើនឡើង ជាង ៤៨តោន។ចំពោះស្ថាន​ភាពគ្រឿងញៀន ស្ថានភាពជាទូទៅនៃ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​កម្ពុជា​មាន​ការ​ថម​ថយ​ដោយ​ក្នុង​នោះ៖ មិនមានករណីផលិត កែឆ្នៃគ្រឿងញៀនទ្រង់ទ្រាយធំៗទៀតនោះទេ គឺ​មាន​តែ​ការកែច្នៃគ្រឿងញៀនទ្រង់ទ្រាយតូចៗ នៅតាមផ្ទះ និងតាមខុនដូរ។ ការប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅ​តាមសប្បាយដ្ឋានមានការថយចុះ ស្ទើតែទាំងស្រុង៕ អត្ថបទ៖ វង្ស សុភាព 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM