ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ក្នុងរលកសកលធំៗ កម្ពុជាដឹកនាំដោយសម្តេចធិបតី មិនរត់គេចពីរលកនោះទេ និងបន្តកាន់ចង្កូតឱ្យនឹង
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង

ព័ត៌មានជាតិ

កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត

2026/11/18 01:24:46 pm
ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ប្រវែង​ប្រមាណ ១២០គីឡូម៉ែត្រ តភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោម​ក្រប​ខណ្ឌ​ឥណទាន​ប្រមាណ ១៨៣លានដុល្លារអាម៉េរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោង​នេះ​មាន​គោល​បំណង​សំខាន់​ក្នុង​ការ​បញ្ជូន​ថាមពល​ស្អាត​ពី​ខេត្តពោធិ៍សាត់​ចូល​ក្នុង​បណ្តាញ​អគ្គិសនី​ជាតិ​ ក្នុងគោលបំណងពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី និងគាំទ្រ​ដល់​ការ​ពង្រីក​វិស័យ​ឧស្សាហកម្ម កសិកម្ម និងការវិនិយោគនៅកម្ពុជា។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសនូវការសាងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល តភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមក្របខណ្ឌឥណទាន ១៨៣ លាន​ដុល្លារអាម៉េរិក រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយអគ្គិសនីកម្ពុជា (EDC)។ គម្រោង​នេះ ត្រូវសាងសង់ខ្សែបញ្ជូនអគ្គិសនីប្រមាណ ១២០ គីឡូម៉ែត្រ ព្រមទាំង ការសាង​សង់​អនុស្ថានីយ​ថ្មី​ចំនួន ២ និងការប្រើប្រាស់ថវិកាបន្ថែម ដើម្បីពង្រីកអនុស្ថានីយ​ដែល​មាន​ស្រាប់​ចំនួន ​​២កន្លែងទៀត ដើម្បីឱ្យមានសមត្ថភាពកាន់ធំឡើង។ ឯកឧត្តម បានបញ្ជាក់ថា គោលដៅការសាងសង់នេះ ដើម្បីភ្ជាប់ការយកថាមពលពន្លឺព្រះអាទិត្យ ដែល​ជាថាមពលស្អាត ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលមកបណ្តាញជាតិ ដើម្បីចែក​ចាយ​ថា​មពល​អគ្គិសនី​នៅទូទាំងប្រទេស។ ជាពិសេស ការទាញយកថាមពល​អគ្គិសនី​ដោយ​ពន្លឺ​ព្រះអាទិត្យ មានអានុភាពជាង ១ ១០០ មេហ្គាវ៉ាត់ ពីគម្រោងស្ថានីយថាមពលសូឡា នៅស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ លើសពីនេះ ការសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយនេះ គឺសំដៅ​ទៅ​លើ​ការ​ពង្រឹង​ស្ថិរភាពបណ្តាញជាតិ ស្របពេល ប្រព័ន្ធបណ្តាញជាតិ កំពុងតែធ្វើការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ដើម្បីធ្វើឱ្យការដាច់ភ្លើងនៅតំបន់សេដ្ឋកិច្ច, តំបន់ឧស្សាហកម្ម, តំបន់កសិកម្ម, និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ មានការដាច់ភ្លើងកាន់តែតិចទៅៗនាពេលអនាគត។ ឯកឧត្តមបន្ថែមទៀតថា ទន្ទឹមនឹងនេះ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនេះ នឹង​ជំរុញ​ឱ្យ​មាន​សេដ្ឋកិច្ច​ថ្មី តាមរយៈការបង្កើតការងារបន្ថែម និងការវិនិយោគនៅតាមបណ្តាខេត្តទាំងបីនេះ។ ជា​ពិសេស​ ការពង្រីកថាមពលសម្រាប់ស្រុកកំពង់ត្រឡាចបន្ថែម នៅក្នុងក្របខណ្ឌនៃគម្រោងនេះ នឹង​ធ្វើ​ឱ្យបណ្តារោងចក្រសហគ្រាស អាចរីកបន្ថែមទៀត ដែលអាច​បង្កើត​ការងារ​ថ្មី​កើន​ពី​ ៧​ម៉ឺន​នាក់ នាពេលបច្ចុប្បន្ន ទៅដល់ជាង ១០ម៉ឺននាក់ នាពេលអនាគត។ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន គម្រោង​នេះក៏មានការសាងសង់ផ្លូវកៅស៊ូមួយខ្សែប្រវែងជិត ១,៥គីឡូម៉ែត្រ នៅស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង ផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា៖ « ជាគោលដៅសំខាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកំពុងតែបង្កើតឱកាសការងារថ្មីៗទៀត ដើម្បី​ឱ្យ​យុវជន​មានការងារធ្វើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ស្រុក​កំណើត ដែលជាការលំបាករបស់ក្រុមគ្រួសារ»។ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានគាំទ្រ និង​ជួយ​សម្រប​សម្រួល ដើម្បីធ្វើឱ្យគម្រោងនេះអាចដំណើរការបានដោយរលូន ហើយក៏បាន​អំពាវ​នាវ​ឱ្យ​មានការគាំទ្រជាបន្តទៀត ដើម្បីឱ្យគម្រោងនេះ អាចឈានទៅបញ្ចប់ ១០០% និង​ផ្តល់​ផ្លែ​ផ្កា​ថ្មី​ៗ​ ជូនជាតិទាំងមូល។ សូមជម្រាបថា រោងចក្រ​ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ មានអានុភាពជាង ១ ១០០ មេហ្គាវ៉ាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺមានគោល​ដៅ​ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​នូវ​ថាមពលស្អាត រហូតយ៉ាងតិច ៧០% នៅក្នុងឆ្នាំ ២០៣០ ដែលជាគោលដៅ​របស់​រាជ​រដ្ឋាភិបាល​។ បច្ចុប្បន្ននេះ អគ្គិសនី មានប្រមាណ ៦៣% ចេញមកពីថាមពលស្អាត ដែលមាន​វា​រី​អគ្គិសនី​, ថាមពលពន្លឺព្រះអាទិត្យ, និងថាមពលដើរដោយជីវម៉ាស ជាដើម៕ អត្ថបទ៖ ធូ វិរៈ
អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា
2026/11/18 01:10:10 pm
ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm

ព័ត៌មានអន្តរជាតិ

កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត

2026/11/18 01:24:46 pm
អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា
2026/11/18 01:10:10 pm
ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm
អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល
2026/11/18 12:12:52 pm
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ក្នុងរលកសកលធំៗ កម្ពុជាដឹកនាំដោយសម្តេចធិបតី មិនរត់គេចពីរលកនោះទេ និងបន្តកាន់ចង្កូតឱ្យនឹង
2026/11/18 12:08:16 pm

ក្រសួងវប្បធម៌ បង្ហាញលទ្ធផលការងារអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ

2026/11/18 12:02:13 pm
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ និង​លើក​ស្ទួយបេតិកភណ្ឌវប្បធម៌​កម្ពុជា
2026/11/18 11:49:51 am
អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋភៀសសឹកទាំង ៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
2026/11/18 11:38:54 am
នៅហ្វីលីពីន សម្តេចធិបតីស្នើជាថ្មីដល់ភាគីថៃឱ្យសហការបន្តការងារវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជាបន្ទាន់
2026/11/18 11:35:45 am
ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំតម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ
2026/11/18 11:16:48 am
សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ
2026/11/18 11:01:45 am
ឯកឧត្តមបណ្ឌិត លី ធុជ ជួបសន្ទនា​ជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការ​ចូលរួមបេសកកម្មមនុស្សធម៌​ ជួយសម្រាលទុក្ខលំបាក​ និង​ការ​ឈឺចាប់​របស់ប្រជាជនដែលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
2026/11/18 10:44:23 am

ព័ត៌មានកីឡា

គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា

2026/11/18 12:52:06 pm
ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am

វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦

2026/11/17 10:40:45 am
U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
2026/11/12 03:30:27 pm
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតែងតាំងលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm
ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo
2026/11/11 03:53:25 pm
កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត

2026/11/18 01:24:46 pm
​អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm
​លោក Putin រំពឹងថា នឹងទទួលបានផលប្រយោជន៍ធំពីជំនួបជាមួយលោក Trump និងលោក Xi
2026/11/18 01:12:32 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា
2026/11/18 01:10:10 pm
​គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm