ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ
ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ

សន្តិសុខ និង សង្គម

វិមានក្រឹមឡាំង៖ ជំនួយ«អាណានិគម»ថ្មីរបស់អាមេរិកដល់អ៊ុយក្រែន នឹងមិនធ្វើឲ្យផ្លាស់ប្តូរស្ថានភាពជួរមុខឡើយ

2024/04/19 01:21:03 pm        199
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរស្ថានភាពនៅជួរមុខ ដែលកងកម្លាំងរបស់ទីក្រុងគីវ ស្ថិតក្នុងស្ថានភាពក្រីក្រ ហើយ ផ្តល់ជំនួយបែបនេះ ជាផ្នែកមួយនៃគោលនយោបាយ «អាណានិគម» ដែលធ្វើឲ្យសហរដ្ឋអាមេរិកកាន់មានការរីកចម្រើនឡើង។លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បាននិយាយថា លោកនឹងរៀបចំការបោះឆ្នោតដែលរង់ចាំជាយូរមកហើយលើកញ្ចប់ជំនួយថ្មីមួយ នៅព្រឹកថ្ងៃសៅរ៍។ កញ្ចប់ដែលបានស្នើឡើងរួមមាន ៦០,៨៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ ២៣,២ ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីបំពេញបន្ថែមអាវុធ ស្តុក និងសម្ភារៈបរិក្ខាររបស់សហរដ្ឋអាមេរិក។ខណៈពេលដែលសហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយជារួមបន្ថែមទៀត សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុត ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌ្មីទ្រី ប៉េស្កូវ ( Dmitry Peskov) បាននិយាយថា៖«អ៊ុយក្រែន មិនត្រឹមតែត្រូវប្រយុទ្ធ ដើម្បីផ្តល់ប្រាក់ចំណេញសម្រាប់ជនជាតិអាមេរិកប៉ុណ្ណោះទេ ថែមទាំងត្រូវប្រយុទ្ធជាមួយអ៊ុយក្រែនចុងក្រោយ ហើយត្រូវរងបន្ទុកដោយបំណុល»។ «នេះហើយ គឺជា«គោលនយោបាយអាណានិគមនិយមរបស់សហរដ្ឋអាមេរិក»។លោកបានកត់សម្គាល់ថា «ផ្នែកសំខាន់បំផុត»នៃជំនួយដែលបានស្នើឡើង នឹងនៅតែមាននៅក្នុងរោងចក្រឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិក។លោកប៉េស្កូវ បាននិយាយអំពីកញ្ចប់ជំនួយថា៖«អ្នកជំនាញ និងពាក់កណ្តាលអ្នកជំនាញទាំងអស់ ឥឡូវនេះ អាចមើលឃើញជាក់ស្តែងអំពីស្ថានភាពនៅខាងមុខ ដែលនៅឆ្ងាយពីភាពអំណោយផលសម្រាប់ភាគីអ៊ុយក្រែន ដូច្នេះនេះជំនួយនេះ មិនអាចផ្លាស់ប្តូរអ្វីបានទេ»។

ទឹកជំនន់ឆក់យកជីវិតមនុស្ស៨នាក់នៅអ៊ីរ៉ង់ ខណៈហេដ្ឋារចនាសម្ព័ន្ធត្រូវបានរងការខូចខាត

2024/04/19 01:10:38 pm        197
ទឹកជំនន់ដ៏គំហុកបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងទឹកហូរគួចខ្លាំង បានឆក់យកជីវិតមនុស្ស៨នាក់ នៅក្នុងខេត្តស៊ីស្តាន (Sistan) និងខេត្ត បាលូជីស្ថាន (Baluchestan) ដោយវាយប្រហារតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៨ខែមេសាសប្ដាហ៍នេះ ។ វីដេអូ បង្ហាញពីមនុស្សជាច្រើនកំពុងធ្វើដំណើរតាមទូក ឆ្លងកាត់ទឹកជំនន់ និងបោះខ្សែពួរជួយមនុស្ស កំពុងជាប់ក្នុងទឹកជំនន់នៅក្នុងទីក្រុង កូណារ៉ាក់ (Konarak) ក្នុងខេត្ត ស៊ីស្តាន ( Sistan) និងខេត្ត បាលូជីស្ថាន (Baluchestan)។ ពលរដ្ឋក្នុងតំបន់ម្នាក់ បាននិយាយថា ពុំមានការទទួលទានគ្រឿងស្រវឹង ឬ ការប្រើប្រាស់ផ្លូវទេ អំឡុងទឹកជំនន់នោះ។ យោងតាមសង្គមអឌ្ឍចន្ទក្រហមរបស់អ៊ីរ៉ង់ ទឹកជំនន់នេះ បណ្ដាលឲ្យក្រឡាប់គ្រឿងចក្រមួយគ្រឿង ហើយ បុគ្គលិកក្រុមហ៊ុនរថភ្លើង៣នាក់របស់អ៊ីរ៉ង់នៅតាមបណ្ដោយផ្លូវ Khash ទៅកាន់ផ្លូវ Iranshahr បានស្លាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន WANA ភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដីចំការធ្វើកសិកម្ម ។ ទឹកជំនន់នេះ បានវាយប្រហារក្នុងតំបន់ផ្សេងៗគ្នាជាច្រើននៅតំបន់មជ្ឈិមបូព៌ា និងបណ្ដាប្រទេសនៅឈូងសមុទ្រ កាលពីប៉ុន្មានថ្ងៃមុន៕

ជប៉ុនចាប់ផ្តើមបញ្ចេញទឹកសំណល់នុយក្លេអ៊ែរលើកទី៥ ទោះបីជាមានការប្រឆាំងក៏ដោយ

2024/04/19 01:07:21 pm        167
នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានចាប់ផ្តើមជុំទីប្រាំនៃការបញ្ចេញទឹកសំណល់មានសារធាតុពុលនុយក្លេអ៊ែរ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកនេសាទក្នុងស្រុក ប្រជាជន ព្រមទាំងអ្នករិះគន់មកពីសហគមន៍អន្តរជាតិក៏ដោយ ក៏ក្រុមហ៊ុនថាមពលអគ្គិសនីទីក្រុងតូក្យូ (TEPCO) ជាប្រតិបត្តិកររោងចក្របានចាប់ផ្តើមបញ្ចេញទឹកសំណល់មានសារធាតុវិទ្យុសកម្ម នៅព្រឹកមិញនេះ ជាជុំទីមួយក្នុងឆ្នាំសារពើពន្ធ ២០២៤នេះ។ដូចគ្នាទៅនឹងបួនជុំមុនៗដែរ ទឹកសំណល់មានសារធាតុវិទ្យុសកម្ម ប្រមាណ ៧.៨០០តោន នឹងត្រូវបញ្ចេញរហូតដល់ថ្ងៃទី ៧ ខែឧសភា។

ប៉េរូ អនុម័តកិច្ចព្រមព្រៀងអនុញ្ញាតឱ្យស្ទាក់ចាប់យន្តហោះសង្ស័យថា ដឹកគ្រឿងញៀន

2024/04/19 01:04:12 pm        147
សភារបស់ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តកិច្ចព្រមព្រៀងមួយបានឈានដល់ជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យប្រទេសប៉េរូ ស្ទាក់ចាប់យន្តហោះដែលត្រូវបានគេសង្ស័យថាដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ បន្ទាប់ពីប្រតិបត្តិការបែបនេះត្រូវបានផ្អាករយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយសារតែឧបទ្ទវហេតុយន្តហោះ។កាលពីឆ្នាំ២០០១ ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានផ្អាកការគាំទ្ររបស់ខ្លួនក្នុងការកំណត់ទីតាំងយន្តហោះដែលសង្ស័យ បន្ទាប់ពីកងកម្លាំងទ័ពអាកាសប្រទេសប៉េរូ បានបាញ់ទម្លាក់យន្តហោះមួយគ្រឿង ដែលខ្លួនយល់ច្រឡំថាជាយន្តហោះរបស់ឈ្មួញជួញដូរគ្រឿងញៀន បណ្តាលឱ្យពលរដ្ឋអាមេរិកពីរនាក់ស្លាប់។ក្រសួងការបរទេសប៉េរូ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យប្រទេសប៉េរូ ទទួលបាន ការគាំទ្រផ្នែកហិរញ្ញវត្ថុ ទិន្នន័យរ៉ាដា ព្រមទាំងជំនួយប្រតិបត្តិការ ការបណ្តុះបណ្តាល ការស៊ើបការណ៍សម្ងាត់ និងជំនួយផ្នែកដឹកជញ្ជូន ពីសហរដ្ឋអាមេរិក។យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសប៉េរូ រួមជាមួយប្រទេសកូឡុំប៊ី ជាប្រទេសផលិតកូកាអ៊ីន ធំបំផុតមួយនៅលើពិភពលោក។នគរបាល និយាយថា ការដាំដុះស្លឹកកូកាអ៊ីន គឺមានភាពស្របច្បាប់នៅក្នុងប្រទេសប៉េរូ សម្រាប់ការប្រើប្រាស់ជាលក្ខណៈប្រពៃណី ប៉ុន្តែតាមការប៉ាន់ប្រមាណ ៩០ភាគរយ នៃកូកាអ៊ីន បានធ្លាក់ក្នុងដៃរបស់ឈ្មួញជួញដូរគ្រឿងញៀន។

មេបញ្ជាការយោធាកេនយ៉ា ស្ថិតក្នុងចំណោមមនុស្ស១០នាក់ស្លាប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ

2024/04/19 12:58:25 pm        158
ប្រធានាធិបតី លោក វីលៀម រូតូ(William Ruto) បានប្រកាសថា មេបញ្ជាការយោធាប្រទេសកេនយ៉ា លោក ឧត្តមសេនីយ Francis Ogolla ស្ថិតក្នុងចំណោមមនុស្ស ១០នាក់ ដែលបានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រយោធារបស់ពួកគេ បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃព្រហស្បតិ៍។លោក Ruto បាននិយាយថា យន្តហោះដែលបានទៅសួរសុខទុក្ខកងទ័ព ដាក់ពង្រាយនៅភាគពាយព្យប្រទេសកេនយ៉ា ដើម្បីប្រយុទ្ធប្រឆាំងការលួចសត្វគោក្របីនៅតាមតំបន់ បានធ្លាក់ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីហោះចេញពីសាលាអនុវិទ្យាល័យឆេបទូលែល ប៊ុយ(Cheptulel Boys) ក្នុងតំបន់ West Pokot ។ លោក បាននិយាយថា ទាហានពីរនាក់បាននៅរស់ជីវិតពីការធ្លាក់យន្តហោះនេះ និងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ហើយក្រុមស៊ើបអង្កេតអាកាសចរណ៍ ត្រូវបានបញ្ជូន ដើម្បីស្វែងរកមូលហេតុ។លោក Ogolla ធ្លាប់ជាមេបញ្ជាការកងទ័ពអាកាសរបស់ប្រទេសកេនយ៉ា មុនពេលឡើងកាន់តំណែងជាមេបញ្ជាការរងយោធា ហើយក្រោយមកត្រូវបានតែងតាំងដោយលោក Ruto កាលពីឆ្នាំមុន ជាមេបញ្ជាការយោធា។យោងតាមឯកសាររបស់ក្រសួងការពារជាតិ បានឲ្យដឹងថា លោក Ogolla បានចូលរួមជាមួយកងកម្លាំងការពារប្រទេសកេនយ៉ាក្នុងឆ្នាំ ១៩៨៤ ជាកន្លែងដែលលោកត្រូវបានបណ្តុះបណ្តាលជាអ្នកបើកយន្តហោះចម្បាំងជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិក និងជាគ្រូបង្រៀនបើកបរយន្តហោះនៅក្នុងកងកម្លាំងទ័ពអាកាសប្រទេសកេនយ៉ា។

ប្រជាជនកូឡុំប៊ី ស៊ូទ្រាំទៅនឹងការបែងចែកទឹក ខណៈអាងស្តុកទឹករីងស្ងួត

2024/04/19 12:54:11 pm        123
ប្រជាជននៅទូទាំងប្រទេសកូឡុំប៊ី កំពុងដណ្តើមគ្នាជាមួយនឹងការបែងចែកទឹក ខណៈអាងស្តុកទឹករបស់ប្រទេសនេះបានរីងស្ងួត។នៅក្នុងរដ្ឋធានី Bogota កន្លែងលាងរថយន្ត បានច្នៃទឹកដែលប្រើប្រាស់រួចដើម្បីឲ្យនៅបើកដំណើរការ ទោះបីជាការបែងចែកទឹកត្រូវបានដាក់កាលពីថ្ងៃទី ១១ ខែមេសារួចហើយក៏ដោយ។ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង Santa Marta តំបន់សមុទ្រការ៉ាអ៊ីប រថយន្តដឹកទឹក បាននាំយកទឹកទៅដល់ប្រជាជន ដែលបានបង្កើតជួរដ៏វែងដើម្បីបានទឹកបំពេញធុងរបស់ពួកគេ។យោងតាមអ្នកគ្រប់គ្រងប្រព័ន្ធទំនាក់ទំនងជាតិ XM បាននិយាយនៅលើបណ្តាញ X កាលពីថ្ងៃព្រហស្បតិ៍ថា អាងស្តុកទឹករបស់ប្រទេសកូឡុំប៊ី បានធ្លាក់ចុះដល់ទៅ ២៨,75 ភាគរយ នៃសមត្ថភាពរបស់ខ្លួន។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នេះបានបង្ហាញថា ៣,០៦ភាគរយ តិចជាងកម្រិតទាបបំផុត ដែលបានកត់ត្រាទុកសម្រាប់ខែមេសាក្នុងរយៈពេល២០ឆ្នាំមុន។បាតុភូតអែលនីញ៉ូ(El Nino) បានមកដល់ប្រទេសកូឡុំប៊ី នៅចុងឆ្នាំ២០២៣ បណ្តាលឱ្យមានសីតុណ្ហភាពហក់ឡើងខ្ពស់ និងគ្រោះរាំងស្ងួត នាំឱ្យមានចំហេះព្រៃនៅទូទាំងប្រទេសតំបន់ភ្នំអង់មួយនេះ និងបានជំរុញឲ្យអាងស្តុកទឹកធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ។

អ៊ីតាលី សង្ឃឹមថាការសងសឹកណាមួយរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ នឹងត្រូវកំណត់គោលដៅ

2024/04/19 11:34:59 am        213
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល ប្រហែលជានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីលនិងយានដ្រូនរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី ១៣ ខែមេសា ហើយលោកសង្ឃឹមថា ការឆ្លើយតបណាមួយនឹងត្រូវបានកំណត់គោលដៅ និងមិនបង្កឱ្យជម្លោះរីកធំនោះទេ។លោក អាន់តូនីញ៉ូ តាចានី(Antonio Tajani) បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 ថា ការអំពាវនាវរបស់យើង គឺតែងតែសម្រាប់ការប្រុងប្រយ័ត្ន និងកាត់បន្ថយការរីកធំជម្លោះ។យើងសង្ឃឹមថា ការឆ្លើយតបរបស់អ៊ីស្រាអែល ប្រហែលជានឹងមកដល់ ដែលនឹងក្លាយជាការឆ្លើយតបតាមគោលដៅ ហើយពុំមែនជាអ្វីដែលបង្កឱ្យមានការរីកធំនៃជម្លោះនោះទេ។ប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អ៊ីស្រាអែល ត្រូវតែបានបង្ខំឱ្យបញ្ឈប់ការប្រថុយផ្នែកយោធាបន្ថែមទៀតប្រឆាំងផលប្រយោជន៍របស់អ៊ីរ៉ង់។លោក ហូសេន អាមីរ៉ាបដូឡាហៀន(Hossein Amirabdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា នៅក្នុងករណីនៃការប្រើប្រាស់កម្លាំងណាមួយធ្វើឡើងដោយរបបអ៊ីស្រាអែល និងការបំពានលើដែនអធិបតេយ្យភាពរបស់យើង សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរបន្តិចណាឡើយ ក្នុងការអះអាងសិទ្ធិដែលមានដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវចំពោះអ៊ីស្រាអែល ធ្វើឱ្យរបបនេះសោកស្តាយចំពោះទង្វើរបស់ខ្លួន។

អស្ថិរភាពនៅមីយ៉ាន់ម៉ា រារាំងគម្រោងរបស់ឥណ្ឌា ក្នុងការបញ្ជូនជនភៀសខ្លួនទៅប្រទេសកំណើត

2024/04/19 11:24:11 am        124
ក្រុមមន្ត្រីសន្តិសុខឥណ្ឌាបាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងឧទ្ទាមរបស់មីយ៉ាន់ម៉ា និងរបបសឹក ដែលកំពុងកាន់អំណាច បានពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ក្នុងការបញ្ជូនជនភៀសខ្លួនដែលពុំមានឯកសារពីប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលបានចូលទៅក្នុងរដ្ឋព្រំដែនភាគឦសាន ម៉ានីពួរ (Manipur) ត្រឡប់ទៅវិញ។ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់ពីសហភាពមីយ៉ាន់ម៉ា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលត្រូវបានអូសទាញឱ្យភៀសខ្លួនឆ្លងកាត់ព្រំដែនតាមទំនាក់ទំនងជនជាតិភាគតិច និងក្រុមគ្រួសារ។កាលពីខែមុន អាជ្ញាធរក្នុងទីក្រុងម៉ានីពួរ បាននិយាយថា ពួកគេនឹងនិរទេសជនភៀសខ្លួនយ៉ាងតិច ៧៧ នាក់ ដែលបានចូលដោយគ្មានឯកសារតាមរយៈទីក្រុងព្រំដែនឥណ្ឌា ម៉ូរ៉េ (Moreh) បន្ទាប់ពីរដ្ឋប្រហារ។ មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ជនភៀសខ្លួនអាចត្រូវបានបញ្ជូនមកវិញដោយបង្ខំ ប្រសិនបើមីយ៉ាន់ម៉ា មិនទទួលយកពួកគេវិញ។រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានស្តីបន្ទោសលំហូរជនភៀសខ្លួននេះថាជាហេតុផលមួយពីក្រោយអំពើហិង្សានៅក្រុង ម៉ានីពួរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២០ នាក់ចាប់តាំងពីការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំមុនមក៕

UN និងបណ្ដាដៃគូ ផ្ដល់ជំនួយសំខាន់ដល់ប្រជាជនហៃទី ខណៈអំពើហិង្សានៅតែបន្ត

2024/04/19 10:06:34 am        170
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា អង្គការសហប្រជាជាតិ និងបណ្ដាដៃគូរបស់ខ្លួន កំពុងផ្ដល់ឱ្យប្រជាជនហៃទី រាប់សែននាក់ជាមួយនឹងជំនួយដ៏សំខាន់ ទោះបីជានៅតែបន្តមានអំពើហិង្សានៅក្នុងរដ្ឋធានី ព័រអូប្រ៉ាំង ក៏ដោយ ។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) រាយការណ៍ថាខ្លួនបានផ្តល់អាហារដល់កុមារជាង ២១០.០០០ នាក់នៅទូទាំងប្រទេស និងចែកចាយការផ្ទេរសាច់ប្រាក់ដល់មនុស្សជាង ១៨.០០០ កាលពីថ្ងៃពុធ។នៅក្នុងរដ្ឋធានីហៃទី ទីភ្នាក់ងារ WFP បានផ្តល់អាហារក្តៅដល់ជនភៀសខ្លួនជាង ១៣.០០០ នាក់ និងស្បៀងអាហារជាង ១០០ តោនដល់មនុស្សប្រហែល ៨.០០០ នាក់ទៀត ដែលជាផ្នែកនៃផែនការឆ្លើយតបបន្ទាន់របស់ខ្លួន។ អំពើហឹង្សារបស់ក្រុមជនអន្ធពាលបានវាយលុកប្រទេសហៃទី កាន់តែអាក្រក់ទៅៗបន្ទាប់ពីឆ្នាំ២០២១ មក។តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី លោកស្រី ម៉ារៀ អ៊ីហ៊្សាប៊ែល សាលវ៉ាឌ័រ (Maria Isabel Salvador) បានរាយការណ៍កាលពីខែមករាថា ក្រុមជនអន្ធពាលបានសម្លាប់ បង្ករបួស ឬចាប់ជំរិតមនុស្សជាង ៨.៤០០ នាក់នៅហៃទី កាលពីឆ្នាំមុន ដោយកើនឡើងចំនួន ១២២ ភាគរយពីឆ្នាំ២០២២៕

បុគ្គលិកថែទាំសុខភាពនៅប្រទេសឈីលី ចេញធ្វើបាតុកម្មទាមទារប្រាក់ចូលនិវត្តន៍បន្ថែម

2024/04/19 10:02:17 am        147
នៅថ្ងៃទីពីរនៃការធ្វើកូដកម្មនៅទូទាំងប្រទេស បុគ្គលិកសាធារណៈផ្នែកថែទាំសុខភាពរបស់ប្រទេសឈីលី បានចេញធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់ក្រសួងសុខាភិបាល ដើម្បីនាំយកបញ្ជីនៃការទាមទារដែលពុំទាន់ត្រូវបានបំពេញទៅកាន់រដ្ឋាភិបាល។សហព័ន្ធជាតិនៃបុគ្គលិកថែទាំសុខភាពសាធារណៈ ខន់វ្យូសាម(Confusam) បានអំពាវនាវឱ្យមានការធ្វើកូដកម្មនៅទូទាំងប្រទេស នៅថ្ងៃទី ១៧ និងទី១៨ ខែមេសា ដើម្បីទាមទារប្រាក់លើកទឹកចិត្ត ដើម្បីបំពេញបន្ថែមប្រាក់សោធននិវត្តន៍ដោយស្ម័គ្រចិត្ត ដែលក្រុមអ្នកតវ៉ា បាននិយាយថាបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។សហព័ន្ធជាតិនៃបុគ្គលិកថែទាំសុខភាពសាធារណៈ ខន់វ្យូសាម(Confusam) បាននិយាយថាសមាជិករបស់ខ្លួន៩២ភាគរយ បានមកចូលរួមធ្វើកូដកម្មនេះ។មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយថា ប្រាក់បន្ថែមដែលមាននឹងកើនឡើងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ទោះបីជាពួកគេនឹងបន្តពិភាក្សាជាមួយសហព័ន្ធក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM