សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអាមេរិក
សម្ដេចធិបតី៖ ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ខណៈកម្ពុជានឹងទទួលតំណែងប្រធាន CLMV បន្តពីវៀតណាម
សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2026/11/26 10:54:16 am
ខេត្តកំពត៖ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤១ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ កំណើនភ្ញៀវទេសចរយ៉ាងច្រើននេះ បានបង្ហាញពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តកំពត ខណៈការរៀបចំសេវាស្នាក់នៅ សន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ក៏ប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី លោក ញ៉ាន់ ប៊ុនណារិទ្ធ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួន ៤១០.១៦៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២.២៨៩នាក់។ ភ្ញៀវទាំងនេះបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញនានា និងចូលរួមទស្សនាកម្មវិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបានរៀបចំឡើងផងដែរ។លោកប្រធានមន្ទីរស្តីទីបានបញ្ជាក់ថា ភាពទាក់ទាញរបស់ខេត្តកំពត មិនត្រឹមតែស្ថិតនៅលើសម្រស់ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងត្រូវបានបំពេញបន្ថែមដោយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទេសចរណ៍ថ្មីៗក្នុងទីក្រុង។ ក្នុងនោះមានឆ្នេរខ្សាច់ កំពង់ផែទេសចរណ៍ សួនច្បារដែលត្រូវបានរៀបចំ និងកែលម្អ រូបសំណាកសេះសមុទ្រ នាឡិកាយក្ស ផ្លូវថ្នល់ និងប្រព័ន្ធភ្លើងបំភ្លឺលម្អទីក្រុង ព្រមទាំងសួនទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកបាតដៃសុភមង្គល ដែលបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងថតរូបកម្សាន្ត។ទន្ទឹមនឹងការទាក់ទាញភ្ញៀវទេសចរច្រើនកុះករ សេវាស្នាក់នៅក្នុងខេត្តក៏មានតម្រូវការខ្ពស់ផងដែរ ដោយរបាយការណ៍បញ្ជាក់ថា ការកក់បន្ទប់ស្នាក់នៅពេញ១០០ភាគរយ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា។ ចំពោះតម្លៃសេវាកម្មទេសចរណ៍ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ ដែលនេះជាចំណុចសំខាន់មួយ ក្នុងការរក្សាទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគុណភាពនៃការផ្តល់សេវាកម្ម។លោកក៏បានគូសបញ្ជាក់ដែរថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកម្លាំងប្រដាប់អាវុធទាំង៣ជាសេនាធិការ។ ការងារសំខាន់ៗរួមមាន ការរក្សាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមទីតាំងដែលមានចរាចរណ៍មមាញឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការកម្សាន្តរបស់ប្រជាពលរដ្ឋ។លោកប្រធានមន្ទីរស្តីទីបានធ្វើការវាយតម្លៃថា ព្រឹត្តិការណ៍ប្រណាំងទូក និងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបង្កើតបរិយាកាសសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករ។ លទ្ធផលនេះមិនត្រឹមតែបង្ហាញពីសក្តានុពលទេសចរណ៍របស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពសេវាកម្ម និងការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីបន្តពង្រឹងភាពទាក់ទាញ និងទំនុកចិត្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តកំពតផងដែរ ពិសេសបានបង្ហាញដល់ពិភពលោក ថាកម្ពុជាបាននិងកំពុងទទួលផល ផ្លែផ្កាពីសុខសន្តិភាព ហើយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីថែរក្សាសុខសន្តិភាពប្រទេសខ្លួនបន្តទៀត៕ 
រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជិត ១៣ម៉ឺននាក់
2026/11/26 10:12:34 am
ខេត្តកែបទទួលភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ
2026/11/26 10:08:42 am
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអាមេរិក
2026/11/26 09:40:07 am
ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ
2026/11/26 09:04:43 am

ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2026/11/26 10:54:16 am
រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជិត ១៣ម៉ឺននាក់
2026/11/26 10:12:34 am
ខេត្តកែបទទួលភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ
2026/11/26 10:08:42 am
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអាមេរិក
2026/11/26 09:40:07 am
ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ
2026/11/26 09:04:43 am
ភ្ញៀវទេសចរ និងពលរដ្ឋ ដើរលេងកម្សាន្តនៅខេត្តសៀមជាង ៥១ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យអុំទូក ខណៈពលរដ្ឋ​សូមណូមពរ​រដ្ឋបាលខេត្ត​បន្តរៀបចំកម្មវិធីធំៗបែបនេះទៀត​ដើម្បីទាក់ទាញទេសចរ
2026/11/26 08:53:08 am
សម្ដេចធិបតី៖ ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ
2026/11/26 08:46:58 am

ពលរដ្ឋជាច្រើននាំគ្នាទៅសម្រាកលម្ហែកម្សាន្តនៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

2026/11/25 04:56:38 pm
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរសើរពីសោភ័ណភាព និងសណ្តាប់ធ្នាប់នៅវត្តភ្នំ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក
2026/11/25 04:52:45 pm
ប្រមុខការពារជាតិកម្ពុជា៖សមយុទ្ធ «នាគមាស-២០២៦» ត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ
2026/11/25 03:50:22 pm
ទេសចរជាច្រើនបន្តដើរលេងកម្សាន្តក្នុងរាជធានី និងរង់ចាំលេងកម្សាន្តនៅ Walk Street នាថ្ងៃបញ្ចប់បុណ្យអុំទូក
2026/11/25 02:29:57 pm
បណ្ដាហាងនានានៅតំបន់មាត់ទន្លេរកចំណូលបានច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
2026/11/25 01:57:24 pm
សម្តេច ម៉ែន សំអន អញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈ «ព្រះគោព្រះកែវ»
2026/11/25 01:31:40 pm
រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត​ជាង ៩ម៉ឺននាក់
2026/11/25 01:16:02 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្ញៀវទេសចរជាង៤១ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2026/11/26 10:54:16 am
​រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជិត ១៣ម៉ឺននាក់
2026/11/26 10:12:34 am
​ខេត្តកែបទទួលភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ
2026/11/26 10:08:42 am
​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអាមេរិក
2026/11/26 09:40:07 am
​ថ្ងៃទី៣ពិធីបុណ្យអុំទូក «ភូមិហ្វ្រង់កូហ្វូនី» មុខវត្តបទុមវតីនៅតែទាក់ទាញពលរដ្ឋចូលមកថតរូបកម្សាន្តយ៉ាងច្រើនកុះករ
2026/11/26 09:04:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/26 04:16:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm