កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមាន​ប្រធានាធិបតី​មីយ៉ាន់ម៉ា​នៅ​កម្ពុជា​នឹង​ជំរុញ​មិត្ត​ភាព​ប្រទេស​ទាំង​ពីរ​ឱ្យកាន់តែរឹងមាំបន្ថែមទៀត

ព័ត៌មានជាតិ

ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ

2026/09/15 04:23:13 pm
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងទិន្នន័យ និងការវិភាគប្រជាជន ដើម្បីគាំទ្រការរៀបចំ និងអនុវត្តគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្ររបស់កម្ពុជា។ក្នុងឱកាសនេះ លោកស្រី Sandra Bernklau បានជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រថ្មីរបស់ UNFPA ដែលយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហាប្រជាជន ទិន្នន័យ និងការគាំទ្រប្រទេសនានាឱ្យត្រៀមខ្លួនសម្រាប់ការប្រែប្រួលប្រជាសាស្ត្រ។ លោកស្រីក៏បានលើកឡើងពីការងាររួមលើការព្យាករប្រជាជន គណនីផ្ទេរថ្នាក់ជាតិ និងការត្រៀមរៀបចំជំរឿនប្រជាជនឆ្នាំ២០២៩ ព្រមទាំងឱកាសសហការរៀបចំឯកសារវិភាគ ដើម្បីគាំទ្រការសម្រេចចិត្តផ្នែកគោលនយោបាយ។ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យថ្មី ដែលមានគុណភាព និងអាចជឿទុកចិត្តបាន ហើយត្រូវយកទិន្នន័យទាំងនោះទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង។ ឯកឧត្តមបានណែនាំឱ្យក្រុមការងារបច្ចេកទេសសហការជាមួយ UNFPA ប្រើប្រាស់លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ដើម្បីរៀបចំការព្យាករប្រជាជនឱ្យបានច្បាស់លាស់ ស្របតាមស្តង់ដារអន្តរជាតិ។ ការងារនេះមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីល្បឿននៃការឈានទៅរកសង្គមវ័យចាស់ និងការកំណត់វិធានការឆ្លើយតបក្នុងរយៈពេលខ្លី មធ្យម និងវែង។ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ឱ្យសិក្សាបទពិសោធន៍របស់ប្រទេសដែលបានសម្របខ្លួនប្រកបដោយជោគជ័យទៅនឹងកំណើនប្រជាជនវ័យចាស់ ដើម្បីជាមូលដ្ឋានសម្រាប់កែសម្រួលគោលនយោបាយឱ្យសមស្របនឹងបរិបទកម្ពុជា។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃវិធានការគាំទ្រគ្រួសារ និងការថែទាំកុមារ រួមទាំងគម្រោងរៀបចំកន្លែងថែទាំកុមារនៅក្រសួងផែនការ។ ជាមួយគ្នានេះ លោកស្រី Sandra Bernklau បានស្នើឱ្យពិចារណាសិក្សាបន្ថែមអំពីតម្រូវការ និងឧបសគ្គរបស់យុវជនក្នុងការបង្កើតគ្រួសារ និងការមានកូន ដើម្បីឱ្យវិធានការគាំទ្រឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ចំពោះការងារបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារគណនីផ្ទេរថ្នាក់ជាតិ (NTA) និងគណនីផ្ទេរពេលវេលាថ្នាក់ជាតិ (NTTA) ហើយបានស្នើសុំការគាំទ្រពីអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារ។ លោកស្រី Sandra Bernklau បានជម្រាបថា សំណើគម្រោងតំបន់សម្រាប់គាំទ្រការងារនេះនៅកម្ពុជា ឡាវ និងវៀតណាម កំពុងស្ថិតក្នុងដំណាក់កាលរៀបចំចុងក្រោយ ដោយគ្រោងផ្តល់ជំនួយបច្ចេកទេស និងឱកាសផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងបី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យ UNFPA សហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ពិនិត្យទិដ្ឋភាពបច្ចេកទេស និងលទ្ធភាពហិរញ្ញវត្ថុសម្រាប់ជំរឿនប្រជាជនឆ្នាំ២០២៩។
កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង ចុះបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
2026/09/15 03:50:34 pm
គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ នៅខេត្តស្ទឹងត្រែង ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
2026/09/15 03:48:04 pm
មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ចូលរួម​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ស្តីពី​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​ នៅហ្វីលីពីន
2026/09/15 03:22:34 pm

ព័ត៌មានអន្តរជាតិ

ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ

2026/09/15 04:23:13 pm
កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង ចុះបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
2026/09/15 03:50:34 pm
គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ នៅខេត្តស្ទឹងត្រែង ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
2026/09/15 03:48:04 pm
មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ចូលរួម​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ស្តីពី​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​ នៅហ្វីលីពីន
2026/09/15 03:22:34 pm
កម្ពុជាកាន់តែខិតទៅជិតគោលដៅសម្រេចបានការផលិតថាមពលអគ្គិសនីបៃតង ៧០% ត្រឹមឆ្នាំ ២០៣០
2026/09/15 03:00:49 pm
រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស
2026/09/15 02:56:13 pm

អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស

2026/09/15 02:40:18 pm
ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីកំពូលប្រាសាទភ្នំបាខែង
2026/09/15 01:36:13 pm
អនុប្រធានទី១ អាជ្ញាធរមីន៖ ជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងជាដៃគូសកម្មក្នុងការគាំទ្រសកម្មភាពមីនសកល
2026/09/15 01:30:10 pm
រដ្ឋមន្រ្តីសុខាភិបាល៖ «ច្រកចេញចូលតែមួយត្រូវមាន ភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម»
2026/09/15 01:25:38 pm
កម្ពុជា និងដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយសន្តិសុខថាមពល ខណៈ​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​កំពុង​គំរាម​កំហែង
2026/09/15 01:19:33 pm
យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​
2026/09/15 12:48:26 pm
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប
2026/09/15 12:14:13 pm

ព័ត៌មានកីឡា

ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន

2026/09/15 01:06:51 pm
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm
លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក
2026/09/15 10:25:36 am
ស្ទឹងត្រែង បញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូល នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
2026/09/15 10:05:19 am
Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid
2026/09/14 02:33:09 pm
ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
2026/09/14 02:17:23 pm
ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា
2026/09/14 01:11:08 pm

កីឡដ្ឋានស្វាយរៀង ក្លាយជានិមិត្ដរូប និងមោទនភាពសម្រាប់ពលរដ្ឋខេត្តស្វាយរៀង

2026/09/14 10:41:07 am
ព្រះខ័នរាជ, វិសាខា, ISI និងណាហ្គា រក្សាភាពខ្លាំង តែភ្នំពេញក្រោន និងថាយហ្គឺរ បន្ដស្មើក្នុងលីគសប្ដាហ៍ទី២
2026/09/14 10:21:06 am
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសលើក​ពេលការប្រកួតកីឡាទាញព្រ័ត្រ​ជ្រើសរើសជើង​ឯក​ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ
2026/09/11 02:29:11 pm
ព្រះខ័នរាជ បើកទ្វារផ្ទះទទួលកងយោធពលខេមរភូមិន្ទ ខណៈថាយហ្គឺរ ប៉ះក្រោន និង កំពង់ដេវ៉ា ជួបវិសាខា ជាគូជក់ចិត្ត
2026/09/11 10:52:38 am
Messi ឈានដល់កិច្ចព្រមព្រៀងទិញក្លិបអេស្ប៉ាញ Eldense
2026/09/10 12:11:00 pm
Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League
2026/09/10 12:01:19 pm
Hun Sen Cup៖ ត្បូងឃ្មុំ យកឈ្នះព្រៃវែង បង្កើនឱកាសឡើងវគ្គបន្ដ ខណៈកំពត និងកែប បានត្រឹមចែកគ្នា ១ពិន្ទុ
2026/09/10 11:51:08 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ

2026/09/15 04:23:13 pm
​កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm
​អ៊ុយក្រែន និងរុស្ស៊ី ត្រៀមសម្រាប់ការចរចាជុំថ្មី​សម្រប​សម្រួល​ដោយ​សហរដ្ឋអាមេរិក​
2026/09/15 04:16:09 pm
​អាមេរិកដាក់ពន្ធថ្មី ៥០% លើផលិតផលកាណាដាជាង​ ១០០មុខ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​កាន់​តែ​ក្ដៅ​
2026/09/15 04:05:09 pm
​មនុស្សរាប់រយនាក់ហែក្បួននៅទីក្រុង Toronto ប្រឆាំងនឹងកិច្ចប្រជុំ ស្តីពីការវិនិយោគរបស់លោក Carney
2026/09/15 04:03:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm