កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
សម្ដេច​ធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បៈការ្យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

2026/11/20 06:02:02 pm
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួស ល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាន និងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) ផ្លូវចំនួន២កំណាត់ ប្រវែង សរុប ៩ ១០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៥,៥ ម៉ែត្រ ស្ថិតក្នុងឃុំ៣ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល តាមរយៈយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសផ្លូវគមនាគមន៍ត្រូវបានចាត់ទុកជាគន្លឹះដ៏សំខាន់, ព្រោះថាផ្លូវថ្នល់ល្អ និងជួយសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ និងការធ្វើធុរកិច្ចនានា ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិទាំងមូល។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ជុំវិញបញ្ហាផ្លូវនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយគម្លាតរវាងតំបន់ ជនបទ និងទីក្រុង តាមរយៈការវិនិយោគបន្តបន្ទាប់ផ្លូវជនបទ ទឹកស្អាត អនាម័យ សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាចាំបាច់ និងមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះ ឯកឧត្តម បានជួបសំណេះសំណាល និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋានទាំងនេះ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) បានកសាងឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាន និងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពី ការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទ តភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូ៕
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
2026/11/20 05:40:37 pm
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
2026/11/20 05:18:56 pm
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
2026/11/20 05:06:41 pm
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
2026/11/20 04:57:32 pm

ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បៈការ្យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

2026/11/20 06:02:02 pm
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
2026/11/20 05:40:37 pm
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
2026/11/20 05:18:56 pm
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
2026/11/20 05:06:41 pm
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
2026/11/20 04:57:32 pm
សម្ដេច​ធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
2026/11/20 04:50:16 pm
សម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារ​ថៃឈ្លានពាន»
2026/11/20 03:54:29 pm

ទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង

2026/11/20 03:21:37 pm
ស្លាកស្នាមដ៏ឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមឈ្លានពានថៃ កាលពីឆ្នាំ២០២៥
2026/11/20 03:12:22 pm
GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
2026/11/20 03:07:31 pm
សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm
កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm
កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព
2026/11/20 02:46:10 pm
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
2026/11/20 02:35:07 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បៈការ្យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

2026/11/20 06:02:02 pm
​នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
2026/11/20 05:40:37 pm
​ចលនា​តវ៉ា នៅអឺរ៉ុប រួមគ្នាប្រឆាំងនឹងការចំណាយខ្ពស់​លើ​ជីវភាពរស់នៅ​ និងយោធូបនីយកម្ម​
2026/11/20 05:25:17 pm
​នាយករដ្ឋមន្ត្រីជប៉ុន ស្ថិត​ក្នុង​ស្ថាន​ភាព​ចាក់ស្រេះ​ជាមួយរុស្ស៊ី និងចិន អំឡុង​ទស្សនកិច្ច នៅអាស៊ី
2026/11/20 05:19:29 pm
​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
2026/11/20 05:18:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm