សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី
សម្តេចធិបតី ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ
សម្តេចធិបតី ណែនាំឱ្យសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មក្នុងស្រុកមួយចំនួន
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣

ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

2026/11/21 01:02:27 pm
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។ សម្តេច ក៏បានអំពាវនាវដល់អ្នកគាំទ្រ ត្រូវគាំទ្រផលិតខ្មែរដោយការស្រឡាញ់ ដើម្បីពង្រឹងការផលិតក្នុងស្រុក កុំគាំទ្រព្រោះតែការពហិការផលិតផលប្រទេសដទៃ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងគុណភាព សុវត្ថិភាព ស្តង់ដា និង ទំនុកចិត្តលើផលិតផល រោងចក្រ-សហគ្រាសកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងគុណភាព, សុវត្ថិភាព, ស្តង់ដា ជាពិសេស ទំនុកចិត្តលើផលិតផលរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដ នៃភាពប្រកួតប្រជែងតាមរយៈ ការកែលម្អការរចនា, ការវេចខ្ចប់ និង ការកសាងម៉ាកផលិតផល ពីព្រោះ ការគាំទ្ររបស់អ្នកប្រើប្រាស់ អាចបង្កើតឱកាសទីផ្សារដំបូង, ប៉ុន្តែ គុណភាព, ថ្លៃសមរម្យ និង ភាពទៀងទាត់នៃការផ្គត់ផ្គង់ ទើបជាកត្តារក្សាទីផ្សារឱ្យមានចីរភាព ។សម្ដេចធិបតី លើកឡើងថា ការចុះបញ្ជីផលិតផល (ចបផ) ជាឧបករណ៍ចាំបាច់សម្រាប់ពង្រឹងការគ្រប់គ្រងគុណភាព, ការការពារអ្នកប្រើប្រាស់, និង ការកសាងទំនុកចិត្តលើទីផ្សារ, ដោយសារ ដើម្បីទទួលបានអាជ្ញាបណ្ណ ចបផ, រោងចក្រ-សហគ្រាស ត្រូវឆ្លងកាត់នីតិវិធីច្បាស់លាស់ រួមមាន៖ ការផ្តល់លទ្ធផលវិភាគតេស្តផលិតផលពីមន្ទីរពិសោធដែលមានការទទួលស្គាល់ និង ការពិនិត្យស្របតាមស្តង់ដាជាតិ។ ដូច្នេះ រោងចក្រ-សហគ្រាស, សិប្បកម្ម និង ក្រុមហ៊ុននាំចូលទាំងអស់ ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ហើយត្រូវគោរពកាតព្វកិច្ចគុណភាព និង សុវត្ថិភាព ជាប្រចាំ។ ជាមួយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវដាក់ចេញយុទ្ធនាការជំរុញការចុះបញ្ជីផលិតផល ដោយបង្កើនការផ្សព្វផ្សាយ និង សម្រួលនីតិវិធី ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលាយ។សម្ដេចធិបតី មានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, សេវាវិភាគតេស្ត, វិញ្ញាបនបត្រ, និងការណែនាំបច្ចេកទេស, ព្រមទាំង កែលម្អការចុះបញ្ជីផលិតផល ឱ្យកាន់តែងាយស្រួល និង មានប្រសិទ្ធភាព, ជាពិសេស ត្រូវពង្រឹង ការផ្សព្វផ្សាយ, ការផ្ទៀងផ្ទាត់ព័ត៌មានផលិតផល និង ការតាមដានអនុលោមភាព ដើម្បីធានាថា ប្រព័ន្ធចុះបញ្ជីផលិតផលរួមចំណែកជាក់ស្តែងដល់ការការពារសុខភាពរបស់ប្រជាពលរដ្ឋ និង ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។គួរបញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញជាង ៣០០ស្ដង់ និងផលិតផលជាង ១ ០០០ មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥ រាជធានី-ខេត្ត។ ការរៀបចំពិព័រណ៍នេះ ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ជាពិសេស ក្នុងបរិបទដែលផលិតផលក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងខ្លាដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង៕
សម្តេចធិបតី ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ
2026/11/21 12:45:10 pm
សម្តេចធិបតី ណែនាំឱ្យសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មក្នុងស្រុកមួយចំនួន
2026/11/21 12:36:28 pm
FASMEC ប្ដេជ្ញាខិតខំជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការផលិត ប្រភពហិរញ្ញប្បទាន និងទីផ្សារ
2026/11/21 12:28:05 pm
អ្នកនយោបាយ៖បារាំងចង់ចូលរួមដោះស្រាយបញ្ហាជម្លោះ​ព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់
2026/11/21 12:23:23 pm

ព័ត៌មានអន្តរជាតិ

សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

2026/11/21 01:02:27 pm
សម្តេចធិបតី ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ
2026/11/21 12:45:10 pm
សម្តេចធិបតី ណែនាំឱ្យសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មក្នុងស្រុកមួយចំនួន
2026/11/21 12:36:28 pm
FASMEC ប្ដេជ្ញាខិតខំជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការផលិត ប្រភពហិរញ្ញប្បទាន និងទីផ្សារ
2026/11/21 12:28:05 pm
អ្នកនយោបាយ៖បារាំងចង់ចូលរួមដោះស្រាយបញ្ហាជម្លោះ​ព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់
2026/11/21 12:23:23 pm
ក្រសួងធម្មការ និងសាសនា បិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥៥
2026/11/21 12:07:24 pm
ប្រធានគណៈទន្តពេទ្យកម្ពុជា អំពាវនាវឱ្យពង្រឹងការអនុវត្តច្បាប់វិស័យសុខាភិបាល ដើម្បីបង្កើនទំនុកចិត្តជូនពលរដ្ឋ
2026/11/21 11:47:13 am

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិ មុនពិធីបុណ្យអុំទូកនៅសប្តាហ៍ក្រោយ

2026/11/21 11:31:40 am
អ្នកជំនាញ៖ ការទូតរបស់កម្ពុជា ជំរុញឱ្យថៃគោរពកិច្ចព្រមព្រៀង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
2026/11/21 11:27:43 am
សមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)
2026/11/21 10:02:23 am
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ បិទបញ្ចប់ក្នុងស្មារតីរួមសាមគ្គីភាពដើម្បីសន្តិភាព វិបុលភាពដោយយកប្រជាពលរដ្ឋជាស្នូល
2026/11/20 10:30:16 pm
អ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
2026/11/20 07:20:39 pm
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បៈការ្យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
2026/11/20 06:02:02 pm
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
2026/11/20 05:40:37 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

2026/11/21 01:02:27 pm
​សម្តេចធិបតី ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ
2026/11/21 12:45:10 pm
​សម្តេចធិបតី ណែនាំឱ្យសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មក្នុងស្រុកមួយចំនួន
2026/11/21 12:36:28 pm
​FASMEC ប្ដេជ្ញាខិតខំជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការផលិត ប្រភពហិរញ្ញប្បទាន និងទីផ្សារ
2026/11/21 12:28:05 pm
​អ្នកនយោបាយ៖បារាំងចង់ចូលរួមដោះស្រាយបញ្ហាជម្លោះ​ព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់
2026/11/21 12:23:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/21 09:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/21 12:55:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/21 12:13:43 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm