សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

កម្ពុជារក​ឃើញ​មនុស្ស៥៤២នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​១១០៩នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/14 04:56:50 am        444
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៤២នាក់​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន១១០៩នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៥០៥នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣៤៨នាក់​បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣២ ៩៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៨ ៩៦៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ខេត្តស្ទឹងត្រែង ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​-​ស​ចំនួន៤ទីតាំង​

2021/06/12 11:59:43 am        539
​ស្ទឹងត្រែង ៖ ​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​ទីតាំង ផលិត​ស្រា​-​ស ចំនួន​៤​កន្លែង នៅក្នុង​ក្រុង​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ពង្រឹង​គុណភាព​ចំណីអាហារ ដើម្បី​ការពារ​សុខភាព​ដល់​អ្នក​បរិភោគ​។ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​-​ស នៅ​ខេត្តស្ទឹងត្រែង កាលពី​ម្សិលមិញ លោក គឹម ប្រុស ប្រធាន​សាខា (​ក​.​ប​.​ប​) ប្រចាំខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់ថា ​នីតិវិធី​នេះ មន្ត្រី​ជំនាញ​ក្រោយពី​បាន ត្រួតពិនិត្យ​ផ្នែក​សង្វាក់​ផលិត​ហើយ និង​យក​ស្រា​-​ស​គ្រប់​ទីតាំង​ទាំងអស់​ទៅពិនិត្យ​នៅ​ឡា​បូ​ធ្វើ​វិភាគ​ពី គុណភាព នៅ​មន្ទីរពិសោធន៍ ​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប រួច​ហើយ​នឹង​ផ្តល់​លទ្ធផល​វិភាគនេះ​មក​ម្ចាស់ ផលិត​វិញ​។លោក​ប្រធាន បាន​បន្តថា រាល់​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​-​ស ត្រូវ​មាន​ភាព​ទទួលខុស​ត្រូវ​ចំពោះ ផលិតផល​របស់ខ្លួន ​ក្នុងករណី​រកឃើញ​មិន​ប្រក្រតី ជំហាន​ដំបូង មន្ត្រី​ជំនាញ ​ឱ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា និង​ណែនាំ​ឱ្យ​កែប្រែ ​បើ​មិន​អនុវត្តតាម ​លើក​ក្រោយ​ នឹងត្រូវ​ផាក​ពិន័យ​អន្តរការណ៍ ​និង​ព្រមាន​ជា​លាយ លក្ខណ៍​អក្សរ ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព ផលិតផល និង​សេវា ឬក៏​ឈានទៅ​បិទ​ ការធ្វើ​អាជីវកម្ម​។ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​-​ស ទាំងអស់ បាន​ចូលរួម​អនុវត្តតាម​ការ​ណែនាំរ​បស់​មន្ត្រី​ជំនាញ ដែល ការអនុវត្ត​បាន​បែបនេះ វា​ពិតជា​បានរួម​ចំណែក​ការពារ​ផ្នែក​សេដ្ឋកិច្ច​អ្នកប្រើប្រាស់ ​និង​ទប់ស្កាត់​បានការ ក្លែងបន្លំ​ផងដែរ​។ ​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ ជា​រនាំង​មួយ​ការពារ​ទុកជាមុន ​ដោយសារ​កន្លងមក នៅតាម ​បណ្តា​ខេត្ត​មួយចំនួន ​ធ្លាប់​កើតមាន​ករណី​ពុល​ស្រា​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​។ ជា​លើកទីមួយ ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​បាន​ចុះ​ពិនិត្យ​សិប្បកម្ម អាជីវកម្ម ​ផលិត​ស្រា​-​ស នៅ​ខេត្តស្ទឹងត្រែង ​ចំនួន​៤​កន្លែង ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មាស ផល្លា​

រក​ឃើញ​មនុស្ស៦៣៨នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៦០៥នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/12 11:09:19 am        638
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៣៨នាក់​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៦០៥នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៥៩៤នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣២០នាក់​បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣១ ២២២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៦៣៨នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៧ ៩៥៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្មករ​២០០​នាក់​នៅ​រោងចក្រ Y&W ស្ថិតនៅក្នុង​ខណ្ឌដង្កោ រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩

2021/06/11 02:46:36 pm        482
ភ្នំពេញ ៖ កម្មករ កម្ម​ការិនី​ចំនួន​២០០​បន្ថែមទៀត​ នៅក្នុង​រោងចក្រ​កាត់ដេរ វ៉ា​យ ដាប់​&​ប៊​ល​យូ ហ្កា​មេន (Y&W Garment) ​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ក្នុងចំណោម​អ្នក​យក​សំណាក​សរុប​ចំនួន ៩៤០​នាក់ ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​ចំនួន​កម្មករ​ក្នុង​រោងចក្រ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឡើងដល់​ប្រមាណ​៣០០​នាក់​។អាជ្ញា​ធរ​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា ការយក​សំណាក់​កម្មករ​រោងចក្រ Y&W ស្ថិតក្នុង​ខណ្ឌដង្កោ ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ចាប់ពី​ថ្ងៃទី​៩ និង​ទី​១០ មិថុនា ក្នុងនោះ ​មាន​កម្មករ​ផ្តល់​សំណាក់​សរុប ប្រមាណ​២​ពាន់​នាក់​។​ ក្នុងចំណោម​អ្នក​ផ្តល់​សំណាក់ ​មានកម្ម​ករ​ជាង​៣០០​នាក់ បានធ្វើ​តេស្ត រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។លោក ឆែម សំអឿន អ្នក​សម្របសម្រួល​នៃ​ក្រុមគ្រូពេទ្យ​ធីតា ​បាន​បញ្ជាក់ថា ​ការយក​សំណាក​របស់​កម្មករ​រោងចក្រ​នេះ​ គឺ​ធ្វើ​ទៅលើ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល លោក​ ឲ្យ​ដឹង​ទៀតថា​ ការងារ​នេះដែរ ​ទោះបីជា​ត្រូវ​បាន​បញ្ចប់​ត្រឹម​ថ្ងៃទី​១០ ​ខែមិថុនា​នេះ​យ៉ាង​ណាក្តី​ទៅលើ​កម្មករ​រោងចក្រ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​នឹង​ទាក់ទង​ជាមួយ​អនុគណៈកម្មការ ដែល​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បន្ត​រុករក​បន្ថែមទៀត​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​និង​រក​ឃើញ​វិជ្ជមាន​ថ្ងៃនេះ​បន្តបន្ទាប់​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។បច្ចុប្បន្ននេះ រោងចក្រ​កាត់ដេរ Y&W ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ​ដោយ​ត្រូវ​រងចាំ​ការត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​របស់​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុង​រោងចក្រ មុននឹង​សម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​ធម្មតា​វិញ​បាន​៕​អត្ថបទ ៖ ឈិ​ត​បូរ៉ា​វី 

ម្សិល​មិញ​នេះ ខេត្ត​ព្រៃវែង​រក​ឃើញ​ពលករ​ខ្មែរ​១៨​នាក់​ឆ្លង​កូវីដ-១៩ ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ

2021/06/11 12:31:22 pm        252
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ៤២​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស។ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន រដ្ឋបាល​ខេត្ត​ព្រៃវែង បញ្ជាក់ថា ករណី​ឆ្លង​​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ២៨​នាក់​ ដែល​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។ក្រៅ​ពី​ពលករ​ខ្មែរ រដ្ឋបាល​ខេត្ត​ព្រៃវែង​ បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ក៏​ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ ២២​នាក់​ ក្នុង​នោះ​រក​ឃើញ​នៅ​ស្រុក​ព្រះស្ដេច ៩​នាក់ ​ស្រុក​ពារាំង ៤​នាក់ ស្រុក​កំចាយមារ ៤​នាក់ ស្រុក​ពាមជរ ៣​នាក់ និង​ស្រុក​ពោធិ៍រៀង ២​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់ថា មនុស្ស​សរុប​រហូត​ដល់ ៨២៤​នាក់​ហើយ​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨​នាក់ បាន​ស្លាប់ អ្នក​ជំងឺ ៣៥៦​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយឡើង​វិញ និង​អ្នក​ជំងឺ ៤៦០​នាក់​ទៀត កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស៦៥៥នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​៣ថ្ងៃ​មកនេះ​ ស្លាប់​៣៣នាក់

2021/06/11 04:58:17 am        99
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៥៥នាក់​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៨១០នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៦០៦នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣១១​នាក់​បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣០ ៦១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៦៥៥នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៧ ៣២១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្ត្រី​ជំនាញ​ខេត្តកោះកុង រកឃើញ​បុរស​វ័យ​៦៤​ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ​និង​សាច់ញាតិ​​២​នាក់​​ទៀតឆ្លងកូ​វីដ

2021/06/10 07:42:57 am        1250
​កោះកុង ​៖ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ ប្រកាស​រកឃើញ​មាន​បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ និង​សាច់ញាតិ​ចំនួន​២​នាក់​មាន​វិជ្ជមាន​កូ​វីដ ក្នុង​ចំណោម​មនុស្ស​៦​នាក់​ផ្សេងទៀត​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ បានឱ្យដឹង​ព្រឹក​ថ្ងៃទី​១០ ខែមិថុនាថា ម៉ោង​៧​និង​៣០​នាទី មាន​បុរស​ឈ្មោះ ចាន់ លី បាន​ស្លាប់ ​នៅលើ​រថយន្ត​មុនពេល​មកដល់​មន្ទីរពេទ្យ​។ ​តាម​ការ​សួរនាំ​ពី​ប្រវត្តិ​របស់​អ្នកជំងឺ​គឺ​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​ រយៈពេល​៤​ថ្ងៃ​មកហើយ ​ដោយ​បានមក​សម្រាក​លេង​ជាមួយ​កូន​របស់​គាត់​ដែល​ជា​អ្នក​ចាំ​ចម្ការ​ឱ្យគេ ​នៅ​ចំណុច​វង់កាថៈ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីមា​។លោក​ប្រធាន​មន្ទីរពេទ្យ បន្ថែមថា អំឡុងពេល​៤​ថ្ងៃនេះ បុរស​ដែល​ស្លាប់​មាន​អាការៈ​ដកដង្ហើម​ដង្ហក់​ខ្លាំង ​ទើប​ក្រុម​គ្រួសារ​ដឹក​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ប៉ុន្តែ​ដោយសារ​មើល​នូវ​ស្ថានភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុម​គ្រូពេទ្យ​ក៏​ផ្តើម​ស្រាវជ្រាវ​ជាបន្ទាន់​មួយ​មិន​អនុញ្ញាត​ឱ្យ​យក​អ្នកជំងឺ​ចេញពី​រថយន្ត​ភ្លាមៗ​ទេ​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន អះអាងថា ​ដើម្បី​កត្តា​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ និង​សង្ស័យ​លើ​អ្នក​ពាក់ព័ន្ធ គឺ​ក្រុមគ្រូពេទ្យ​ពុំ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សាកសព​ចេញពី​មន្ទីរពេទ្យ​ឡើយ ដើម្បី​លទ្ធភាព​ដល់​ក្រុម​គ្រូពេទ្យ​រៀបចំ​វេច​ខ្ចប់​តាម​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​។ ​រីឯ​សាច់ញាតិ​ចំនួន​៦​នាក់​ផ្សេងៗ​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​សាកសព ​ក៏ត្រូវ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​គឺ​រក​ឃើញ​ចំនួន​២​មាន​វិជ្ជមាន​កូ​វីដ​។ដោយឡែកសម្រាប់លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ថ្លែងថា ​មន្ត្រី​សុខាភិបាល កំពុង​តាមដាន​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ស្លាប់​ជាច្រើន​ នៅ​តំបន់​វង់កា​ថៈ ​ឃុំ​ប៉ាក់​ខ្លង​ ជាពិសេស ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ​គ្រា​ដែល​កូន​ប្រសារ​បុរស​វ័យ​ចំណាស់​ដែល​ស្លាប់​បម្រើការ​ងារ​នៅ​ការិយាល័យ​រដ្ឋបាល​នៅ​រោងចក្រ​KKN រសៀល​ថ្ងៃនេះ​។លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា សព​បុរស​ឈ្មោះ ចាន់ លី​ យកទៅ​បូជា​នៅ​វត្ត​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។​ ចំពោះ​សាច់ញាតិ​ដែល​រក​មិន​ឃើញ​វិជ្ជមាន​កូ​វីដ​ ចំនួន​៥​នាក់ តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ចម្ការ​របស់​ពួកគេ​នៅ​តំបន់​វង់កា​ថៈ​៕​អត្ថបទ ៖ ឈឹម មករា​

រោងចក្រ​ជិត​៦០​ក្នុង​ខណ្ឌ​ចំនួន​ពីរ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​បណ្តោះអាសន្ន​ក្រោយ​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/06/10 12:52:53 pm        463
ភ្នំពេញ ៖ គិត​មកដល់ពេលនេះ​រោងចក្រ សហគ្រាស​សរុប​ចំនួន​ប្រមាណ​ជិត​៦០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​ នៃ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ក្រោយ​ផ្ទុះ​នៃ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​។ ​ទន្ទឹមនឹង​ការគ្រប់គ្រង​ស្ថាន​ការ​នៃ​ការ​ឆ្លងតាម​រោងចក្រ អាជ្ញាធរ​ពាក់​ព័ន្ធ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ពាក់​ព័ន្ធ​នឹង​រោងចក្រ​បិទទ្វារ ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២១​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់លោក ​រោងចក្រ​ដែល​បិទ​បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ប្រមាណ​ជិត ៤០​រោងចក្រ ​នៃ​ចំនួន​សរុប ២៨៥​រោងចក្រ​។ លោក​ បាន​បន្តថា ​ដោយឡែក កម្មករ-កម្ម​ការិនី​ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ប្រមាណ​ជាង ៦០០​នាក់ ប៉ុន្តែ​មកដល់ពេលនេះ ​បាន​ព្យាបាល​សះស្បើយ​ចំនួន ​៥២០​នាក់​ហើយ​។ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ​​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះដែរ​ថា រោងចក្រ​បិទ​បណ្តោះ​អាសន្ន​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៩​រោងចក្រ ក្នុងនោះ​កម្មករនិយោជិត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​សរុប ៥៣៥​ករណី​។សូមបញ្ជាក់ថា ការបិទ​បណ្តោះអាសន្ន​នៃ​រោងចក្រ​សហគ្រាស​ក្នុង​ខណ្ឌ​ទាំងពីរ​នេះ​ គឺ​បន្ទាប់ពី​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរការ​ឡើងវិញ ​នៅក្រោយ​វិធាន​ការបិទ​ខ្ទប់​ ដែល​បាន​បែក​ចែក​តំបន់​ហាមឃាត់​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ ត្រូវបាន​ដកចេញ​។​ វិធាន​ការបិទ​ខ្ទប់​នេះ​ គឺ​អនុវត្ត​ចាប់​តាំងពី​មានការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕​អត្ថបទ​ ៖ ឈិ​ត​បូរ៉ា​វី 

នៅ​ថ្ងៃ​នេះ កម្ពុជា​មាន​ពលរដ្ឋ​៤២៦​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈអ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​៧៦០​នាក់

2021/06/10 11:49:04 am        93
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤២៦​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៦០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៣៨០​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង ៤៦​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ៣០០​​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ ១១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ៦៦៦​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ៨០៧​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៦០​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​បន្ទាយមានជ័យ ​រក​ឃើញ​ពលរដ្ឋ​៣៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ជាច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​ពី​ថៃ

2021/06/09 02:54:40 pm        265
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ២៥​នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ចំណែក​ឯ​ករណី​ឆ្លង​ផ្សេង​ទៀត​ រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ១០​នាក់ ដែល​ជា​អាជីវករ ​កម្មករ សិស្ស និង​កុមារ ៣​នាក់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩នៅ​ថ្ងៃ​នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីប្រកាសពីការដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែន ដោយភាគីម្ខាងៗចំនួន​ ១៨៥នាក់
06/05/2026 07:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ អនុម័តការលើកលែងទោសដល់អ្នកទោសជាង ២,០០០នាក់
06/05/2026 07:06 PM
ប្រធានសភាលីបង់គាំទ្រការដកទ័ពរបស់ហេសបូឡា ដំណាល​គ្នានឹងការដកទ័ពរបស់អ៊ីស្រាអែល
06/05/2026 07:06 PM
លោក Macron គាំទ្រការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព
06/05/2026 06:06 PM
UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល
06/05/2026 06:06 PM
កងទ័ពអ៊ីស្រាអែលព្រមានពីការវាយប្រហារជិតកើត​មាន​ លើ​ក្រុមហេសបូឡា នៅទីក្រុង​ Sarafand របស់​លីបង់
06/05/2026 06:06 PM
លោក Rubio បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលរបស់ប្រទេសបូលីវី
06/05/2026 06:06 PM
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
06/05/2026 06:06 PM
អាស៊ែរបៃហ្សង់និយាយថាពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើនាវានៅក្នុងសមុទ្រ Azov
06/05/2026 06:06 PM
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
06/05/2026 06:06 PM