កំពូលតារាចម្រៀងស្រីអាមេរិក Taylor Swift ក្លាយជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៣របស់ទស្សនាវដ្ដី TIME
ប្រទេសកោះស៊ីប៖ លីបង់ត្រូវការជំនួយរបស់ EU ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍
ច្បាប់ហ៊ីចាប(hijab)របស់អ៊ីរ៉ង់៖ ស្ត្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ១០ឆ្នាំពីបទស្លៀកពាក់មិនសមរម្យ
ប្រទេសអ៊ីរ៉ង់កាត់ទោសផលិតករភាពយន្តជុំវិញខ្សែភាពយន្តដែលត្រូវជ្រើសរើសដោយទីក្រុងCannes

សិល្បៈកម្សាន្ត

កំពូលតារាចម្រៀងស្រីអាមេរិក Taylor Swift ក្លាយជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៣របស់ទស្សនាវដ្ដី TIME

2023/12/08 01:34:21 pm        41
បន្ទាប់ពីការបង្កើតតន្ត្រីទេសចរណ៍សកលដ៏ធំបំផុត និងក្លាយជាសិល្បៈតន្ត្រីល្បីល្បាញបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣នេះ កំពូលតារាចម្រៀងស្រីអាមេរិកនាង Taylor Swift បានទទួលពានរង្វាន់មួយផ្សេងទៀត កាលពីថ្ងៃពុធសប្ដាហ៍នេះនៅពេលដែលទស្សនវដ្ដីTIME បានដាក់ឈ្មោះឲ្យនាងជាកំពូលតារាចម្រៀងប៉ុប ជាបុគ្គលឆ្នើមប្រចាំឆ្នាំ"Person of the Year"ក្នុងទស្សនាវដ្ដីរបស់ខ្លួន។ ទស្សនាវដ្ដីនេះបាននិយាយនៅក្នុងការប្រកាសតំណែងប្រចាំឆ្នាំ ថាតារា Swift បានទទួលពានរង្វាន់នៅជារៀងរាល់ឆ្នាំ នៅពេលជិត២ទស្សវត្សរ៍របស់នាង លើកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញដល់ចំណុចកំពូលរបស់នាង ។ ទស្សនាវដ្ដីនេះ និយាយថា តារាចម្រៀងរូបនេះ គឺជាបុគ្គលដំបូង ក្នុងវិស័យសិល្បៈដែលត្រូវបានផ្ដល់កិត្តិយកសម្រាប់ភាពជោគជ័យលើវិថីសីល្បៈកម្សាន្តរបស់នាង។ កំពូលតារាចម្រៀងវ័យ៣៣ឆ្នាំរូបនេះ បានចំណាយពេលពេញមួយឆ្នាំធ្វើដំណើរជុំវិញពិភពលោកសម្រាប់កម្មវិធីតន្ត្រីទេសចរណ៍ "Eras Tour" របស់នាង ដោយការបង្ហាញសមត្ថិភាពផ្នែកតន្ត្រីពីអាជីពមួយជីវិតរបស់នាង ដែលបានបំបែកកំណត់ត្រាសម្រាប់ការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍តន្ត្រីរបស់នាង ក៏ដូចជា ជួយលើកស្ទួយសេដ្ឋកិច្ចនៅតាមទីក្រុងនានាដែលរូបនាងបានសម្ដែង។ នាងបានប្រាប់សារព័ត៌មាន Time ថា នេះជាមោទនភាព និងភាពរីករាយបំផុតសម្រាប់រូបនាង និងជាការបំពេញក្ដីស្រមៃប្រកបដោយការច្នៃប្រឌិតបំផុតរបស់នាង ដែលបានទទួលពានស្ទើរតែគ្រប់ប្រធានាធិបតីអាមេរិកទាំងអស់ ចាប់តាំងពីបានចាប់ផ្ដើមកាលពីក្នុងឆ្នាំ១៩២៧មក។ យោងតាមទស្សនាវដ្ដី Billboard ព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ The "Eras Tour" ដែលនឹងបន្តក្នុងឆ្នាំ២០២៤ខាងមុខ នៅទូទាំងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និងអាមេរិក នឹងក្លាយជាព្រឹត្តិការណ៍ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ។ ព្រឹត្តិការណ៍នេះរកប្រាក់បានប្រមាណ៩០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ ហើយក្នុងព្រឹត្តិការណ៍សម្ដែងនិមួយៗ រកប្រាក់បានប្រហែល១៤លានដុល្លារអាមេរិក ៕

ប្រទេសកោះស៊ីប៖ លីបង់ត្រូវការជំនួយរបស់ EU ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍

2023/09/28 10:26:10 am        48
កោះស៊ីប៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកោះស៊ីបដែលជាសមាជិកសហភាពអឺរ៉ុប ចង់ឲ្យទីក្រុងប្រ៊ុចសែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ប្រទេសលីបង់ ដើម្បីជួយប្រទេសនេះ ទប់ទល់នឹងលំហូរជនភៀសខ្លួនស៊ីរី និងរារាំងពួកគេមិនឲ្យទៅដល់កោះនេះ។ លោក កុនស្តែនទីណូស អ៊ីអូអានណូ (Constantinos Ioannou) ក៏បាននិយាយផងដែរថា រដ្ឋធានីនីកូសៀ (Nicosia) បានផ្តល់អំណោយដល់ទូកល្បឿនលឿន និងធ្វើការល្បាតរួមគ្នាជាមួយប្រទេសលីបង់ បន្ទាប់ពីការមកដល់តាម មុទ្រនាពេលថ្មីៗនេះ បានបង្ហាញថា ផ្លូវអ្នកជួញដូរបានផ្លាស់ប្តូរឆ្ងាយពីប្រទេសទួរគី និងឆ្ពោះទៅឆ្នេរសមុទ្រលីបង់។លោកអ៊ីអូអានណូ បានប្រាប់វិទ្យុរដ្ឋកោះស៊ីបថា៖«តាមការប៉ាន់ប្រមាណថា មានជនភៀសខ្លួនស៊ីរីប្រហែល ២.៥ លាននាក់ នៅក្នុងប្រទេសលីបង់ ដូច្នេះអ្នកអាចស្រមៃមើលទំហំនៃបញ្ហាដែលលីបង់កំពុងប្រឈមមុខ ជាមួយនឹងចំនួនប្រជាជនពី ៥-៦ លាននាក់ ហើយដែលមិនទាន់បានទទួលជំនួយបច្ចេកទេស ឬហិរញ្ញវត្ថុពីEUទេ។ លោកបានបន្ថែមថា៖ «នោះជាអ្វីដែលយើង កំពុងស្វែងរក។គំនិតផ្តួចផ្តើមចុងក្រោយបង្អស់ គឺជាគំនិតមួយក្នុងចំណោមគំនិតផ្តួចផ្តើមមួយចំនួន ដែលធ្វើឡើងដោយកោះមេឌីទែរ៉ាណេភាគខាងកើត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃការធ្វើ   ចំណាកស្រុក មិនទៀងទាត់ ដែលបានចាប់ផ្តើម នៅប្រហែលឆ្នាំ២០១៧៕

ច្បាប់ហ៊ីចាប(hijab)របស់អ៊ីរ៉ង់៖ ស្ត្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ១០ឆ្នាំពីបទស្លៀកពាក់មិនសមរម្យ

2023/09/21 11:13:02 am        68
អ៊ីរ៉ង់៖សភារបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងបង្កើនការជាប់ពន្ធនាគារ និងការផាកពិន័យចំពោះស្ត្រី និងក្មេងស្រីដែលបំពានលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងរបស់ខ្លួន។អ្នកដែលស្លៀកពាក់«មិនសមរម្យ» ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមច្បាប់នេះ ដែល«ការកាត់ក្តី»រយៈពេល៣ឆ្នាំ ត្រូវបានយល់ព្រម។វានៅតែត្រូវការអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាល ដើម្បីក្លាយជាច្បាប់។ការសម្រេចនេះ កើតឡើងមួយឆ្នាំ បន្ទាប់ពីការតវ៉ា បានផ្ទុះឡើងជុំវិញការស្លាប់របស់នាង Mahsa Amini នៅក្នុងមន្ទីរឃុំឃាំង ដែលនាងត្រូវបាន ឃុំខ្លួនដោយនគរបាលសីលធម៌ចំពោះការពាក់ហ៊ីចាបមិនបានសមរម្យ។ស្ត្រីបានដុតកន្សែងបង់ក ឬគ្រវីទៅលើអាកាស នៅឯបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងគ្រឹះស្ថានបព្វជិត ដែលក្នុងអំឡុងពេលនោះ មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ៕

ប្រទេសអ៊ីរ៉ង់កាត់ទោសផលិតករភាពយន្តជុំវិញខ្សែភាពយន្តដែលត្រូវជ្រើសរើសដោយទីក្រុងCannes

2023/08/16 12:37:55 pm        95
អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា តុលាការមួយនៅក្នុងប្រទេសអ៊ីរ៉ង់ បានកាត់ទោសអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញ លោក Saeed Roustaee ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែជុំវិញ ការចាក់បញ្ចាំងខ្សែភាពយន្តរបស់គាត់គឺរឿង «Leila's Brothers» នៅមហោស្រពភាពយន្តCannes កាលពីឆ្នាំមុន។រឿង «Leila's Brothers»ដែលជារឿងនិទានដ៏សម្បូរបែបនិងស្មុគស្មាញនៃគ្រួសារមួយ ដែលកំពុងតស៊ូជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចេញផ្សាយរបស់ខ្លួន កាលពីឆ្នាំមុន។ខ្សែភាពយន្តនេះ បានប្រកួតប្រជែងដណ្តើមពានរង្វាន់ Palme d'Or នៅមហោស្រពCannes កាលពីឆ្នាំមុន។ វាបានខកខានមិនបានទទួលពានរង្វាន់កំពូល ប៉ុន្តែបានឈ្នះពានរង្វាន់របស់សហព័ន្ធអន្តរជាតិនៃអ្នករិះគន់ភាពយន្ត (FIPRESCI)។កាលពីថ្ងៃអង្គារ សារព័ត៌មានអ្នកកំណែទម្រង់ Etemad ប្រចាំថ្ងៃ បាននិយាយថា លោក Roustaee រួមជាមួយនឹងផលិតករភាពយន្ត លោក Javad Noruzbegi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ សម្រាប់ការបញ្ចាំងភាពយន្តនៅមហោស្រពភាពយន្តCannes។

ភាពយន្ត Barbie រកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ នៅកន្លែងលក់សំបុត្រ Box Office ទូទាំងពិភពលោក

2023/08/07 02:34:14 pm        56
យោងតាមក្រុមហ៊ុនចែកចាយស្ទូឌីយោ Warner Bros បានឲ្យដឹងថា ខ្សែភាពយន្ត Barbie រកប្រាក់បានរាប់ពាន់លានដុល្លារត្រឹមរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំង។ស្ទូឌីយោ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា ភាពយន្តនេះនឹងបញ្ចប់នៅចុងសប្តាហ៍ជាមួយនឹង ១,០៣ពាន់លានដុល្លារ ក្នុងការលក់សំបុត្រនៅឯបញ្ជរលក់សំបុត្រ Box Office ទូទាំងពិភពលោក។ នេះមានន័យថា អ្នកដឹកនាំ Greta Gerwig បានក្លាយជាស្ត្រីដំបូងគេ ដែលសម្រេចបានបែបនេះ ក្នុងនាមជាអ្នកដឹកនាំរឿងទោល ហើយស្ទូដីយោ Warner Bros បានពណ៌នាការសម្រេចបាននេះថា ជា «ពេលវេលានៃប្រវត្តិសាស្ត្រ»។លោក Jeff Goldstein ប្រធានផ្នែកចែកចាយក្នុងស្រុក នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «គ្មាននរណាម្នាក់នោះឡើយ ប៉ុន្តែលោកស្រី Greta Gerwig អាចនាំនិមិត្តរូបឆ្លងជំនាន់នេះ និងពិភពរបស់លោកស្រីទៅកាន់ជីវិតរស់រវើក តាមរយៈរឿងកំប្លែង រំជួលចិត្ត និងកម្សាន្ត ដោយប្រែក្លាយពិភពលោកទាំងមូលឲ្យទៅជាពណ៌ផ្កាឈូក»។ខ្សែភាពយន្តពណ៌ផ្កាឈូកនេះ ទទួលបានការសរសើរពីអ្នករិះគន់ និងនាំឲ្យមានការថតរូបសែលហ្វី (Selfie) ជាច្រើន នៅក្នុងប្រអប់តុក្កតា ដែលបានដំឡើងនៅក្នុងរោងកុន នៅទូទាំងប្រទេសអង់គ្លេសផងដែរ។ ភាពយន្តដែលសម្តែងដោយតារាស្រី Margot Robbie ជា Barbie និងតារាប្រុស Ryan Gosling ជា Ken រកចំណូលបាន ៤៥៩លានដុល្លារនៅអាមេរិក និង ៥៧២លានដុល្លារ ជាអន្តរជាតិ៕

តារាចម្រៀងចិនកាត់អាមេរិក Coco Lee ស្លាប់នៅវ័យ៤៨ឆ្នាំ

2023/07/06 10:41:14 am        183
ចិន​៖ យោងតាមគ្រួសារតារាចម្រៀងស្រី Coco Lee បានឲ្យដឹងថា តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងសញ្ជាតិអាមេរិកដើមកំណើតចិនរូបនេះ បានទទួលមរណភាពហើយ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត កាលពីចុងសប្តាហ៍។នៅក្នុងសារដែលបង្ហោះនៅលើបណ្ដញសង្គម Instagram បងប្អូនស្រីរបស់លោកស្រី Lee គឺអ្នកនាង Nancy និង Carol Lee បានឲ្យដឹងថា តារាចម្រៀងវ័យ ៤៨ឆ្នាំរូបនេះ បានកើតជំងឺបាក់ទឹកចិត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប៉ុនប៉ងធ្វើអត្តឃាត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។អ្នកទាំង២ បានសរសេរថា៖ «ទោះបីជាមានការប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះ និងព្យាបាលរូបគាត់ពីការសន្លប់ក៏ដោយ ក៏ទីបំផុតគាត់មិនអាចដឹងខ្លួនឡើងវិញជារៀងរហូត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣»។លោកស្រី Nancy Lee និងលោកស្រី Carol Lee ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យគ្រប់រូប និងបានសុំនូវឯកជនភាព សម្រាប់គ្រួសាររបស់ខ្លួន នាពេលនេះ។គួរបញ្ជាក់ដែរថា លោកស្រី Coco Lee បានចាប់ផ្តើមអាជីពជាអ្នកចម្រៀង នៅក្រុងហុងកុង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលដែលលោកស្រីបានថតអាល់ប៊ុមចម្រៀងជាភាសាអង់គ្លេសដំបូងរបស់ខ្លួន និងប្រឡូកចូលក្នុងឧស្សាហកម្មតន្ត្រី នៅសហរដ្ឋអាមេរិក។ក្នុងការបង្ហោះសារលើកចុងក្រោយរបស់លោកស្រី នៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំមុន អ្នកស្រី Coco Lee បានពណ៌នាពីជីវិតថា «ពិតជាមិនអាចទ្រាំបាននោះឡើយ នៅពេលខ្លះ»។ លោកស្រីបានបង្ហោះនូវរូបភាពនៃស្នាមសាក់ថ្មីរបស់លោកស្រី ដែលឆ្លាក់ពាក្យ «ស្នេហា» និង «ជំនឿ» ជាពាក្យពេចន៍ដែលលោកស្រីបានប្រាប់ថា លោកស្រី «ត្រូវការយ៉ាងខ្លាំង ដើម្បីអាចឆ្លងកាត់នូវឆ្នាំដ៏លំបាកមិនគួរឲ្យជឿនេះ»។ ក្រោយទទួលបានព័ត៌មានមរណភាពនេះ តារាចម្រៀងស្រីតៃវ៉ាន់ដ៏ល្បីឈ្មោះ Jolin Tsai បានចូលគោរពវិញ្ញាណក្ខន្ធមិត្តរួមអាជីពរៀមច្បងនៅលើបណ្ដាញសង្គម Facebook កាលពីយប់ថ្ងៃពុធ (ទី៥ ខែកក្កដា) ដោយសរសេរជាភាសាចិនកុកងឺថា៖ «តែងតែចងចាំអ្នកជានិច្ច ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយបំផុត»៕

ពលរដ្ឋរស់នៅតាមទីក្រុងនានារបស់អង់គ្លេស សម្រុកធ្វើដំណើរទៅកម្សាន្តលេងនៅតំបន់ឆ្នេរដើម្បីគេចចេញពីអាកាសធាតុក្តៅ

2023/06/26 01:48:10 pm        71
អង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅតាមទីក្រុងនានារបស់អង់គ្លេស បាននាំគ្នាសម្រុកធ្វើដំណើរទៅកម្សាន្តនៅតំបន់មាត់សមុទ្រ ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៣០អង្សាសេរនៅទីក្រុងឡុងដ្រ៏ និងតាមទីក្រុងជាច្រើនទៀតនៅភាគខាងត្បូងប្រទេស ធ្វើឲ្យពួកគេព្យាយាមគេចចេញពីអាកាសធាតុក្តៅ ដោយធ្វើដំណើរទៅកាន់ទីកន្លែងត្រជាក់ដែលមានទឹក ។  តំបន់ឆ្នេរនៅទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាព Brighton ពេញណែនដោយភ្ញៀវទេសចរ ហើយសីតុណ្ហភាពនៅទីនេះ ត្រជាក់ជាងកន្លែងផ្សេងទៀតនៅតាមទីក្រុងជាច្រើន ។  ការប្រកាសអាសន្នពីសុខភាពបណ្តាលមកពីរលកកម្តៅ ត្រូវបានប្រកាសនៅតាមតំបន់ភាគច្រើនទូទាំងអង់គ្លេស រហូតដល់ម៉ោង ៩ព្រឹកថ្ងៃចន្ទ ស្របពេលដែលការិយាល័យឧតុនិយម ព្រមានអ្នកដែលចូលចិត្តអាំងពន្លឺព្រះអាទិត្យ ត្រូវតែមានទំនួលខុសត្រូវខ្លួនឯងលើស្ថានភាពក្តៅខ្លាំងនេះ ក្រោយពេលដែលក្មេងស្រីម្នាក់ បានស្លាប់ បន្ទាប់ទាញចេញពីសមុទ្រ ហើយភ្លើងឆេះស្មៅ បានកើតមាននៅក្នុងទីក្រុងឡុងដ៍្រ។  ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ និងក្មេងប្រុសម្នាក់ ត្រូវបានដឹកបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យចេញពីតំបន់ឆ្នេរ Cleethorpes ស្ថិតក្នុងទីក្រុង Lincolnshire កាលពីថ្ងៃល្ងាចថ្ងៃសៅរ៍ ។   ក្រុមនគរបាល និយាយថា ពួកយើងអាចបញ្ជាក់បានថា ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បានបាត់បង់ជីវិតទៅហើយ បន្ទាប់ពីមានប្រតិបត្តិការរុករបស់ទីភ្នាក់ងារជាច្រើន ពីទីតាំងបាត់ខ្លួនរបស់ក្មេង២នាក់ នៅជិតឆ្នេរ Cleethorpes ។ ចំណែកឯក្មេងប្រុសវិញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាប់តាំងពីពេលនោះមក ក្រោយទទួលបានការថែទាំសុខភាព ៕

ការធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យអុំទូកនាគចិន បានកើនឡើងលើសកម្រិតមុនការរីករាលដាលឆ្លងសកលជំងឺ COVID-19

