សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
សម្ដេចធិបតី៖ ពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ

ព័ត៌មានជាតិ

សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ

2026/11/07 08:40:38 pm
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កីឡាករ មានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវ នៃការបោះបង់ឱកាសនោះទេ។ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» នារាត្រីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន។សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូប អាចអភិវឌ្ឍសមត្ថភាព បញ្ចេញទេពកោសល្យ និង ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច បានពេញលេញ និងដោយស្មើភាព។គួរបញ្ជាក់ថា កីឡាជាតិជនពិការលើកទី៣ មានចំនួន ១០ប្រភេទកីឡា (ស្មើនឹង ៤៦ វិញ្ញាសា) រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ វាយកូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ។ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រកួតកីឡាជាតិ ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ មកដល់ពេលនេះមានចំនួន ៥លើក ក្នុងគោលដៅលើកកម្ពស់គុណផលកីឡា ការបង្កើនសមត្ថភាពមន្ត្រីកីឡាឱ្យបានគ្រប់គ្រាន់ និងប្រកបដោយចំណេះដឹង និងបទពិសោធន៍សម្រាប់ការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនានា។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើតឱ្យមានយុទ្ធនាការអប់រំសំខាន់ៗរួមមាន៖ កីឡាដើម្បីឯកភាពជាតិ, កីឡារស់ក្នុងសន្តិភាព, កីឡាដើម្បីកិត្យានុភាពជាតិ, ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត, កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី, កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា-ដូពីង៕
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
2026/11/07 08:30:02 pm
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
2026/11/07 08:20:59 pm
កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group
2026/11/07 05:33:41 pm
ក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បើកប្រជុំលើកទី៤ បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
2026/11/07 05:07:39 pm

ព័ត៌មានអន្តរជាតិ

សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ

2026/11/07 08:40:38 pm
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
2026/11/07 08:30:02 pm
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
2026/11/07 08:20:59 pm
កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group
2026/11/07 05:33:41 pm
ក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បើកប្រជុំលើកទី៤ បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
2026/11/07 05:07:39 pm
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams
2026/11/07 02:40:53 pm
កម្ពុជាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុង​ការលើក​កម្ពស់​វិធានច្បាប់
2026/11/07 02:30:13 pm

សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ

2026/11/07 02:22:02 pm
កម្ពុជា-អាល្លឺម៉ង់ ពិនិត្យវឌ្ឍនភាព និងកម្មវិធីទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់
2026/11/07 02:14:19 pm
វេទិកាផ្គូផ្គងអាជីវកម្ម (Business Matching) បើកផ្លូវឱ្យផលិតផលខ្មែរឈានទៅកាន់ទីផ្សារ និងកិច្ចសហការរយៈពេលវែង
2026/11/07 01:57:49 pm
ប្រធាន CWEA ជំរុញឱ្យស្រ្តីចូលរួមប្រកួតបច្ចេកវិទ្យា និងពិព័រណ៍ផលិតផលក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បី​រំលេចនូវវប្បធម៌ខ្មែរ
2026/11/07 01:01:11 pm
ពលរដ្ឋខ្មែរស្កាត់មកពីខេត្ត គាំទ្រផលិតផលក្នុងស្រុក ពង្រឹងស្មារតីសាមគ្គីជាតិ
2026/11/07 12:33:49 pm
សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាបន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ចពលរដ្ឋ ដើម្បីការពារទឹកដីដូនតា
2026/11/07 12:19:23 pm
ពលរដ្ឋយល់ច្បាប់ពីតម្លៃនៃការបោះឆ្នោត ទើបរុះរាន់ទៅចុះឈ្មោះ និងធ្វើជីវមាត្រ អាជ្ញាធរ​ក៏ដាក់​យន្តការ​បន្ត​ជំរុញ
2026/11/07 11:54:13 am

ព័ត៌មានកីឡា

ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩

2026/11/06 01:33:31 pm
ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ
2026/11/06 12:28:57 pm
Cristiano Ronaldo៖ ដំណើរជាង២៣ឆ្នាំជាមួយព័រទុយហ្កាល់ ពីក្តីស្រមៃរបស់ក្មេងប្រុសម្នាក់ ទៅជារឿងព្រេងបាល់ទាត់ដែលពិភពលោកចងចាំ
2026/11/06 11:44:47 am
ACL2៖ ភ្នំពេញក្រោន រក្សាការមានប្រៀបខ្ពស់ ខណៈពូល H ឡើងកម្ដៅខ្លាំង ក្រោយ Kuching ឈ្នះ Gangwon
2026/11/06 11:18:08 am
គ្រូព្រះខ័នរាជ ថាឱកាសមានក្នុងដៃ តែត្រូវខំច្នៃដើម្បីកៅអីវគ្គបន្ដ ខណៈគ្រូ Tampines ជូនពរឲ្យសម្រេចគោលដៅ
2026/11/06 11:10:42 am
កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល
2026/11/05 03:14:17 pm
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm

Persib Bandung យកឈ្នះ Melbourne Victory ២-១ ធានាកៅអីវគ្គ ១៦ ក្រុមចុងក្រោយ AFC Champions League Two

2026/11/05 02:22:23 pm
ACL II៖ គ្រូបង្វឹកភ្នំពេញក្រោនរំពឹងការប្រកួតនឹងតានតឹង តែត្រូវការជ័យជំនះដើម្បីឡើងវគ្គបន្ត
2026/11/05 01:55:34 pm
អត្តពលិកនគរបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួម​ការ​ប្រកួត​កីឡា​នគរបាល​ពិភពលោក​នៅ​សាធារណរដ្ឋដូមីនីក
2026/11/05 12:46:04 pm
គ្រូព្រះខ័នរាជ ប្រាប់កូនក្រុមឲ្យប្រយ័ត្ន ខណៈគ្រូ Tampines រំពឹងមិនរបូតគ្រាប់បាល់ច្រើន ដូច​ជើង​ទី១
2026/11/05 11:12:03 am
Carrick មោទនភាពចំពោះកូនក្រុម ក្រោយ Man Utd បញ្ចប់ដំណើរមិនឈ្នះជាមួយនឹងការវាយបកពីក្រោយ ២ គ្រាប់យកឈ្នះ Roma ៣-២
2026/11/04 01:06:59 pm
មិនបង្អង់យូរ! ភ្នំពេញក្រោន ហ្វឹកហាត់ភ្លាមក្រោយទៅដល់ហុងកុងត្រៀមជួប Kitchee ស្អែកនេះ
2026/11/04 11:48:53 am
អ្នកជិះកង់ជាង ៥០០នាក់ ត្រៀមចូលរួមជិះកង់អបអរទិវាបុណ្យឯករាជ្យជាតិ និងភូមិហ្វ្រង់កូហ្វូនី ចុងសប្ដាហ៍នេះ
2026/11/04 11:32:11 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ

2026/11/07 08:40:38 pm
​សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
2026/11/07 08:30:02 pm
​ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
2026/11/07 08:20:59 pm
​កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group
2026/11/07 05:33:41 pm
​វិមានក្រឹមឡាំង៖អ្នកការទូត និងមន្ត្រីយោធារុស្ស៊ី និងចូលរួមការចរចាជាមួយអាមេរិក និងអ៊ុយក្រែន
2026/11/07 05:14:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/07 08:14:21 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm