កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកានៃសាលារៀនចំនួន ១៦០សាលា ដែលជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ

ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

2026/10/27 08:06:09 pm
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកការពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់ គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដើម្បីពង្រឹងការការពារសិទ្ធិកម្មសិទ្ធិបញ្ញាលើពូជដំណាំថ្មី និងធ្វើឱ្យក្របខ័ណ្ឌច្បាប់កម្ពុជាមាន សង្គតិភាពជាមួយស្តង់ដាអន្តរជាតិ។ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសិក្ខាសាលាពិគ្រោះ យោបល់ ស្តីពីការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ស្របតាមស្តង់ដារអន្តរ ជាតិ និងការសិក្សាវាយតម្លៃផលប៉ះពាល់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃក្របខ័ណ្ឌច្បាប់ ដែលមានភាពច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការការពារសិទ្ធិកម្មសិទ្ធិបញ្ញា និងជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងការវិនិយោគលើការ អភិវឌ្ឍពូជដំណាំថ្មីៗ។ឯកឧត្តម បន្តថា ក្របខ័ណ្ឌច្បាប់ដែលមានភាពច្បាស់លាស់ សមស្រប និងស្របតាមស្តង់ដាអន្តរជាតិ មិនត្រឹមតែជួយពង្រឹងការ អនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការស្រាវជ្រាវ ការបង្កើតពូជដំណាំថ្មីៗ និងការវិនិយោគផងដែរ។ ក្នុងនាមជាក្រសួង បង្គោលរបស់កម្ពុជា សម្រាប់សហភាពអន្តរជាតិការពារពូជថ្មីនៃដំណាំ (UPOV) ក្រសួងឧស្សាហកម្មកំពុងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ជាតិ ស្តីពីការការពារពូជថ្មីនៃដំណាំឱ្យស្របតាមស្តង់ដាអន្តរជាតិ។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានដើរតួយ៉ងសំខាន់ នៅក្នុងការការពារកម្មសិទ្ធបញ្ញាដល់ អ្នកបង្កើតពូជដំណាំថ្មី លើកទឹកចិត្តក្នុងការស្រាវជ្រាវ ការបង្កាត់ និងការទាក់ទាញអ្នកវិនិយោគនៅលើពូជដំណំា និងការធានាបាននូវសិទ្ធ ការពារជាមូលដ្ឋានរបស់កសិករ។ ឯកឧត្តម បន្ថែមថា ដោយសារកម្ពុជាបានចូលជាសមាជិកសភាពអន្តរជាតិសម្រាប់ការការពារពូជដំណាំ ថ្មី (UPOV) ដែលមានសមាជិកសរុបចំនួន ៨០ ប្រទេស ក្នុងនោះចំពោះការធ្វើវិសោធនកម្មច្បាប់របស់កម្ពុជា គឺជំរុញឱ្យមានភាព អនុលោមតាមគោលការណ៍របស់ UPOV ។ ជាក់ស្តែងការរៀបចំសិក្ខាសាលានេះ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់ការសិក្សា វាយតម្លៃផលប៉ះពាល់ ដោយពិនិត្យលើអត្ថប្រយោជន៍ ការចំណាយ និងផលប៉ះពាល់ដែលអាចកើតមានពីវិសោធនកម្មច្បាប់។ លទ្ធផលនៃ ការពិគ្រោះយោបល់ នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ឱ្យមានភាពច្បាស់លាស់ មានតុល្យភាពអាច អនុវត្តបាន និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ទាក់ទិនពូជដំណាំ, លោកស្រីបណ្ឌិត ស៊្រុន ខេម៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លើកឡើងឱ្យដឹងថា លទ្ធផលការងារគ្រប់គ្រងពូជដំណាំប្រពៃណី ឬពូជមានស្រាប់ រហូតដល់ឆ្នាំ២០២៦នេះ នាយកដ្ឋានបានចុះ សិក្សាប្រមូលព័ត៌មាន និងវាយតម្លៃចរិតលក្ខណៈប្រភេទពូជដំណាំប្រពៃណីដែលមានស្រាប់ បានចំនួន៨២ ប្រភេទពូជ និងបានចងក្រង ឯកសារចរិតលក្ខណៈរបស់ប្រភេទពូជនីមួយៗ សម្រាប់ចុះបញ្ជីជាពូជដំណាំរបស់ជាតិរួមមាន៖ ប្រភេទពូជដំណាំស្រូវបានចំនួន១៧ ប្រភេទពូជ, ប្រភេទដំណាំរដូវចំនួន២៦ ប្រភេទពូជ និងប្រភេទដំណាំរយៈពេលវែងចំនួន៩ប្រភេទពូជ៕អត្ថបទ៖ សុន រ៉ាឌី
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
2026/10/27 07:55:44 pm
កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅដីថៃ
2026/10/27 04:25:27 pm
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
2026/10/27 04:14:45 pm

ព័ត៌មានអន្តរជាតិ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

2026/10/27 08:06:09 pm
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
2026/10/27 07:55:44 pm
កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅដីថៃ
2026/10/27 04:25:27 pm
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
2026/10/27 04:14:45 pm
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/10/27 04:11:30 pm
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព និងស្ថិរភាពសង្គមជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែល​យើង​ត្រូវ​រួមគ្នាថែរក្សានិងការពារ»
2026/10/27 03:53:32 pm

រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស

2026/10/27 03:18:44 pm
កម្ពុជាបើកការសន្ទនា​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តី
2026/10/27 02:57:10 pm
ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា
2026/10/27 02:33:09 pm
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
2026/10/27 02:26:50 pm
CMAC និងAPOPO ចុះហត្ថលេខាលើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»
2026/10/27 02:07:50 pm
ក្រសួងទេសចរណ៍ ជំរុញកាត់បន្ថយគម្លាត​បណ្តុះបណ្តាលជំនាញ និង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​យុវជន
2026/10/27 01:57:50 pm
សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកានៃសាលារៀនចំនួន ១៦០សាលា ដែលជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
2026/10/27 01:55:27 pm

ព័ត៌មានកីឡា

Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស

2026/10/27 02:23:44 pm
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី
2026/10/27 10:49:23 am
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះដើម្បីជួប Tampines Rovers
2026/10/27 10:15:53 am
កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
2026/10/26 03:14:04 pm
ក្រសួងទេសចរណ៍ គាំទ្រការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ខណៈអ្នករៀបចំរំពឹងកៀរគរបានកាន់តែច្រើន
2026/10/26 01:37:38 pm

ឯកឧត្តម ហួត ហាក់ រំពឹងព្រឹត្តិការណ៍ Cambodia Golf Invitational នឹងរួម​ចំណែក​លើក​កម្ពស់​កិត្យា​នុភាពជា​តិ និងជំរុញទេសចរណ៍កីឡាកម្ពុជា

2026/10/26 01:17:19 pm
ព្រះខ័នរាជ និងវិសាខា ស្មើគ្នា២ទល់២ ឯភ្នំពេញក្រោន ឡាយហ្វ អង្គរថាយហ្គឺរ និងណាហ្កាវើលដ៍សុទ្ធតែឈ្នះ សប្ដាហ៍ទី៥ លីគកំពូល
2026/10/26 01:07:21 pm
កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
2026/10/23 03:18:16 pm
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
2026/10/23 02:00:29 pm
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ
2026/10/23 12:34:38 pm
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?
2026/10/23 12:06:51 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

2026/10/27 08:06:09 pm
​កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm
​សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
2026/10/27 07:55:44 pm
​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
2026/10/27 07:11:14 pm
​អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
2026/10/27 07:10:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm