នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ជ្រើសរើសពលរដ្ឋហ្កាហ្សា ដើម្បីជួយស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់

2024/04/29 10:55:08 am        94
សេវាចារកម្មរបស់អ៊ីស្រាអែល បានជ្រើសរើសសមាជិកថ្មីជាច្រើននាក់ ពីក្នុងតំបន់ហ្កាហ្សា ដើម្បីជួយពួកគេ ក្នុងការស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់។ប្រភពចារកម្ម បានប្រាប់សារព័ត៌មាន The Telegraph ជាមួយនឹងការផ្តល់ជូនសាច់ប្រាក់ ការរួចខ្លួនពីការកាត់ទោស ឬសុវត្ថិភាពរាងកាយ វាកាន់តែមានភាពងាយស្រួល ក្នុងការទាក់ទាញប្រជាជនហ្កាហ្សា ឲ្យធ្វើការឲ្យអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះសង្គ្រាមនៅថ្ងៃទី៧ ខែតុលា។ក្នុងពេលជាមួយគ្នានេះ វាកាន់តែងាយស្រួលសម្រាប់អង្គភាពសម្រាំងនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមាននរណាកត់សម្គាល់ឡើយ ហើយប្រភពមួយ បានប្រាប់សារព័ត៌មាន The Telegraph ថា ក្រុមអ្នកឯកទេសដ៏ធំមួយដែលត្រូវបានបណ្តុះបណ្តាល ដើម្បីបញ្ចូលគ្នា ទៅក្នុងសហគមន៍ប៉ាឡេស្ទីនបច្ចុប្បន្ន កំពុងធ្វើការនៅតាមទីតាំងសំខាន់ៗ នៅក្នុងតំបន់នេះ។ចំណាប់ថ្នូរប្រហែល ១៣០នាក់ នៅតែត្រូវបានគេគិតថា ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាចំនួនសរុប អាចទាបជាងនេះក្តី ចំពេលមានការអះអាងថា មនុស្សរាប់សិបនាក់ បានស្លាប់ ឬត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះនោះ។ ចំណាប់ថ្នូរពីរនាក់ទៀត គឺជាពលរដ្ឋអង់គ្លេស លោក Nadav Popplewell មានវ័យ ៥១ឆ្នាំ និង អ្នកស្រី Emily Damari មានវ័យ ២៧ឆ្នាំ។កាលពីថ្ងៃអាទិត្យ ក្តីសង្ឃឹម បានកើនឡើងសម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលដោយអេហ្ស៊ីប ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសេសសល់។ លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងរីយ៉ាដ (Riyadh) នៅថ្ងៃចន្ទនេះ ក្នុងកិច្ចប្រឹងប្រែង ដើម្បីជំរុញកិច្ចព្រមព្រៀងនេះ។

ក្រុមអ្នកតវ៉ា នៅហ៊្សកហ្ស៊ី ប្រមូលផ្តុំគ្នាប្រឆាំងសេចក្តីស្នើច្បាប់ «ភ្នាក់ងារបរទេស»

2024/04/29 10:41:26 am        77
ប្រជាជនប្រទេសហ៊្សកហ្ស៊ី រាប់ពាន់នាក់បានចេញធ្វើបាតុកម្មឆ្លងកាត់រដ្ឋធានី ប៊ីលីស៊ី(Tbilisi) កាលពីថ្ងៃអាទិត្យ ខណៈការតវ៉ាត្រូវបានបង្កើតឡើងប្រឆាំងសេចក្តីស្នើច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលគណបក្សប្រឆាំងរបស់ប្រទេស និងបណ្តាប្រទេសលោកខាងលិច បាននិយាយថា ផ្តាច់ការ និងបំផុសគំនិតដោយរុស្ស៊ី។សភារបស់ប្រទេសហ៊្សកហ្ស៊ី បាននិយាយថា ខ្លួននឹងរៀបចំការតាក់តែងអំណានជាលើកទីពីរនៃសេចក្តីស្នើច្បាប់នេះ នៅថ្ងៃអង្គារ ដោយគណបក្សប្រឆាំងនិងក្រុមសង្គមស៊ីវិល បានអំពាវនាវឱ្យមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងការអនុម័តដែលត្រូវបានរំពឹងទុក។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីពង្រាងច្បាប់នេះ នឹងតម្រូវឱ្យអង្គការនានាដែលទទួលបានមូលនិធិលើសពី២០ភាគរយពីបរទេស ត្រូវចុះឈ្មោះជា «ភ្នាក់ងារបរទេស» បើមិនដូច្នេះទេ ត្រូវប្រឈមមុខការផាកពិន័យ។អ្នកតវ៉ាម្នាក់ និយាយថា លោកបារម្ភថា អង្គការមិនមែនរដ្ឋាភិបាលជាច្រើន នឹងត្រូវបានបិទ ដោយសារតែអ្វីដែលលោកហៅថាជា «ច្បាប់របស់រុស្ស៊ី»។ អ្នកតវ៉ា និយាយថា មានអង្គការមិនមែនរដ្ឋាភិបាលរាប់រយអង្គការ ដែលបានធ្វើល្អសម្រាប់ប្រទេសហ្សកហ្ស៊ី ហើយបច្ចុប្បន្ននេះ ពួកគេប្រឈមមុខទៅនឹងការបង្ខូចកេរ្តិ៍ឈ្មោះ និងអាចត្រូវបានបិទ។

អង្គការផ្ទះបាយកណ្ដាលពិភពលោក នឹងបន្តសកម្មភាពផ្ដល់ជំនួយនៅហ្កាហ្សា ក្រោយការស្លាប់បុគ្គលិក

2024/04/29 10:16:35 am        100
អង្គការផ្ទះបាយកណ្ដាលពិភពលោក (World Central Kitchen) នឹងបន្តការចែកចាយស្បៀងអាហារនៅតំបន់ហ្កាហ្សា រយៈពេលជិតមួយខែ បន្ទាប់ពីបុគ្គលិកជំនួយរបស់ខ្លួនចំនួន៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អង្គការផ្ដល់ជំនួយ នេះ បាននិយាយថា ខ្លួនមានរថយន្តដឹកជំនួយចំនួន ២៧៦ គ្រឿង ដែលមានស្បៀងអាហារចំនួន ៨ លានកញ្ចប់ ត្រៀមរួចជាស្រេចដើម្បីចូលឆ្លងចូលទៅក្នុងទីក្រុងរ៉ាហ្វា។អង្គការសប្បុរសធម៌ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីបំផុតយើងបានសម្រេចចិត្តថាយើងត្រូវតែបន្តការផ្គត់ផ្គង់ស្បៀងអាហារដល់ពលរដ្ឋអត់ឃ្លានទាំងនោះ ។កាលពីដើមខែនេះ អង្គការសប្បុរសធម៌បាននិយាយថា ក្បួនរថយន្តចាកចេញពីឃ្លាំងមួយត្រូវបានវាយប្រហារដោយអ៊ីស្រាអែលសម្លាប់មនុស្ស៧នាក់ រួមមាន ជនជាតិអង់គ្លេស៣នាក់ ប៉ាឡេស្ទីនម្នាក់ អូស្ត្រាលីម្នាក់ ប៉ូឡូញ ម្នាក់ និងពលរដ្ឋសញ្ជាតិអាមេរិក-កាណាដាម្នាក់ និងបង្កឱ្យមានការតវ៉ាជាអន្តរជាតិ។ កងកម្លាំងការពារអ៊ីស្រាអែលបានសារភាពថា ពីកំហុសធ្ងន់ធ្ងរ ដែលនាំឱ្យមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើបុគ្គលិកអង្គការនេះ និងបានបណ្តេញមន្ត្រីជាន់ខ្ពស់ពីររូបជុំវិញឧបទ្ទវហេតុនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិអង្គការផ្ទះបាយកណ្ដាលពិភពលោក WCK លោក អ៊ីរីន ហ្គោរ៉េ (Erin Gore) បាននិយាយថា ស្ថានភាពមនុស្សធម៌នៅដែនដីហ្កាហ្សានៅតែមានសភាពធ្ងន់ធ្ងរ។ យើងកំពុងចាប់ផ្តើមប្រតិបត្តិការរបស់យើងឡើងវិញជាមួយនឹងថាមពល សេចក្តីថ្លៃថ្នូរដូចគ្នា និងផ្តោតលើការផ្តល់អាហារដល់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អង្គការសប្បុរសធម៌នេះ បាននិយាយថា ខ្លួនក៏នឹងបញ្ជូនរថយន្តដឹកជំនួយពីប្រទេសហ្ស៊កដានី និងប្រើប្រាស់កំពង់ផែ អាសដត់ (Ashdod) ដែលជាកំពង់ផែដឹកទំនិញសំខាន់មួយក្នុងចំណោមកំពង់ផែដឹកទំនិញសំខាន់ៗចំនួនបីរបស់អ៊ីស្រាអែល ក៏ដូចជាសាងសង់ផ្ទះបាយផលិតកម្រិតខ្ពស់ទីបីនៅហ្កាហ្សាផងដែរ៕

អ៊ុយក្រែន ដកថយពីភូមិចំនួនបីនៅភាគខាងកើត ខណៈទន្ទឹងរងចាំការដឹកជញ្ជូនសព្វាវុធពីអាមេរិក

2024/04/29 10:04:52 am        144
ប្រមុខមេបញ្ជាការទ័ពរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាកងទ័ពរបស់ទីក្រុងគីវ បានដកថយត្រឡប់ទៅទីតាំងថ្មីនៅភាគខាងលិចពីភូមិចំនួនបីដែលនៅសមរភូមិមុខភាគខាងកើត ដែលរុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងសំខាន់ៗនៅក្នុងទីតាំងជាច្រើន។សេចក្តីថ្លែងការណ៍របស់វរសេនីយ៍ឯក អូលេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានឆ្លុះបញ្ចាំងពីជំហរកាន់តែយ៉ាប់យ៉ឺនរបស់អ៊ុយក្រែន នៅភាគខាងកើត ខណៈដែលទីក្រុងគីវ សង្ឃឹមថាអាចមានស្ថេរភាព នៅពេលដែលខ្លួនទន្ទឹងរងចាំការចែកចាយសព្វាវុធរបស់សហរដ្ឋអាមេរិក ក្រោមកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តក្នុងសប្តាហ៍នេះ។លោក ស៊ីស្គី បានសរសេរនៅលើកម្មវិធីផ្ញើសារតេលេក្រាមដោយពណ៌នាអំពីតំបន់ «មានស្ថានភាពពិបាកបំផុត» នៅភាគខាងលិចនៃភូមិ ម៉ារីយីនកា (Maryinka) ដែលកាន់កាប់ និងភូមិពីរទៀតនៅភាគពាយព្យនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) ដែលដណ្ដើមបានដោយកងកម្លាំងរុស្ស៊ី កាលពីខែកុម្ភៈ ថា «ស្ថានភាពនៅជួរមុខកាន់តែអាក្រក់ទៅៗ» និងបង្ខំឱ្យកងកម្លាំងអ៊ុយក្រែន ត្រូវដកថយ។កងទ័ពរបស់ទីក្រុងមូស្គូ បានវាយរុលទៅមុខបន្តិចម្តងៗ ចាប់តាំងពីដណ្តើមបានភូមិរបស់ក្រុង អាវឌីអ៊ីវកា ស្របពេលកង្វះខាតគ្រាប់កាំភ្លើងធំ និងកម្លាំងមនុស្សរបស់អ៊ុយក្រែន។ផែនទីសមរភូមិតាមអ៊ិនធើណិត ដែលផលិតដោយក្រុមអ្នកវិភាគស៊ើបការណ៍សម្ងាត់នៃប្រភពបើកចំហ បានបង្ហាញថារុស្ស៊ី បានរុលទៅមុខជាង ១៥ គីឡូម៉ែត្រ ក្នុងទិសដៅនៃភូមិ អូឆេរ៉េទីនេ (Ocheretyne) ចាប់តាំងពីការដណ្ដើមបានក្រុង អាវឌីអ៊ីវកា មក៕

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា

2024/04/29 09:29:34 am        126
ក្រុមគ្រូពេទ្យ បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះចំនួនបី ខ្នង នៅក្នុងទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់មនុស្ស ១៣នាក់ និងជាច្រើននាក់ទៀត រងរបួស។ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បានដាក់ចំនួនអ្នកស្លាប់ចំនួន ១៥នាក់។មន្ត្រីសុខាភិបាល បានអះអាងថា នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប យន្តហោះអ៊ីស្រាអែល បានវាយប្រហារលើផ្ទះពីរខ្នង បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ការវាយប្រហារលើទីក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់ កំពុងជ្រកកោនពីការវាយប្រហារ ជាច្រើនខែរបស់អ៊ីស្រាអែល បានកើតឡើងប៉ុន្មានម៉ោងមុនពេលប្រទេសអេហ្ស៊ីប ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្រុមឥស្លាមហាម៉ាស ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។សង្គ្រាមនេះ ត្រូវបានបង្កឡើងដោយការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើប្រទេសអ៊ីស្រា អែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥៣ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល នឹងបង្កើនចំនួនជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់ហ្កាហ្សា

2024/04/29 09:15:21 am        87
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាបរិមាណជំនួយមនុស្សធម៌កាន់តែច្រើន នឹងចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយលើកឡើងពីច្រករបៀងថ្មីដែលប្រើប្រាស់កំពង់ផែសមុទ្រអ៊ីស្រាអែល និងច្រកព្រំដែនដែលដឹកជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។បន្ទាប់ពីបិទការចូលទៅកាន់តំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃចាប់ផ្តើមសង្រ្គាមទី០៧ ខែតុលា អ៊ីស្រាអែលបានអនុញ្ញាតឱ្យមានក្បួនរថយន្តជំនួយ ស្របពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីជំរុញបរិមាណផ្គត់ផ្គង់ផ្គត់ផ្គង់ដល់ប្រជាជន ២,៣ លាននាក់របស់ហ្កាហ្សា។វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងបានជំរុញឱ្យមានការអំពាវនាវពីដៃគូលោកខាងលិច និងអារ៉ាប់របស់អ៊ីស្រាអែល ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីជួយសម្រួលដល់ការចូលនៃជំនួយទៅកាន់តំបន់ហ៊ុមព័ទ្ធ ជាទីដែលអ្នករស់នៅភាគច្រើនគ្មានផ្ទះសម្បែង ពោរពេញដោយភាពអត់ឃ្លាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ រួមទាំងជំងឺរីករាលដាល។សហរដ្ឋអាមេរិកបាននិយាយកាលពីដើមខែនេះថា ខ្លួនបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់អ៊ីស្រាអែល ក្នុងការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ប៉ុន្តែភាពជោគជ័យនឹងត្រូវបានវាស់វែងជាលទ្ធផលក្នុងការកែលម្អស្ថានភាពជាក់ស្ដែង៕

មន្ត្រីក្រុមហាម៉ាស៖ ពុំមានកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ បើសង្រ្គាមហ្កាហ្សា នៅតែបន្ត

2024/04/29 09:08:47 am        84
មន្ត្រីម្នាក់នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ឬហៅថាក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាចលនានេះនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីស្រាអែល ដែលមិនរាប់បញ្ចូលការបញ្ឈប់អរិភាពនៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។លោក សាមី អប៊ូ ហ៊្សូរី (Sami Abu Zuhri) មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានបន្ថែមថា ការឆ្លើយតបរបស់អ៊ីស្រាអែល ដែលបានផ្ដល់ឱ្យក្រុមតាមរយៈអ្នកសម្របសម្រួល កំពុងស្ថិតនៅក្រោមការសិក្សា ហើយថាគេមិនទាន់អាចធ្វើការសម្រេចចិត្តទាក់ទងនឹងសំណើនោះនៅឡើយទេ។ប្រភពពីក្រុមហាម៉ាស បានឱ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងគែរនៅថ្ងៃចន្ទ (២៩ មេសា) នេះដើម្បីផ្តល់ការឆ្លើយតបរបស់ខ្លួនទាក់ទងនឹងបទឈប់បាញ់នៅហ្កាហ្សា និងដើម្បីចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរនៃការដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល។កាលពីព្រឹកថ្ងៃអាទិត្យ ដូចដែលបានរាយការណ៍ដោយវិទ្យុរដ្ឋអ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានពណ៌នាស្ថានការណ៍បច្ចុប្បន្នថាជា «ពេលវេលាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មីជាមួយក្រុមហាម៉ាស» ហើយពួកគេកំពុងរង់ចាំការឆ្លើយតបរបស់ក្រុមនេះ។ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងមួយសម្រាប់ការផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់លើកទីពីររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីកិច្ចព្រមព្រៀងទីមួយដែលបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់សម្រេចបានអ្វីធំដុំឡើយ៕

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មក្នុងទីក្រុង Madrid ជំរុញនាយករដ្ឋមន្ត្រី Sanchez កុំឱ្យលាលែងពីតំណែង

2024/04/29 08:59:15 am        91
អ្នកគាំទ្រគណបក្សសង្គមនិយមរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី លោក ប៉េដ្រូ សានឆេស(Pedro Sanchez) បន្តតំណែង បន្ទាប់ពីលោកបានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើលក្នុងសប្តាហ៍មុននេះ ដោយនិយាយថាលោកអាចលាចេញពីតំណែងជានាយករដ្ឋមន្ត្រី។លោក Sanchez បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោកនឹងដកខ្លួនរយៈពេលពីរបីថ្ងៃ ដើម្បីសម្រេចចិត្តថាតើលោកចង់បន្តការដឹកនាំរដ្ឋាភិបាលឬយ៉ាងណា បន្ទាប់ពីតុលាការបានចាប់ផ្តើមការស៊ើបអង្កេតអំពើពុករលួយអាជីវកម្មលើការរកស៊ីឯកជនរបស់ភរិយាលោក។ លោកនិយាយថា នេះជាផ្នែកមួយនៃយុទ្ធនាការបង្កាច់បង្ខូចលោក និងក្រុមគ្រួសាររបស់លោក ដោយអ្នកប្រឆាំងផ្នែកនយោបាយ។ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅមុខសភាប្រទេសអេស្ប៉ាញ អំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Sanchez នៅបន្តតំណែង ដោយមនុស្សជាច្រើនគ្រវីទង់ជាតិ និងស្រែកពាក្យថា «លោក Pedro កុំលែងពីតំណែង» ។លោក Sanchez បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងភរិយារបស់លោក គឺលោកស្រី បេហ្គោណា ហ្គូម៉េស(Begona Gomez) និងបាននិយាយថា លោកនឹងប្រកាសការសម្រេចចិត្តអំពីអនាគតរបស់លោកនៅថ្ងៃចន្ទនេះ។

សាលារៀនត្រូវបានបិទទ្វារ និងចេញការព្រមាន ខណៈរលកកម្ដៅកំពុងហក់ឡើងខ្លាំងនៅតំបន់អាស៊ី

2024/04/29 08:38:03 am        192
អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានកំពុងជួបប្រទះការហក់ឡើងខ្ពស់នៃរលកកម្ដៅខ្លាំងបន្ថែមទៀតកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២៨ ខែមេសា ស្របពេលក្រុមអាជ្ញាធរនៅទូទាំងតំបន់បានចេញការព្រមានផ្នែកសុខភាព ហើយអ្នកស្រុកបាននាំគ្នាទៅកាន់សួនច្បារ និងផ្សារទំនើបម៉ាស៊ីនត្រជាក់នានាដើម្បីគេចចេញពីអាកាសធាតុក្ដៅ ។ រលកនៃអាកាសធាតុក្តៅខ្លាំង បានគ្របដណ្ដប់តំបន់នេះកាលពីសប្តាហ៍មុន ដែលគេបានមើលឃើញសីតុណ្ហភាពហក់ឡើងដល់៤៥ អង្សាសេ និងបង្ខំឱ្យសាលារៀនរាប់ពាន់កន្លែងក្នុងតំបន់បិទទ្វារ និងណែនាំឱ្យសិស្សស្នាក់នៅក្នុងផ្ទះ។ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យពីការផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់នៅសាលារដ្ឋទាំងអស់ រយៈពេលពីរថ្ងៃ បន្ទាប់ពីថ្ងៃក្ដៅបំផុតដែលបានបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីម៉ានីល។នៅក្នុងប្រទេសថៃ ដែលមានមនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់ ដោយសារអាកាសធាតុក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ រហូតមកដល់ពេលនេះ ក្រសួងឧតុនិយមបានព្រមានពីស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសីតុណ្ហភាពក្នុងខេត្តភាគខាងជើងមួយបានកើនឡើងលើសពី ៤៤,១ អង្សាសេកាលពីថ្ងៃសៅរ៍។ ហើយនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស ក្រុមអ្នកព្យាករណ៍បានព្រមានថា សីតុណ្ហភាពអាចកើនឡើងលើសពី ៤០អង្សារសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈប្រជាពលរដ្ឋកំពុងស៊ូទ្រាំនឹងកម្ដៅក្តៅខ្លាំង និងសំណើមក្ដៅដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើម។ ប្រជាពលរដ្ឋម្នាក់នៅទីក្រុង យ៉ាងហ្គូន (Yangon) របស់សហភាពមីយ៉ាន់ម៉ា បាននិយាយថា រូបគេមិនហ៊ានចេញក្រៅទេនៅពេលថ្ងៃ ព្រោះបារម្ភថានឹងមានជំងឺសុរិយរោគ។ ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ថាស្ថានភាពរលកកម្ដៅធ្ងន់ធ្ងរនឹងបន្តរហូតដល់រយៈពេលជាច្រើនថ្ងៃទៀត នៅក្នុងរដ្ឋមួយចំនួនទន្ទឹមនឹងសីតុណ្ហភាពកើនឡើងដល់ ៤៤អង្សាសេ នៅក្នុងទីតាំងមួយចំនួន។សីតុណ្ហភាពពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ហើយទីភ្នាក់ងារអាកាសធាតុ របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា តំបន់អាស៊ីកំពុងឡើងកម្ដៅក្នុងល្បឿនយ៉ាងលឿនបំផុត៕

ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក

2024/04/29 07:58:53 am        229
ការតវ៉ាបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិកបានបង្ហាញថាពុំមានភាពធូរស្រាលឡើយកាលពីថ្ងៃអាទិត្យ ខណៈសកម្មភាពតវ៉ា បានរីករាលដាលចេញពីតំបន់ឆ្នេរសមុទ្រមួយ ទៅឆ្នេរសមុទ្រមួយ កាលពីចុងសប្តាហ៍នេះ ហើយការបង្រ្កាប និងការចាប់ខ្លួនពីសំណាក់កងកម្លាំងនគរបាល បានបន្តឈានចូលដល់សប្តាហ៍មួយទៀត ស្របពេលក្រុមនិស្សិតបានប្តេជ្ញាថានឹងបន្តស្នាក់នៅក្នុងជំរំតង់រហូតដល់ការទាមទាររបស់ពួកគេបានសម្រេច។ ការទាមទាររបស់និស្សិត ចាប់ពីបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ការអំពាវនាវឱ្យសាកលវិទ្យាល័យនានាបញ្ឈប់ការវិនិយោគនៅក្នុងសហគ្រាសរបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងយោធារបស់ប្រទេសនេះ រហូតដល់ការបញ្ចប់ជំនួយយោធាអាមេរិកសម្រាប់អ៊ីស្រាអែល។ការតវ៉ាទាំងនេះ បង្កឱ្យមានការចាប់ខ្លួនមនុស្សជាង១០០នាក់ នៅក្នុងបរិវេណសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) កាលពីជាងមួយសប្តាហ៍មុន។ អ្នកនាំពាក្យសាកលវិទ្យាល័យមួយរូប បានប្រាប់សារព័ត៌មានReuters ថា បរិវេណសាកលវិទ្យាល័យកូឡុំប៊ី មានសភាពស្ងប់ស្ងាត់កាលពីថ្ងៃអាទិត្យ២៨ មេសា ហើយពុំមានរបាយការណ៍ស្ដីពីការចាប់ខ្លួនដោយសារការរំខាននៅពេលយប់ជ្រៅនោះទេ។ ប៉ុន្តែការបង្ក្រាប បានបន្តនៅក្នុងបរិវេណសាកលវិទ្យាល័យមួយចំនួន កាលពីចុងសប្ដាហ៍នេះ រួមទាំងការបិទសាកលវិទ្យាល័យ Southern California (USC) និងមានការដាក់ពង្រាយកម្លាំងយ៉ាងច្រើន។ មនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងផ្ទុះការតវ៉ានៅតាមសាកលវិទ្យាល័យមួយចំនួនរួមទាំង៨០នាក់ផ្សេងទៀត កាលពីល្ងាចថ្ងៃសៅរ៍នៅឯសាកលវិទ្យាល័យ Washington ក្នុងទីក្រុងសេន ល្វីស (St Louis)។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ Washington មានបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤នេះ មកពីគណបក្ស Green Party លោក Jill Stein។ ការតវ៉ានានាទាំងនោះ បានរាលដាលចូលទៅដល់ចក្រភពអង់គ្លេស និងបារាំងទៀតផង ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងទាមទារឱ្យមានចំណាត់ការបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
04/21/2026 03:04 PM
ថវិកាជាង ៧១ពាន់លានដុល្លារ នឹងត្រូវការ ក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ ដើម្បីកសាងហ្កាហ្សាឡើងវិញ
04/21/2026 03:04 PM
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
04/21/2026 03:04 PM
ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការសម្លាប់អ្នករក្សាសន្តិភាពបារាំងនៅប្រទេសលីបង់
04/21/2026 03:04 PM
UN៖ ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-អ៊ីស្រាអែល គឺជា«តម្រូវការអប្បបរមា» ក្រោមច្បាប់អន្តរជាតិ
04/21/2026 03:04 PM
ប្រទេសស៊ីរី និងអ៊ីរ៉ាក់បានបើកច្រកព្រំដែន RABIA ឡើងវិញ បន្ទាប់ពីបិទជិត ១៣ឆ្នាំ
04/21/2026 02:04 PM
រដ្ឋសភាកម្ពុជាបើកដំណើរការកម្មវិធី «សភាត្រាប់» ដើម្បីបណ្ដុះស្មារតីយុវជនជាខឿនការពារជាតិ និង​ជំរុញសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ
04/21/2026 02:04 PM
គុយបាបញ្ជាក់ពីកិច្ចពិភាក្សាថ្មីៗជាមួយគណៈប្រតិភូអាមេរិកដែលកំពុងទស្សនកិច្ចប្រទេសនេះ
04/21/2026 02:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែលបិទច្រកឆ្លងកាត់រ៉ាហ្វា ដោយបញ្ឈប់បញ្ជូនអ្នកជំងឺចេញពីហ្កាហ្សា
04/21/2026 02:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សកម្មភាពរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព
04/21/2026 02:04 PM