2023/06/26 12:01:07 pm        73
ចិន៖ ក្រសួងវប្បធម៌ និងទេសចរណ៍ បាននិយាយថា ការធ្វើដំណើរកម្សាន្តនៅចិនអំឡុងពិធីបុណ្យអុំទូកនាគរយៈពេល ៣ថ្ងៃកាលពីសប្តាហ៍មុន បានកើនឡើងចំនួន ៣២,៣ភាគរយពីរយៈពេល១ឆ្នាំមុន រហូតដល់ ១០៦លាននាក់ ពោលគឺមានចំនួន១២,៨ភាគរយលើសកម្រិតមុនការរីករាលឆ្លងសកលជំងឺ COVID-19កាលពីឆ្នាំ ២០១៩ ។  ចំនួនភ្ញៀវទេសចរចិននេះ ត្រូវបានគេឃ្លាំមើលយ៉ាងដិតថាជាឧបករណ៍វាស់ស្ទង់តម្រូវការអ្នកប្រើប្រាស់នៅក្នុង ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ ពេលដែលទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច ស្របពេលគេមើលឃើញសញ្ញាងើបឡើងវិញ ក្រោយការដកចេញវិធានការរឹតត្បិតជំងឺ COVID-19មានការយឺតយ៉ាវនោះ ។  យោងតាមតួលេខពីក្រសួងដឹកជញ្ជូនដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ផ្ទុយទៅវិញ ទិន្នន័យទេសចរណ៍ដែលបានបញ្ចេញកាលពីល្ងាចថ្ងៃសៅរ៍ ការធ្វើដំណើរកម្សាន្តសរុប អំឡុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ បានកើនឡើងដល់ ៨៩,១ភាគរយ ពីរយៈពេល១ឆ្នាំមុន ប៉ុន្តែនៅតែធ្លាក់ចុះ ២២,៨ភាគរយពីឆ្នាំ ២០១៩ ។  ក្រសួងទេសចរណ៍ បាននិយាយថា ប្រាក់ចំណូលបានមកពីការធ្វើដំណើរកម្សាន្តក្នុងស្រុក អំឡុងពិធីបុណ្យអុំទូកនាគ បានកើនឡើងចំនួន ៤៤,៥ភាគ ដល់ ៣៧.៣១សែនកោដិយាន់ ពោលគឺងើបពីកម្រិត ៩៤,៩ភាគរយ អំឡុងឆ្នាំ ២០១៩ ។  ក្រសួងទេសចរណ៍ បន្តទៀតថា ការប្រៀបធៀបរវាងតួលេខឆ្នាំ ២០២៣ និងឆ្នាំ ២០១៩ ត្រូវបានបង្កើតឡើងដោយអនុលោមតាមស្តង់ដាប្រៀបធៀបដ៏ត្រឹមត្រូវ ៕

ក្រុមគាំទ្របរិស្ថានដាក់បង្ហាញរូបចម្លាក់ទឹកកកតំណាងឲ្យការការពារមហាសមុទ្រអង់តាក់ទិកនៅប្រទេសឈីលី

2023/06/20 02:37:50 pm        82
ឈីលី៖ កាលពីថ្ងៃចន្ទ (១៩ មិថុនា) ក្រុមសកម្មជនឈីលីបានប្រើរូបចម្លាក់ទឹកកកដើម្បីទាមទារការការពារមហាសមុទ្រអង់តាក់ទិកក្នុងអំឡុងពេលកិច្ចប្រជុំអន្តរជាតិនៃគណៈកម្មការសម្រាប់ការអភិរក្សធនធានមានជីវិតក្នុងមហាសមុទ្រអង់តាក់ទិក (CCAMLR) ។ក្រុមសកម្មជនដែលជាផ្នែកមួយនៃសមូហកម្មសិល្បៈឈីលីមានឈ្មោះថា “Bla” បានធ្វើរូបចម្លាក់ទឹកកកប្រវែង ៣ ម៉ែត្រមានរូបរាងដូចបង្កង ដែលរលាយនៅចំពោះមុខមហាជនក្នុងរដ្ឋធានី។ ទឹកដ៏ត្រជាក់នៅមហាសមុទ្រអង់តាក់ទិកត្រូវបានគេប៉ាន់ប្រមាណថាអាចផ្ទុកបង្កងបានពី ៣០០ លានទៅ ៥០០ លានតោន ដែលមានទម្ងន់ជិតស្មើនឹងសត្វគោទាំងអស់នៅលើពិភពលោក។ឥទ្ធិពលនៃការឡើងកំដៅផែនដីបានគំរាមកំហែងដល់ប្រភេទសត្វដែលរស់នៅក្នុងតំបន់មហាសមុទ្រនោះ ដែលភាគច្រើនអាស្រ័យដោយផ្ទាល់ ឬដោយប្រយោលទៅលើសបង្កងរបស់អង់តាក់ទិក ដែលជាប្រភេទសត្វមូលដ្ឋានចំពោះប្រព័ន្ធអេកូឡូស៊ី និងត្រូវបានលួចនេសាទដោយកងនាវារបស់ប្រទេសផ្សេងៗនៅតំបន់អង់តាក់ទិក។គណៈកម្មការអភិរក្ស CCAMLR មានសមាជិកចំនួន ២៧ ដែលមាន ២៦ ប្រទេសរួមនឹងសហភាពអឺរ៉ុប ហើយបេសកកម្មរបស់គណៈកម្មការនេះគឺផ្តោតលើការអភិរក្សធនធានមនេជីវិតក្នុងមហាសមុទ្រអង់តាក់ទិក៕

ភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»ចាប់បញ្ចាំងហើយលើកញ្ចក់ទូរទស្សន៍បាយ័ន

2023/03/20 06:57:49 pm        441
ភ្នំពេញ៖ នៅខណៈនេះ ភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជារឿងប្រវត្តិសាស្ត្រ និងជារឿងជីវប្រវត្តិពិត របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីវេលាម៉ោង០៧:០០នាទី ដល់ម៉ោង៨:០០នាទីយប់ ហើយរឿងនេះនឹងផ្សាយជូនរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃអង្គារ និងថ្ងៃពុធ។Link Facebook : https://fb.watch/jo1by-d9Ad/Link Youtube : https://www.youtube.com/live/j5JVASfW9Ng?feature=share

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍នៅភ្នំពេញ​ចាប់ផ្តើមរៀបចំត្រៀម​អបអរពិធីបុណ្យចូលឆ្នាំថ្មី
03/19/2024 01:03 PM
ស្នងការនគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តពិនិត្យជាតិស្រវឹងបន្ថែមបើគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងច្រើន
03/19/2024 12:03 PM
របាយការណ៍៖ ទីក្រុងនានាមានកង្វក់ខ្យល់អាក្រក់បំផុតនៅលើពិភពលោកគឺនៅអាស៊ី
03/19/2024 12:03 PM
លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ៖ សន្តិភាពនាំមកនូវសន្តិសុខ និងភាពរុងរឿងជូនទៅដល់ប្រជាជន
03/19/2024 12:03 PM
មេទ័ពអ៊ុយក្រែន៖ យានដ្រូនគឺជាគន្លឹះដើម្បីទទួលបានផលប្រយោជន៍ពីប្រទេសរុស្ស៊ី
03/19/2024 12:03 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ខេត្តត្បូងឃ្មុំ
03/19/2024 12:03 PM
លោក Biden ព្រមានលោក Netanyahu ចំពោះកំហុសឈ្លានពានទីក្រុងរ៉ាហ្វា
03/19/2024 11:03 AM
ប្រជាជនឥណ្ឌូនេស៊ីតវ៉ាប្រឆាំងជ័យជម្នះក្រៅផ្លូវការរបស់លោក ប្រាបូវ៉ូ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយចោទប្រកាន់ថាមានការក្លែងបន្លំ
03/19/2024 11:03 AM
ក្រុមអ្នកតវ៉ាប្រមូលផ្ដុំគ្នាពាសពេញផ្លូវនៅក្នុងទីក្រុងសំខាន់ៗរបស់អាមេរិក គាំទ្រពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា
03/19/2024 11:03 AM
ក្រសួងសុខាភិបាលរៀបចំប្រព័ន្ធឆ្លើយតបបន្ទាន់អំពីជំងឺរាតត្បាតផ្សេងៗនៅទូទាំងរាជធានី-ខេត្ត
03/19/2024 11:03 AM