ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ក្នុងរលកសកលធំៗ កម្ពុជាដឹកនាំដោយសម្តេចធិបតី មិនរត់គេចពីរលកនោះទេ និងបន្តកាន់ចង្កូតឱ្យនឹង
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាស្តីទី ថ្លែងអំណរគុណម៉ាឡេស៊ីចំពោះតួនាទីសម្របសម្រួលបទឈប់បាញ់ និងបញ្ជាក់ជំហរការពារបូរណភាពទឹកដីផ្អែកលើច្បាប់អន្តរជាតិ

2026/11/18 05:27:43 pm
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សកម្មរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការជួយសម្របសម្រួលរហូតឈានដល់ការសម្រេចបានបទឈប់បាញ់ចំនួនពីរលើកក្នុងវិវាទព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិ។ការលើកឡើងនេះធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម ដាតុ ណ័រ ហ្សាឡែន មហាមេដ (Datuk Nur Jazlan Mohamed) អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា ។ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្តីទី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រជិត ៧ទសវត្សរ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ១៩៥៧ មក ដោយរំលឹកពីគុណូបការៈរបស់ម៉ាឡេស៊ីក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព (UNTAC) មកជួយកម្ពុជាកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងការបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជាជាង ១៨០០នាក់ តាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) ព្រមទាំងការវិនិយោគលើវិស័យសំខាន់ៗដូចជា ធនាគារ ទូរគមនាគមន៍ ថាមពល និងកសិកម្មជាដើម។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោតសរសើរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលក្នុងអាណត្តិជាប្រធានអាស៊ានកន្លងទៅបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលបង្កើតបទឈប់បាញ់លើកទី១ នៅម៉ាឡេស៊ី កាលពីចុងខែកក្កដា ឆ្នាំ២០២៥ និងបទឈប់បាញ់លើកទី២ តាមរយៈកិច្ចប្រជុំពិសេស GBC កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្តីទី បានជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភាម៉ាឡេស៊ី អំពីជំហររបស់កម្ពុជាក្នុងការគោរពកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ ខណៈភាគីថៃបានបង្កភាពតានតឹងជាបន្តបន្ទាប់តាមរយៈការដាក់របាំងកុងទឺន័រ លួសបន្លា កង់ឡាន និងការប្រើហិង្សាលើជនស៊ីវិលកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនដោយប្រើកម្លាំង ឬការយកច្បាប់ក្នុងស្រុកថៃមកអនុវត្តលើទឹកដីកម្ពុជា ដោយកម្ពុជាប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាបារាំង-សៀម និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង កម្ពុជាបានសម្រេចប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ឯកឧត្តម ដាតុ ណ័រ ហ្សាឡែន មហាមេដ (Datuk Nur Jazlan Mohamed) បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់កម្ពុជាចំពោះឯកឧត្តម និងគណៈប្រតិភូ ដោយហើយឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យដែលកម្ពុជាទទួលបាន។ ឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានមានប្រសាសន៍ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងម៉ាឡេស៊ី ក្នុងការបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការភាពជឿជាក់ និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ម៉ាឡេស៊ី-កម្ពុជា។ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ដាតុ ណ័រ ហ្សាឡែន មហាមេដ បានមានប្រសាសន៍រំលឹកពីជំនួបរបស់ឯកឧត្ដម ជាមួយសម្ដេចតេជោ ហ៊ុន សែន​ ​ប្រធានព្រឹទ្ធសភា កាលពីម្សិលមិញ ដែលក្នុងឱកាសនោះសម្ដេចក៏បានលើកឡើងពីបញ្ហាអធិបតេយ្យរបស់កម្ពុជាទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងថាឯកឧត្ដមសូមលើកទឹកចិត្តឱ្យ មានការដោះស្រាយជម្លោះព្រំដែននេះឱ្យបានឆាប់ហើយភាគីទាំងពីរត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។ ម៉ាឡេស៊ីគាំទ្រគ្រប់បែបយ៉ាងចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ឯកឧត្តមដាតុ បានថ្លែងអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាពហុភាគីនិយមដ៏ធំ គឺកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ កាលពីពេលថ្មីៗនេះ។ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាអន្តរសភា (AIPA និង IPU) តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ សមាជិកសភាវ័យក្មេង សមាជិកសភាស្ត្រី និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានសភា ដើម្បីចែករំលែកបទពិសោធន៍លើការងារនីតិកម្ម និងការត្រួតពិនិត្យការអនុវត្តច្បាប់៕
ប្រមុខការពារជាតិកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ច និងគារវកិច្ចស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
2026/11/18 05:14:32 pm
រដ្ឋមន្ត្រីការបរទេសកម្ពុជាកោតសរសើរម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ ជួយបន្សាបនៅភាពតឹនតឹង
2026/11/18 04:46:40 pm
សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm
កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm

ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋសភាស្តីទី ថ្លែងអំណរគុណម៉ាឡេស៊ីចំពោះតួនាទីសម្របសម្រួលបទឈប់បាញ់ និងបញ្ជាក់ជំហរការពារបូរណភាពទឹកដីផ្អែកលើច្បាប់អន្តរជាតិ

2026/11/18 05:27:43 pm
ប្រមុខការពារជាតិកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ច និងគារវកិច្ចស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
2026/11/18 05:14:32 pm
រដ្ឋមន្ត្រីការបរទេសកម្ពុជាកោតសរសើរម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ ជួយបន្សាបនៅភាពតឹនតឹង
2026/11/18 04:46:40 pm
សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm
កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm
AIPA៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រទេសថៃ គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន
2026/11/18 04:13:55 pm

សម្តេចប្រធានរដ្ឋសភាជម្រាប AIPA ថា បទឈប់បាញ់នេះនៅមានជាធរមាន ប៉ុន្តែកម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន

2026/11/18 04:08:43 pm
អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
2026/11/18 03:51:22 pm
គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ
2026/11/18 03:50:58 pm
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
2026/11/18 03:40:43 pm
កម្ពុជា-ម៉ាឡេស៊ី​ ផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់
2026/11/18 03:07:55 pm
អង្គការសង្គមស៊ីវិលរំពឹងថាសំឡេងហ្វ្រង់កូហ្វូនីនឹងជាចលករមួយជំរុញកិច្ចសន្ទនាដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ
2026/11/18 02:18:18 pm
គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ
2026/11/18 02:08:37 pm

ព័ត៌មានកីឡា

អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់

2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm
ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm

យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី

2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am
U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
2026/11/12 03:30:27 pm
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតែងតាំងលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm
ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo
2026/11/11 03:53:25 pm
កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី EU៖ កិច្ចព្រមព្រៀងសន្តិភាព នៅ​អ៊ុយក្រែន ត្រូវតែមាន​​ «គោល​នយោបាយ​ធានា» ទល់​នឹង​រុស្ស៊ី

2026/11/18 06:44:26 pm
​នាយក​រដ្ឋ​មន្ត្រី​៖ កាណាដា​កែ​សម្រួលទំនាក់ទំនងជាមួយចិន ដោយមានបំណងធ្វើ​​កិច្ចព្រមព្រៀងសម​ស្រប​ជាមួយ​អាមេរិក
2026/11/18 05:53:30 pm
​មេដឹកនាំមីយ៉ាន់ម៉ាគាំទ្រដោយយោធា បញ្ជាក់​ថា កំពុងពិចារណាឡើងវិញអំពីទំនាក់ទំនងជាមួយអាស៊ាន
2026/11/18 05:51:34 pm
​ប្រធានរដ្ឋសភាស្តីទី ថ្លែងអំណរគុណម៉ាឡេស៊ីចំពោះតួនាទីសម្របសម្រួលបទឈប់បាញ់ និងបញ្ជាក់ជំហរការពារបូរណភាពទឹកដីផ្អែកលើច្បាប់អន្តរជាតិ
2026/11/18 05:27:43 pm
​ប្រមុខការពារជាតិកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ច និងគារវកិច្ចស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
2026/11/18 05:14:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm