សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

ព័ត៌មានជាតិ

ភ្នំពេញនៅតែជាគោលដៅពេញនិយមរបស់ពលរដ្ឋតាមបណ្ដាខេត្តមកលេងក្នុងឱកាសបុណ្យអុំទូក

2026/11/24 06:26:49 pm
បើទោះបីឆ្នាំនេះ រាជធានីភ្នំពេញ អាក់ខានប្រារព្ធពិធីប្រណាំងទូក អបអរព្រះរាជពិធីបុណ្យអុំទូក តែ​ប្រជាពលរដ្ឋតាមបណ្ដាខេត្តនៅតែសម្រុកនាំក្រុមគ្រួសារមកលេងរាជធានីភ្នំពេញ យ៉ាង​ច្រើន​ដោយ​ស្នាម​ញញឹម និងភាពរីករាយ។ប្រជាពលរដ្ឋមកពីខេត្ត​ពោធិ៍​ ខេត្តកណ្ដាល ខេត្តកំពត និងខេត្តកំពង់ឆ្នាំង ប្រាប់ BTV នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ទោះបីឆ្នាំនេះគ្មានការប្រារព្ធពិធីធំ អបអរព្រះរាជពិធីបុណ្យអុំទូក ដូច​ឆ្នាំ​មុនៗ តែពួកគាត់នៅតែមកលេងភ្នំពេញ ដើម្បីមើល​ការ​អភិវឌ្ឍ​រាជ​ធានី​ជា​បេះដូង​របស់​កម្ពុជា​។ ពលរដ្ឋប្រាប់ថា ពួកគាត់រំភើបនៅពេលចូមកដល់រាជធានីភ្នំពេញ ដែលពោរពេញដោយការអភិវឌ្ឍ ពិសេសភាពស្រស់ស្អាតនៅមាត់ទន្លេ ខាងមុខព្រះបរមរាជវាំង និងទីតាំង​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​កន្លែង​ទៀត​។ អ្នកស្រី ថេង ពលរដ្ឋមកពីស្រុកបាកាន ខេត្តពោធិ៍សាត់ «ខ្ញុំអ្នកខេត្តពោធិ៍សាត់ មក​លេង​ភ្នំពេញ​ដោយ​សារ​នេះជាថ្ងៃបុណ្យ ហើយចង់ឃើញថា ភ្នំពេញប្លែកជាងពីមុនយ៉ាងណាខ្លះ។ ខ្ញុំមក​ដល់​ចាប់​អារម្មណ៍​អគារខ្ពស់ច្រើន ហើយស្អាតប្លែកភ្នែកខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តឃើញគេមកច្រើន ទោះ​អត់មានអុំទូកដូចឆ្នាំមុនៗតែមនុស្សច្រើនសប្បាយ»។ អ្នកស្រី ឈី ពលរដ្ឋមកពីខេត្តកំពត ៖«ខ្ញុំមកលេងចៅនៅភ្នំពេញ ហើយចង់មកលេងមុខវាំង ឃើញ​គេ ឃើញឯង ។ ខ្ញុំបច្ចុប្បន្នអាយុ ៨១ឆ្នាំហើយ ឃើញស្រុកទេសអភិវឌ្ឍសប្បាយមាំណាស់ ពេញ​ចិត្តដែលមានការដឹកនាំរីកចម្រើនទៅមុខ។ សង្ឃឹមថា ប្រទេសយើង​កាន់​តែ​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​ទៀត ឱ្យចៅ ចៅទូតបានរស់នៅក្នុងសន្ដិភាពល្អ»។ អ្នកស្រី យ៉ិន សារ៉ាត់ មកពីស្រុកអង្គស្នូល ខេត្តកណ្ដាល ៖«ឆ្នាំនេះអត់អុំទូកទេ តែខ្ញុំ​នៅ​តែ​មក​លេង​ភ្នំពេញ ព្រោះចង់ឃើញភ្នំពេញ អភិវឌ្ឍល្អដល់ណាហើយ។ រាល់ឆ្នាំមករហូតហ្នឹង ព្រោះនៅ​ភ្នំពេញ​សប្បាយ ហើយពេលបុណ្យទានអញ្ចឹង ទោះមនុស្សច្រើនក៏អត់បារម្ភភ័យពីសុវត្ថិភាពទេ អាជ្ញាធរ​គេរៀបចំបានល្អ។ ខ្ញុំមកបាន ២ថ្ងៃហើយ ទាល់តែម៉ោង​១១​យប់​បាន​ខ្ញុំ​ត្រឡប់​ទៅ​កន្លែង​សម្រាក​វិញ។​ ខ្ញុំអរគុណរាជរដ្ឋាភិបាល ដែលខិតខំអភិវឌ្ឍប្រទេស ហើយរក្សាបានសុខសុវត្ថិភាព ព្រោះ​តែមានសុវត្ថិភាព សន្ដិភាពនេះហើយបានខ្ញុំ និងគ្រួសារហានមកលេងឆ្ងាយស្រុក។ ខ្ញុំសូម​ឱ្យពលរដ្ឋ​យើងបន្តសាមគ្គីគ្នា ការពារសន្ដិភាពឱ្យគង់វង្ស»។ សូមជម្រាបជូន ថា នៅក្នុងឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មិនមានការប្រាព្ធពិធីប្រណាំងទូក ង ដើម្បី​អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះទេ ប៉ុន្ដែ​បាន​រៀប​ចំ​បើកដំណើរការផ្លូវថ្មើរជើងចតុមុខ រយៈពេល៥ថ្ងៃ ដើម្បីជំរុញចរន្តសេដ្ឋកិច្ច និងលំ​ហូរ​ទេសចរ​ជាតិ និងអន្តរជាតិ៕ អត្ថបទ៖ លៀ ស៊ីណា
ភ្ញៀវទេសចរកោតសរសើរចំពោះការរៀបចំនៅតំបន់អង្គរ ដែលធ្វើឱ្យអ្នកបានទៅទស្សនារួចហើយ ចង់ទៅកម្សាន្តទៀត
2026/11/24 06:06:29 pm
ទេសចរជាច្រើន អំពាវនាវដល់សាធារណជននានាទៅកម្សាន្តនៅបាត់ដំបង ដែល​ពិត​ជា​មិនខក​បំណង​នោះឡើយ
2026/11/24 05:51:44 pm
ប្រជាពលរដ្ឋ៖ ទោះមិនមានពិធីប្រណាំងទូក ក៏ភ្នំពេញ​ឆ្នាំ​នេះ​នៅ​តែ​ផ្ដល់​ភាព​រីករាយ​ដល់​ពួក​គាត់​ដដែល
2026/11/24 05:35:41 pm
ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ
2026/11/24 01:29:08 pm

ព័ត៌មានអន្តរជាតិ

ភ្នំពេញនៅតែជាគោលដៅពេញនិយមរបស់ពលរដ្ឋតាមបណ្ដាខេត្តមកលេងក្នុងឱកាសបុណ្យអុំទូក

2026/11/24 06:26:49 pm
ភ្ញៀវទេសចរកោតសរសើរចំពោះការរៀបចំនៅតំបន់អង្គរ ដែលធ្វើឱ្យអ្នកបានទៅទស្សនារួចហើយ ចង់ទៅកម្សាន្តទៀត
2026/11/24 06:06:29 pm
ទេសចរជាច្រើន អំពាវនាវដល់សាធារណជននានាទៅកម្សាន្តនៅបាត់ដំបង ដែល​ពិត​ជា​មិនខក​បំណង​នោះឡើយ
2026/11/24 05:51:44 pm
ប្រជាពលរដ្ឋ៖ ទោះមិនមានពិធីប្រណាំងទូក ក៏ភ្នំពេញ​ឆ្នាំ​នេះ​នៅ​តែ​ផ្ដល់​ភាព​រីករាយ​ដល់​ពួក​គាត់​ដដែល
2026/11/24 05:35:41 pm
ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ
2026/11/24 01:29:08 pm
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
2026/11/24 01:06:23 pm
នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា
2026/11/24 12:50:40 pm

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា VECONAC បន្តពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន

2026/11/24 12:23:31 pm
សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទេសចរណ៍ថ្មីនៅប្រាសាទមេបុណ្យខាងលិច ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល
2026/11/24 11:01:15 am
ភ្ញៀវទេសចរច្រើនកុះករដើរកម្សាន្តនៅតំបន់មាត់ទន្លេចតុមុខសម្រាប់ព្រឹកថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក
2026/11/24 10:46:26 am
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី
2026/11/23 02:59:49 pm
ពលរដ្ឋ-ក្រុមអាជីវករ រំពឹងទទួលបានភ្ញៀវ និងចំណូលកើនឡើង ក្នុងឱកាស បុណ្យអុំទូក ៣ ថ្ងៃ
2026/11/23 02:38:27 pm
ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
2026/11/23 02:16:20 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្នំពេញនៅតែជាគោលដៅពេញនិយមរបស់ពលរដ្ឋតាមបណ្ដាខេត្តមកលេងក្នុងឱកាសបុណ្យអុំទូក

2026/11/24 06:26:49 pm
​ភ្ញៀវទេសចរកោតសរសើរចំពោះការរៀបចំនៅតំបន់អង្គរ ដែលធ្វើឱ្យអ្នកបានទៅទស្សនារួចហើយ ចង់ទៅកម្សាន្តទៀត
2026/11/24 06:06:29 pm
​ទេសចរជាច្រើន អំពាវនាវដល់សាធារណជននានាទៅកម្សាន្តនៅបាត់ដំបង ដែល​ពិត​ជា​មិនខក​បំណង​នោះឡើយ
2026/11/24 05:51:44 pm
​ប្រជាពលរដ្ឋ៖ ទោះមិនមានពិធីប្រណាំងទូក ក៏ភ្នំពេញ​ឆ្នាំ​នេះ​នៅ​តែ​ផ្ដល់​ភាព​រីករាយ​ដល់​ពួក​គាត់​ដដែល
2026/11/24 05:35:41 pm
​អវកាសយានិកប៉ាគីស្ថាន ក្លាយជាជនបរទេសលើកដំបូងចូលរួមបេសកកម្មនៅទីអវកាសរបស់ចិន
2026/11/24 05:27:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 04:50:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/24 12:15:12 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/24 06:52:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm