សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋ ១០២០គ្រួសារ និងអ្នកជំងឺ ៣៥០នាក់ នៅខេត្តពោធិ៍សាត់

2026/11/22 11:54:34 am
នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១០២០គ្រួសារ មកពី ៧ក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់។​បន្ទាប់ពីនោះ លោកជំទាវបណ្ឌិត ក៏បានបន្តដំណើរទៅសួរសុខទុក្ខ និងផ្តល់អំណោយលើកទឹកចិត្តដល់អ្នកជំងឺ ៣៥០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប្រកបដោយក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់។​ពិធីសំណេះសំណាល និងចែកអំណោយនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជូនដល់ពលរដ្ឋងាយរងគ្រោះបំផុត សរុប ១០២០គ្រួសារ។ ពលរដ្ឋទាំងនោះ រួមមាន ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ មកពី ១៥៨ភូមិ ស្មើនឹង ២១ឃុំ-សង្កាត់ នៃក្រុងពោធិ៍សាត់ ស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។​ជាកិច្ចចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពរបស់ពលរដ្ឋងាយរងគ្រោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសាខាកាកបាទក្រហមខេត្ត ក្នុងការជួយសម្រាលទុក្ខលំបាកពលរដ្ឋកន្លងមក។មានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។​លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលនាំមកចែកជូនពេលនេះ គឺបានមកពីការបរិច្ចាគដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវា ៨ឧសភា។ ទោះបីអំណោយទាំងនេះមិនអាចដោះស្រាយការលំបាកបានរយៈពេលវែងក៏ដោយ ប៉ុន្តែក៏អាចជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋបានមួយគ្រាផងដែរ។​ទន្ទឹមនឹងការចែកអំណោយ លោកជំទាវបណ្ឌិត ក៏បាននាំនូវអនុសាសន៍ទាក់ទងនិងសុខភាពមួយចំនួន ដោយលើកឡើងថា ខណៈជំងឺឆ្លង ជាពិសេសជំងឺរបេង មានការថយចុះគួរឱ្យកត់សម្គាល់តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ផ្ទុយទៅវិញ ជំងឺមិនឆ្លង កំពុងកើនឡើងគួរឱ្យបារម្ភ ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម បេះដូងសរសៃឈាម និងមហារីក ដែលភាគច្រើនបណ្តាលមកពីការទទួលទានផ្អែមពេក ប្រៃពេក ខ្លាញ់ពេក និងអាហារកំប៉ុងច្រើនពេក។​ដូច្នេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់លោកតា លោកយាយ អ៊ំ ពូ មីង ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដោយកាត់បន្ថយការបរិភោគស្ករ ប្រៃ និងខ្លាញ់ ដើម្បីចៀសផុតពីជំងឺមិនឆ្លង។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងហោចណាស់ ៤ដង មុនពេលសម្រាល ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសជំងឺអេដស៍ ព្រមទាំងត្រូវពិសាទឹកដាំពុះឱ្យបានស្អាត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរខេត្ត ឱ្យបន្តយកចិត្តទុកដាក់ជួយជ្រោមជ្រែងជីវភាពពលរដ្ឋខ្វះខាតឱ្យកាន់តែប្រសើរឡើង។​សម្រាប់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងសប្បុរសជន ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ១០២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ (៦ដប) និងទឹកត្រី ១យួរ (៦ដប), សាប៊ូកក់សក់ និងដុសខ្លួន ២ដប (អំណោយរបស់ អ្នកឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ ស៊ីយមួយ), ឃីត ១កញ្ចប់ (រួមមាន សារុង ក្រមា មុង និងភួយ), អាហារសម្រន់៖ នំប៉័ងប៉ាតេ ១ដើម និងទឹកបរិសុទ្ធ ១ដប (ឧបត្ថម្ភដោយសាខាកាកបាទក្រហមខេត្តពោធិ៍សាត់)។​បន្ទាប់ពីបញ្ចប់ពិធីនៅពហុកីឡដ្ឋានខេត្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ បានអញ្ជើញបន្តទៅសួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់អ្នកជំងឺ ៣៥០នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមបន្ទប់ និងគ្រែនីមួយៗ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ព្រមទាំងជូនពរអ្នកជំងឺ និងស្ត្រីទើបសម្រាលកូនឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អទាំងម្តាយទាំងកូន។​អ្នកជំងឺទាំង ៣៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស, ត្រីខ ២យួរ (២០កំប៉ុង), ទឹកដោះគោប្រអប់ ១កេស, សាប៊ូកក់សក់ និងដុសខ្លួន ២ដប, ឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា ដោយ៖ អ្នកជំងឺផ្នែកសម្ភព ៨៥នាក់ ទទួលបានម្នាក់ៗ ១០ម៉ឺនរៀល, អ្នកជំងឺផ្នែកទូទៅ ២៦៥នាក់ ទទួលបានម្នាក់ៗ ៥ម៉ឺនរៀល។ឆ្លៀតក្នុងឱកាសបន្ទាប់ពីបញ្ចប់កម្មវិធីទាំងពីរខាងលើ លោកជំទាវបណ្ឌិត និងក្រុមការងារ ក៏បានអញ្ជើញទៅគោរពបូជាទៀនធូប និងផ្កាភ្ញី នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកតា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើនជូនប្រទេសជាតិផងដែរ៕ អត្ថបទ: សំ ងីម
​ មហាសន្និបាត AIPA រួមគ្នាជំរុញឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើច្បាប់
2026/11/22 11:47:37 am
អ្នកនាំពាក្យ៖ទស្សនកិច្ចប្រធានាធិបតីបារាំងនៅកម្ពុជា ​បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង
2026/11/22 11:40:47 am
អ្នកនាំពាក្យ៖កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាបង្ហញការពិតយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា
2026/11/22 11:25:29 am
ថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
2026/11/22 10:54:12 am

ព័ត៌មានអន្តរជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋ ១០២០គ្រួសារ និងអ្នកជំងឺ ៣៥០នាក់ នៅខេត្តពោធិ៍សាត់

2026/11/22 11:54:34 am
​ មហាសន្និបាត AIPA រួមគ្នាជំរុញឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើច្បាប់
2026/11/22 11:47:37 am
អ្នកនាំពាក្យ៖ទស្សនកិច្ចប្រធានាធិបតីបារាំងនៅកម្ពុជា ​បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង
2026/11/22 11:40:47 am
អ្នកនាំពាក្យ៖កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាបង្ហញការពិតយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា
2026/11/22 11:25:29 am
ថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
2026/11/22 10:54:12 am
ប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តផ្លូវថ្មើរជើងចតុមុខ ប្រកបដោយភាពរីករាយ ក្នុងការបើក៥ថ្ងៃ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក
2026/11/22 10:51:18 am
ក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
2026/11/22 08:34:15 am

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីការចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន

2026/11/22 08:30:10 am
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ជាភស្តុតាងនៃការ​ចូលរួម​ផ្ទាល់​របស់យុវជនដើម្បីបុព្វហេតុជាតិ
2026/11/21 06:07:41 pm
សភាមុខរបរបើកវេទិកាជំរុញផលិតផលខ្មែរ ដើម្បីជំរុញការផលិតផលក្នុងស្រុកឱ្យកាន់តែធំ និងការប្រកួតប្រជែង
2026/11/21 04:44:03 pm
រដ្ឋមន្ត្រីសុខាភិបាល «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការ និងភាពរីកចម្រើនរបស់គ្រួសារ និងសង្គមជាតិ»
2026/11/21 04:26:34 pm
ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» នៅកោះពេជ្រ នាខែធ្នូ ខាងមុខនេះ
2026/11/21 04:10:17 pm
សមាជិកអាស៊ាន ជំរុញឱ្យកម្ពុជា-ថៃ អនុវត្តជាអចិន្រ្ដៃយ៍បទឈប់បាញ់ និងស្ដារទំនុកចិត្តតាមរយៈច្បាប់អន្ដរជាតិ
2026/11/21 04:07:21 pm
សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
2026/11/21 01:52:04 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖កងកម្លាំងការពារដែនអាកាសខ្លួនបានធ្វើឱ្យយន្តហោះចម្បាំង F-16 អាមេរិកខូចខាតនៅតំបន់ឈូងសមុទ្រពែក្ស

2026/11/22 12:55:53 pm
​ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងម៉ាកសីប្រទេសបារាំង ខណៈក្រុមអ្នកតវ៉ាបានបាញ់កាំជ្រួចលើនគរបាល
2026/11/22 12:00:27 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋ ១០២០គ្រួសារ និងអ្នកជំងឺ ៣៥០នាក់ នៅខេត្តពោធិ៍សាត់
2026/11/22 11:54:34 am
​​ មហាសន្និបាត AIPA រួមគ្នាជំរុញឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ផ្អែកលើច្បាប់
2026/11/22 11:47:37 am
​អ្នកនាំពាក្យ៖ទស្សនកិច្ចប្រធានាធិបតីបារាំងនៅកម្ពុជា ​បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង
2026/11/22 11:40:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/22 10:21:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/22 08:28:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/22 11:07:01 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/22 07:30:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm