សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ជាភស្តុតាងនៃការ​ចូលរួម​ផ្ទាល់​របស់យុវជនដើម្បីបុព្វហេតុជាតិ

2026/11/21 06:07:41 pm
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ដែលមានភាពសកម្មខ្លាំង លើការចូលរួមចំណែកអភិវឌ្ឍន៍យុវជន ជួយកិច្ចការសង្គម វប្បធម៌ សាសនា និងអប់រំ ជាពិសេសនាមួយឆ្នាំចុងក្រោយនេះ បានចូលរួមចំណែកជួយពលរដ្ឋក្នុងពេលទឹកជំនន់ ជួយពលរដ្ឋភៀសសឹក និងចូលរួមគាំទ្រវីរកងទ័ពនៅជួរមុខ។ ឯកឧត្តមប្រធាន ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។ បើតាមឯកឧត្តម ហ៊ុន ម៉ានី សមិទ្ធផលក្រុមការងារទាំងបួន ក្រោមការទទួលដឹកនាំរបស់ឯកឧត្តម ស សុខា បានដើរស្របតាមផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅឆ្នាំ២០២៨ ជាពិសេសឯកឧត្តមផ្ទាល់សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទាំងការងាររចនាសម្ព័ន្ធចាត់តាំងគ្របដណ្តប់ដល់មូលដ្ឋាន ការងារសង្គមនិងមនុស្សធម៌ ការងារវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ការងារអប់រំ បណ្តុះបណ្តាលនិងកីឡា និងការផ្តល់ជូនអាហារូបករណ៍ក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះ ក្នុងស្ថានភាពដែលពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានគូសបញ្ជាក់ថាកម្ពុជាត្រូវការយុវជនដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាព មានគុណធម៌និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះឯកឧត្តមបានដាក់ចេញគោលការណ៍តម្រង់ទិសចំនួន ៥ រួមមាន ទី១.យុវជន ត្រូវជាអ្នកការពារសន្តិភាពនិងអត្តសញ្ញាណជាតិ ទី២.យុវជនត្រូវជាកម្លាំងជំរុញការអភិវឌ្ឍមូលដ្ឋាន ទី៣.យុវជនត្រូវជាតួអង្គនៃបរិវត្តកម្មឌីជីថល ទី៤.យុវជន ត្រូវរៀនសូត្រជាប្រចាំ និងចេះស្វ័យអភិវឌ្ឍខ្លួន និងទី៥.យុវជន ត្រូវមានគុណធម៌ ស្ម័គ្រចិត្ត និងចេះបម្រើ។យោងតាមរបាយការណ៍របស់អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ បើរៀបរាប់សង្ខេបមានជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង បានដាំកូនឈើសម្រេចរហូតដល់ទៅ ១ម៉ឺនដើម បានបិទចំណាំងផ្លាតគោយន្ត ប្រជាកសិករចំនួន៣៥០គ្រឿង សម្អាតបរិស្ថានសាធារណៈ២២៩លើក ផ្ដល់ជំនួយឧបត្ថម្ភពលរដ្ឋជួបការលំបាកជាង២០០គ្រួសារ ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃចំនួន១២លើក។ ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង ឯកឧត្តម ស សុខា បានរំលេច អំពីការអនុវត្តការងារអប់រំ បណ្តុះបណ្តាល និងកីឡា ដែលសម្រេចបានដល់ទៅ១៣៣លើក ការងារបរិស្ថាន និងអនាម័យសុខភាព៦២លើក និងការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រេចបាន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ការងារសង្គម មនុស្សធម៌ បរិច្ចាគ និងបរិស្ថាន សម្រេចបាន៦៦៥លើក ការងារវប្បធម៌ សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗ១៧៧លើក និងការងារអប់រំ និងកីឡា ១៨៨លើក។ ដោយឡែកក្នុងឆ្នាំ២០២៦នេះ ក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អាហារូបករណ៍ ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្ស និស្សិត មកពីគ្រួសារជួបការលំបាក ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨៧៥កន្លែង ដែលបើគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦ នេះ ក្រុមការងារអាហារូបករណ៍ បានផ្តល់ជូនសិស្ស-និស្សិត សរុបចំនួន៥.៨៣៧កន្លែងហើយ។ ភ្ជាប់នឹងការអបអរសាទរចំពោះលទ្ធផលសម្រេចបាននេះ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បន្តពង្រឹង និងពង្រីកសមាជិកភាពព្រមទាំងធ្វើឱ្យរចនាសម្ព័ន្ធអង្គការកាន់តែរឹងមាំ ពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិកភាព និងការតាមដានវឌ្ឍនភាពការងារ ពង្រីកការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនឱ្យឆ្លើយតបនឹងតម្រូវការសង្គម ពង្រឹងការចូលរួមរបស់យុវជនក្រៅប្រព័ន្ធ និងពង្រីកបណ្តាញសហការជាមួយវិស័យឯកជន។ ឯកឧត្តមប្រធានក៏បានណែនាំឱ្យយកចិត្តទុកដាក់ បង្កើនការយល់ដឹងអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌ការងារ ពង្រឹងការគ្រប់គ្រងធនធាន និងស្វែងរកប្រភពគាំទ្រ សម្រាប់សកម្មភាពការងារ ពោលគឺ ថវិកាតិច ប្រើប្រាស់ត្រូវកន្លែង និងមានតម្លាភាព នឹងនាំមកនូវជំនឿទុកចិត្ត និងការគាំទ្របន្ថែមទៀត ព្រមទាំងត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំបែងចែកភារកិច្ច និងប្រើប្រាស់សមត្ថភាពសមាជិក ឱ្យបានសមស្រប ជាពិសេសលើកទឹកចិត្តឱ្យមានការចូលរួមពីសមាជិកជំនាន់ថ្មី ប្រើប្រាស់សមត្ថភាព និងទេពកោសល្យរបស់យុវជនម្នាក់ៗឱ្យចំគោលដៅ ព្រមទាំងបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីធានានិរន្តរភាពការងាររបស់ស.ស.យ.ក.។
សភាមុខរបរបើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីរុញការផលិតផលក្នុងស្រុកឱ្យកាន់តែធំ និងការប្រកួតប្រជែង
2026/11/21 04:44:03 pm
រដ្ឋមន្ត្រីសុខាភិបាល «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការ និងភាពរីកចម្រើនរបស់គ្រួសារ និងសង្គមជាតិ»
2026/11/21 04:26:34 pm
ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» នៅកោះពេជ្រ នាខែធ្នូ ខាងមុខនេះ
2026/11/21 04:10:17 pm
សមាជិកអាស៊ាន ជំរុញឱ្យកម្ពុជា-ថៃ អនុវត្តជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តតាមរយៈច្បាប់អន្ដរជាតិ
2026/11/21 04:07:21 pm

ព័ត៌មានអន្តរជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ជាភស្តុតាងនៃការ​ចូលរួម​ផ្ទាល់​របស់យុវជនដើម្បីបុព្វហេតុជាតិ

2026/11/21 06:07:41 pm
សភាមុខរបរបើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីរុញការផលិតផលក្នុងស្រុកឱ្យកាន់តែធំ និងការប្រកួតប្រជែង
2026/11/21 04:44:03 pm
រដ្ឋមន្ត្រីសុខាភិបាល «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការ និងភាពរីកចម្រើនរបស់គ្រួសារ និងសង្គមជាតិ»
2026/11/21 04:26:34 pm
ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» នៅកោះពេជ្រ នាខែធ្នូ ខាងមុខនេះ
2026/11/21 04:10:17 pm
សមាជិកអាស៊ាន ជំរុញឱ្យកម្ពុជា-ថៃ អនុវត្តជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តតាមរយៈច្បាប់អន្ដរជាតិ
2026/11/21 04:07:21 pm
សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
2026/11/21 01:52:04 pm
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
2026/11/21 01:43:31 pm

សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ

2026/11/21 01:39:35 pm
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី
2026/11/21 01:02:27 pm
សម្តេចធិបតី ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ
2026/11/21 12:45:10 pm
សម្តេចធិបតី ណែនាំឱ្យសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មក្នុងស្រុកមួយចំនួន
2026/11/21 12:36:28 pm
FASMEC ប្ដេជ្ញាខិតខំជ្រោមជ្រែងសហគ្រាសក្នុងស្រុក ទាំងការផលិត ប្រភពហិរញ្ញប្បទាន និងទីផ្សារ
2026/11/21 12:28:05 pm
អ្នកនយោបាយ៖បារាំងចង់ចូលរួមដោះស្រាយបញ្ហាជម្លោះ​ព្រំដែនកម្ពុជានិងថៃ គឺពិតជាមានសារៈសំខាន់
2026/11/21 12:23:23 pm
ក្រសួងធម្មការ និងសាសនា បិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥៥
2026/11/21 12:07:24 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ជាភស្តុតាងនៃការ​ចូលរួម​ផ្ទាល់​របស់យុវជនដើម្បីបុព្វហេតុជាតិ

2026/11/21 06:07:41 pm
​សភាមុខរបរបើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីរុញការផលិតផលក្នុងស្រុកឱ្យកាន់តែធំ និងការប្រកួតប្រជែង
2026/11/21 04:44:03 pm
​រដ្ឋមន្ត្រីសុខាភិបាល «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការ និងភាពរីកចម្រើនរបស់គ្រួសារ និងសង្គមជាតិ»
2026/11/21 04:26:34 pm
​ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» នៅកោះពេជ្រ នាខែធ្នូ ខាងមុខនេះ
2026/11/21 04:10:17 pm
​សមាជិកអាស៊ាន ជំរុញឱ្យកម្ពុជា-ថៃ អនុវត្តជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តតាមរយៈច្បាប់អន្ដរជាតិ
2026/11/21 04:07:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/21 09:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/21 12:55:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/21 12:13:43 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm