កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង  ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា

2026/11/14 07:54:14 am
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) ប្រតិភូតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកជាផ្លូវការ ក្នុង       «សិក្ខាសាលាក្របខ័ណ្ឌសភា ស្តីពី អាកាសធាតុ សន្តិភាព និងសន្តិសុខ» ដែលសហការរៀបចំឡើងដោយសភាកម្ពុជា សភាប្រើភាសាបារាំង (APF) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១ និងទី២ ព្រឹទ្ធសភា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន ១៣៥រូប។ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ គណៈប្រតិភូ និងឥស្សរជនទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថាការជួបជុំនេះប្រព្រឹត្តទៅក្នុងកាលៈ ទេសៈដ៏មានសារៈសំខាន់ សម្រាប់សហគមន៍និយាយភាសាបារាំង ពោលគឺនៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសន្ទនា ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានលើកឡើងថា នាពេលបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុពុំមែនជាបញ្ហាប្រឈមត្រឹមតែក្នុងវិស័យបរិស្ថាន ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកត្តាបង្កើន ហានិភ័យដែលជះឥទ្ធិពលដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខស្បៀង ធនធានទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែក សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម និងប្រព័ន្ធអេកូឡូស៊ីនៃអាងទន្លេមេគង្គ និងបឹងទន្លេសាប សភាកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មតាមរយៈការអនុម័ត «ក្រមបរិស្ថាន និងធនធានធម្មជាតិ» កាលពីឆ្នាំ២០២៣ សំដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខមនុស្សជាតិ ពុំអាចកាត់ ផ្តាច់ចេញពីការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងការការពារប្រជាជនស៊ីវិលបានឡើយ។ ឯកឧត្តមបានរំលឹកឡើងវិញនូវមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ «នយោបាយឈ្នះ-ឈ្នះ» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ។ ក្នុងបរិបទបច្ចុប្បន្ន ឯកឧត្តមក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជាជាង ២០ ០០០ នាក់ រួមទាំងស្ត្រី និងកុមារជាង ៦ ០០០ នាក់ ដែលនៅតែពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ បន្ទាប់ពីការឈ្លានពានប្រដាប់អាវុធរបស់  ភាគីថៃនៅតាមបណ្តោយព្រំដែន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ហានេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ។ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងសន្តិសុខ ឯកឧត្តម អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យស្ថាប័នសភាអនុវត្តនូវតួនាទីស្នូលចំនួន ៤ រួមមាន៖១. តួនាទីនីតិបញ្ញត្តិ៖ ធានាថាក្របខ័ណ្ឌច្បាប់ជាតិបានគិតគូរយ៉ាងគ្រប់ជ្រុងជ្រោយអំពីកិច្ចការពារ   បរិស្ថាន និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។២. តួនាទីថវិកា និងការត្រួតពិនិត្យតាមដាន៖ ធានានូវការកៀរគរ និងការបែងចែកធនធានសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។៣. តួនាទីតំណាង និងការប្រាស្រ័យទាក់ទងជាមួយមូលដ្ឋាន៖ នាំយកកង្វល់ និងតម្រូវការរបស់ សហគមន៍ដែលងាយរងគ្រោះបំផុត ដើម្បីឱ្យគោលនយោបាយសាធារណៈឆ្លើយតបទៅនឹងតថភាពជាក់ស្តែង។៤. តួនាទីការទូតសភា៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន ផ្សះផ្សាជំហរ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជន។មុននឹងប្រកាសបើកអង្គសិក្ខាសាលាជាផ្លូវការ ឯកឧត្តម អ៊ុច បូររិទ្ធ បានស្នើឱ្យអង្គសិក្ខាសាលាធ្វើការពិចារណាលើសំណួរគន្លឹះចំនួន ៣ ពាក់ព័ន្ធនឹងការបញ្ជ្រាបហានិភ័យអាកាសធាតុទៅក្នុងគោលនយោបាយបង្ការជម្លោះ ការពង្រឹងសមត្ថភាពតាមដានវាយតម្លៃរបស់សភា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាក្នុងលំហហ្វ្រង់កូហ្វូនី ដោយបានសង្កត់ធ្ងន់ថា «សន្តិភាព គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយការអភិវឌ្ឍប្រកបដោយចីរភាព ក៏ជាកម្លាំងចលករដ៏ខ្លាំងក្លានៃសន្តិភាពផងដែរ»៕
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
2026/11/13 10:27:06 pm
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
2026/11/13 10:19:29 pm
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
2026/11/13 07:30:56 pm
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
2026/11/13 06:39:36 pm

ព័ត៌មានអន្តរជាតិ

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង  ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា

2026/11/14 07:54:14 am
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
2026/11/13 10:27:06 pm
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
2026/11/13 10:19:29 pm
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
2026/11/13 07:30:56 pm
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
2026/11/13 06:39:36 pm
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
2026/11/13 05:55:58 pm
ការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន
2026/11/13 05:02:01 pm

រដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

2026/11/13 04:58:45 pm
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
2026/11/13 04:53:17 pm
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
2026/11/13 04:36:59 pm
រដ្ឋមន្រ្តីទេសេចរណ៍៖ ភូមិហ្រ្វង់កូហ្វូនី នឹងជួយជំរុញផ្សព្វផ្សាយសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក
2026/11/13 04:33:09 pm
ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនចូលទស្សនាពិព័រណ៍ផលិតផលខ្មែរក្នុងភូមិហ្វ្រង់កូហ្វូនី នាថ្ងៃសម្ពោធបើកដំណើរការ
2026/11/13 04:21:05 pm
កម្ពុជា–សហរដ្ឋអាមេរិក បញ្ចប់ការរៀបចំផែនការសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
2026/11/13 04:02:20 pm
ន.ម.ក. អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ
2026/11/13 03:33:06 pm

ព័ត៌មានកីឡា

U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា

2026/11/12 03:30:27 pm
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតែងតាំងលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm
ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo
2026/11/11 03:53:25 pm
កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm
NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
2026/11/10 11:56:43 am

ក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦

2026/11/10 11:33:18 am
ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am
ព្រះខ័នរាជស្វាយរៀង ឈរកាន់តំណែងក្លិបមិនទាន់ស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ខណៈថាយ​ហ្គឺរបញ្ចប់កំណត់ត្រាវិសាខា ក្នុងសប្ដាហ៍ទី៧
2026/11/09 11:25:08 am
យុវជន U17 កម្ពុជា ចាញ់ហ្វីលីពីនទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup
2026/11/09 10:35:23 am
អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២
2026/11/09 10:27:44 am
ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង  ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា

2026/11/14 07:54:14 am
​កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
2026/11/13 10:27:06 pm
​សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
2026/11/13 10:19:29 pm
​ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
2026/11/13 07:30:56 pm
​រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
2026/11/13 06:39:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:25:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm