សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមជាមួយលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមជាមួយលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

2026/11/13 10:14:11 am
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) អញ្ជើញកាត់ខ្សែបូសម្ពោធ ភូមិហ្រ្វង់កូហ្វូនី ដែលរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ពិធីដ៏មហោឡារិក ប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា នៃការចាប់ផ្តើមព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខេត្ត។សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែលតែងតែរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ រអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់។ព្រឹត្តិការណ៍នេះ គឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនីឆ្នាំ២០២៣– ២០៣០ និងក្របខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ «ប្រជាជន» ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការចូលរួមងាយស្រួល បរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ។ប្រធានបទនេះ បានដកស្រង់ពីព្រះរាជសុន្ទរកថាដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង។ប្រធានបទនេះក៏ឆ្លុះបញ្ចាំង និងស្របទៅនឹងប្រធាន បទរួមនៃកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦នេះ ដែលបានកំណត់យក «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង- Réinvestir dans la paix pour une prospérité partagée et une stabilité durable»។ មានសន្តិភាព ទើបមានស្នាមញញឹម មានវិបុលភាព និងមានអ្វីៗគ្រប់យ៉ាង។ភូមិហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅលើទីធ្លាសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលមានទំហំដីសរុប ១០ ០០០ម៉ែត្រការ៉េ។ ការកំណត់យកទីតាំងនេះ ផ្អែកលើការធ្វើទស្សនកិច្ចពិនិត្យជាក់ស្ដែងដោយក្រុមការងារ និងលោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយទីតាំងនេះ មានលក្ខណៈសមស្រប បង្ហាញអត្តសញ្ញាណខ្មែរ ស្ថិតនៅកណ្តាលទីប្រជុំជន ហ៊ុមព័ទ្ធទៅដោយទស្សនីយភាពសំណង់អគារប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម។ល។ភូមិហ្វ្រង់កូហ្វូនី នឹងបើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយភាពសិល្បៈប្រចាំថ្ងៃដោយសេរី។ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពន្លាជាតិកម្ពុជា និងពន្លាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, តំបន់ស្តង់ ពិព័រណ៍ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល (សម្រាប់២៥០នាក់), និងតំបន់ពិព័រណ៍ម្ហូបអាហារ, ទីកន្លែងលេខាធិការដ្ឋាន, ពេទ្យសង្គ្រោះ, ឃ្លាំងទុកសម្ភារៈ, បន្ទប់ផ្លាស់សម្លៀកបំពាក់សម្រាប់អ្នកសម្ដែងសិល្បៈ, បន្ទប់សម្រាប់ផ្តល់ខ្លឹមសារព័ត៌មាន និងបន្ទប់ Breakout Room សម្រាប់រៀបចំកិច្ចពិភាក្សាទ្រង់ទ្រាយតូច (៥០ ទៅ ៦០នាក់)។ពន្លាជាតិ (National Pavilion)៖ ត្រូវបានរៀបចំសម្រាប់តំណាងឱ្យបណ្ដារដ្ឋជាសមាជិក ៥៦ប្រទេស រដ្ឋសង្កេតការណ៍ ៣២ប្រទេស និងរដ្ឋសមាជិកមិនពេញសិទ្ធិ ៥ប្រទេស។ ពន្លាជាតិនីមួយៗអាចបង្ហាញពី៖ អត្តសញ្ញាណជាតិ, បេតិកភណ្ឌវប្បធម៌, គោលដៅទេសចរណ៍, អាទិភាពនៃកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា។ពន្លាជាតិកម្ពុជា (Cambodian Pavilion)៖ ត្រូវបានសាងសង់ជារចនាបទខ្មែរ ដែលនឹងបង្ហាញអំពីអត្តសញ្ញាណជាតិ បេតិកភណ្ឌ វប្បធម៌ខ្មែរ សក្ដានុពលទេសចរណ៍ និងសមិទ្ធផលនៃកិច្ចអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏ដូចឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។កម្ពុជា ក៏បានដាក់បញ្ចូល កម្មវិធី «ប៉ាក់ស្បៃខ្មែរ» ដើម្បីបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ការថែរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងជម្រុញការគាំទ្រការដាក់បញ្ចូល ស្បៃខ្មែរ ជាសម្បត្តិបិតិកភ័ណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)។ពន្លាជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងស្ថាប័នប្រតិបត្តិករ៖ ជាពន្លាជាតិបែបស្ថាប័ន ដែលបង្ហាញអំពីមហិច្ឆតាយុទ្ធ សាស្ត្រទាំងប្រាំ (The five strategic ambitions), កម្មវិធី និងសកម្មភាពនានារបស់អង្គការ OIF, ឱកាស ទទួលបានព័ត៌មាន និងពិភាក្សា។តំបន់ពិព័រណ៍ទូទៅ៖ តាំងបង្ហាញ និងផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ ការអប់រំ ឱកាសការងារ វិស័យទេសចរណ៍ ផលិតផល និងស្នាដៃខ្មែរ។ការតាំងពិព័រណ៍នេះមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងមានការចូលរួមពីដៃគូនៃបណ្តាប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីសក្តានុពល សមិទ្ធផល និងភាពសម្បូរបែបនៃសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ។បច្ចុប្បន្នតំបន់ពិព័រណ៍ទូទៅមានចំនួន១៣០ស្តង់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នរដ្ឋ បណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងសហគ្រាសនានា។ភូមិម្ហូបអាហារហ្វ្រង់កូហ្វូនី (Gastronomy Village)៖ កន្លែងសម្រាប់បង្កបរិយាកាសរីករាយ តាមរយៈ ប្រពៃណីម្ហូបអាហារ ការផ្លាស់ប្តូរវប្បធម៌ ការភ្លក្សរស់ជាតិម្ហូបអាហារ, ការបង្ហាញការចម្អិនម្ហូបដោយផ្ទាល់ និងការប្រាស្រ័យទាក់ទងរវាងប្រជាជនខ្មែរ និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី។សាលសន្និសីទ (Conference Hall)៖ កិច្ចពិភាក្សាលើប្រធានបទជាក់លាក់ (Structured Thematic Events) និងវេទិកាតុមូលចំនួនប្រមាណ៣០ រួមមានកិច្ចពិភាក្សាតុមូលស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ, ការអប់រំ និងបញ្ញាសិប្បនិម្មិត, និងពហុវប្បធម៌និងហ្វង់កូហ្វូនី (រៀបចំ ដោយក្រសួងកិច្ចការនារី), សន្និសីទអន្តរ ជាតិ ស្តីពីសន្តិភាព និងទេសចរណ៍ (រៀបចំដោយ ក្រសួងទេសចរណ៍), កិច្ចសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការ វប្បធម៌ (រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។ទីតាំងសម្តែងវប្បធម៌ប្រចាំថ្ងៃចំនួន ៥០កម្មវិធី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រតិទិននៃការ សម្ដែងសិល្បៈទស្សនីយ៍ភាពប្រចាំថ្ងៃក្នុងភូមិហ្វ្រង់កូហ្វូនី ដោយបញ្ចូលសិល្បៈខ្មែរ និងសិល្បៈបរទេស តាមពេលវេលាកំណត់ជូន។បច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលសំណើសុំចូលរួមសម្ដែងពីក្រុម សិល្បៈក្នុងប្រព័ន្ធ(៥អង្គភាពរដ្ឋ) សិល្បៈក្រៅប្រព័ន្ធ(១៣អង្គភាពក្រៅរដ្ឋាភិបាល) និងក្រុម សិល្បៈមកពីក្រៅប្រទេស(បារាំង កាណាដា រ៉ូម៉ានី និងអាម៉េនី)។បរិក្ខារ និងសេវាកម្ម៖ រួមមានបន្ទប់លេខាធិការដ្ឋាន, មជ្ឈមណ្ឌលព័ត៌មាន, បន្ទប់ទទួលភ្ញៀវកិត្តិយស, ទីតាំង ផ្តល់សេវាអាហារ និងភេសជ្ជៈ (Catering) និងសេវាសុខាភិបាល/វេជ្ជសាស្ត្រ។ការចូលរួមរបស់សារព័ត៌មានជាតិ និងអន្តរជាតិ៖ សារព័ត៌មានអន្តរជាតិTV5 Monde បារាំង បានរៀបចំ studio ដើម្បីថត និងផ្សព្វផ្សាយសកម្មភាពប្រចាំថ្ងៃក្នុងភូមិហ្វ្រង់កូហ្វូនី។ក្រសួងទេសចរណ៍ក្នុងនាមក្រុមការងារបច្ចេកទេស និង លេខាធិការដ្ឋាន គណៈកម្មការជាតិ បានពិនិត្យលទ្ធភាពផ្តល់ជូនទីតាំងធ្វើ Studio ទំហំប្រមាណ ១០០ម៉ែត្រការ៉េ ស្ថិតក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី។បន្ទាប់ពីកម្មវិធីបើកសម្ពោធនេះទៅ នៅភូមិហ្វ្រង់កូហ្វូនី នឹងមានព្រឹត្តិការសំខាន់មួយទៀត នារសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា គឺកម្មវិធីទស្សនកិច្ចរបស់ភរិយា និងស្វាមីថ្នាក់ដឹកនាំ (Spouse Programme) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូអម។អំឡុងពេលបំពេញទស្សនកិច្ចនេះ ក្រុមការងារក៏មានរៀបចំកម្មវិធីមួយចំនួនដែលដឹកនាំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបង្ហាញអំពីការប៉ាក់ ស្បៃខ្មែរ និងរៀបចំស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍ជូនស្ត្រីទី១ ដែលអញ្ជើញមកពីគ្រប់បណ្ដាប្រទេស។បន្តពីកម្មវិធីនេះ គណៈប្រតិភូ នឹងបន្តទស្សនាពន្លាជាតិ ស្តង់ពិព័រណ៍ទូទៅ ទស្សនាប្រាសាទទាំងបី (ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ) ទស្សនាការសម្ដែងសិល្បៈ និងទស្សនាការបង្ហាញការចម្អិនម្ហូប៕
អនុប្រធានទី២រដ្ឋសភា ស្នើបេឡារូសបង្កើនកិច្ចសហប្រតិបត្តិការសភា និងជួយទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា
2026/11/13 09:59:10 am
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
2026/11/13 09:45:46 am
វិទ្យាស្ថាន NTTI ពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបណ្តុះបណ្តាលជំនាញឆ្លើយតបទីផ្សារការងារ
2026/11/13 09:40:18 am
ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាអន្តរជាតិឆ្នាំ២០២៧ រំពឹងទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា
2026/11/13 09:11:13 am

ព័ត៌មានអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមជាមួយលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

2026/11/13 10:14:11 am
អនុប្រធានទី២រដ្ឋសភា ស្នើបេឡារូសបង្កើនកិច្ចសហប្រតិបត្តិការសភា និងជួយទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា
2026/11/13 09:59:10 am
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
2026/11/13 09:45:46 am
វិទ្យាស្ថាន NTTI ពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបណ្តុះបណ្តាលជំនាញឆ្លើយតបទីផ្សារការងារ
2026/11/13 09:40:18 am
ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាអន្តរជាតិឆ្នាំ២០២៧ រំពឹងទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា
2026/11/13 09:11:13 am
សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៦ ទទួលបានធាតុចូល និងអនុសាសន៍គន្លឹះសម្រាប់ពង្រឹងជំនាញ និងតម្រង់ទិសដៅយុទ្ធសាស្ត្រកសាងទីផ្សារការងារកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន
2026/11/13 09:04:11 am
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យទស្សនីយភាព របាំ ចម្រៀង ដើម្បីត្រៀមសម្ដែងក្នុងពីធីបើកសន្និសីទហ្វ្រង់កូហ្វូនី
2026/11/13 08:53:32 am

កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២ លាននាក់ ត្រឹមឆ្នាំ២០២៨

2026/11/12 09:47:20 pm
CWEA កំពុងយកគោលនយោបាយធ្វើជាសកម្មភាពជាក់ស្ដែង ពង្រីកភាពជាអ្នកដឹកនាំ និងឱកាសផ្សេងៗ
2026/11/12 09:38:01 pm
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្ត​ចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
2026/11/12 06:28:33 pm
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
2026/11/12 05:18:14 pm
ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំដាក់តាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា
2026/11/12 04:22:43 pm
នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
2026/11/12 03:47:26 pm
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
2026/11/12 03:01:33 pm

ព័ត៌មានកីឡា

U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា

2026/11/12 03:30:27 pm
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតែងតាំងលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm
ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo
2026/11/11 03:53:25 pm
កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm
NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
2026/11/10 11:56:43 am

ក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦

2026/11/10 11:33:18 am
ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am
ព្រះខ័នរាជស្វាយរៀង ឈរកាន់តំណែងក្លិបមិនទាន់ស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ខណៈថាយ​ហ្គឺរបញ្ចប់កំណត់ត្រាវិសាខា ក្នុងសប្ដាហ៍ទី៧
2026/11/09 11:25:08 am
យុវជន U17 កម្ពុជា ចាញ់ហ្វីលីពីនទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup
2026/11/09 10:35:23 am
អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២
2026/11/09 10:27:44 am
ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមជាមួយលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

2026/11/13 10:14:11 am
​អនុប្រធានទី២រដ្ឋសភា ស្នើបេឡារូសបង្កើនកិច្ចសហប្រតិបត្តិការសភា និងជួយទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា
2026/11/13 09:59:10 am
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
2026/11/13 09:45:46 am
​វិទ្យាស្ថាន NTTI ពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបណ្តុះបណ្តាលជំនាញឆ្លើយតបទីផ្សារការងារ
2026/11/13 09:40:18 am
​លោកត្រាំ៖ អាមេរិកមិនត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ ហើយណែនាំលោក វ៉ាន់ស៍ ឱ្យផ្តោតលើបញ្ហាអំពើពុករលួយក្នុងស្រុកវិញ
2026/11/13 09:26:01 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm