សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍
ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
សម្ដេចធិបតីបញ្ជាក់ជាថ្មីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ការទូត និងច្បាប់អន្ដរជាតិ
សម្តេចធិបតី ចាត់ទុករាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាប្តី និងប្រពន្ធមានសុខមានទុក្ខគឺនៅជាមួយគ្នាជានិច្ច

ព័ត៌មានជាតិ

សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍

2026/11/05 12:17:24 pm
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឯកភាពលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទតម្លៃប្រមាណ ២៧០ លានដុល្លារ ជាមួយធនាគារពិភពលោក (World Bank) ដោយបង្វែរយុទ្ធសាស្ត្រពីការប្រើប្រាស់គ្រឿងចក្រធំៗរបស់ក្រុមហ៊ុនម៉ៅការ មកជាការចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៍មូលដ្ឋានវិញ ដើម្បីបង្កើតការងារ និងផ្តល់ប្រភពចំណូលដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាល បានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល ១៨ខែ ដែលកម្ពុជាធ្វើការ ជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ។ សម្តេចធិបតី បានបញ្ជាក់ថា៖«ម្សិលមិញ ខ្ញុំទើបឯកភាពទៅលើគម្រោង ប្រមាណ២៧០លានដុល្លារ ដែលត្រូវអនុវត្ដចំនួន១៨ខែ ហើយគម្រោងនេះ យើងធ្វើការជាមួយធនាគារពិភពលោក ដើម្បីបង្វិលថវិកាក្នុងគម្រោង ដែលយើងធ្វើផ្លូវ»។ សម្តេចធិបតីបានឲ្យដឹងថា៖«រាជរដ្ឋាភិបាលយកលុយ ២៧០លានដុល្លារនេះមកធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដដែល គ្រាន់តែមិនប្រើរោងចក្រ ដោយធ្វើកុងត្រាជាមួយសហគមន៍ ដើម្បីផ្ដល់ការងារនៅក្នុងសហគមន៍ ដូច្នេះថវិកានេះ មិនត្រឹមតែបានក្រុមហ៊ុនកុងត្រានោះទេ គឺចូលទៅក្នុងសហគមន៍។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាកថ់ថា គម្រោងនេះ ត្រូវអនុវត្ដជាបន្ទាន់ ដោយមិនត្រូវចាំ៥ឆ្នាំនោះទេ គឺដាក់ចូលដើម្បីធ្វើ នៅក្នុងរយៈពេល១៨ខែ ចាប់ផ្ដើមពីដើមឆ្នាំ២០២៧តទៅ»។ សូមជម្រាបថា គម្រោងកែលម្អផ្លូវជនបទនេះ ដើមឡើយត្រូវបានគ្រោងទុកសម្រាប់រយៈពេល ៥ ឆ្នាំ ប៉ុន្តែរាជរដ្ឋាភិបាលបានចរចាជាមួយធនាគារពិភពលោក ដើម្បីពន្លឿនការអនុវត្តមកត្រឹម ១៨ ខែ វិញ (គ្រោងចាប់ផ្តើមនៅដើមឆ្នាំ ២០២៧)។ សម្ដេចធិបតីបន្តថា យន្តការនេះ គឺជាការផ្តល់ចំណូលដល់សហគមន៍, ជាជំនួសឱ្យការប្រើប្រាស់គ្រឿងចក្រទាំងស្រុងដោយក្រុមហ៊ុនធំៗ ដោយរដ្ឋនឹងយកថវិកាទាំងនេះទៅចុះកិច្ចសន្យា (កុងត្រា) ជាមួយសហគមន៍ផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានឱកាសចូលរួមធ្វើការ និងទទួលបានកម្រៃពលកម្មដោយផ្ទាល់។ ក្រសួងពាក់ព័ន្ធក្នុងការអនុវត្ត សម្ដេចធិបតីបានថ្លែងថា គម្រោងអភិវឌ្ឍន៍រួមគ្នានេះ នឹងត្រូវសហការអនុវត្តដោយក្រសួងចំនួន ៣ គឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម។ បើតាមប្រសាសន៍សម្ដេចធិបតី គោលបំណងចម្បងនៃការកែទម្រង់របៀបការងារក្នុងគម្រោងនេះ គឺដើម្បីធានាថា ថវិកាជំនួយ និងឥណទានអភិវឌ្ឍន៍មិនត្រឹមតែបង្កើតបានជាសមិទ្ធផលផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋនៅតាមជនបទចំៗ ដែលជាការជំរុញសេដ្ឋកិច្ចសហគមន៍ឱ្យមានភាពរស់រវើកឡើងវិញ៕
ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm
រដ្ឋផ្តល់ស្រូវពូជ និងស្បៀង ដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាង១ម៉ឺនគ្រួសារ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ និងស្តារផលិតកម្មស្រូវឡើងវិញ
2026/11/05 11:53:57 am
សម្ដេចធិបតីបញ្ជាក់ជាថ្មីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ការទូត និងច្បាប់អន្ដរជាតិ
2026/11/05 11:48:45 am
សម្តេចធិបតី ចាត់ទុករាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាប្តី និងប្រពន្ធមានសុខមានទុក្ខគឺនៅជាមួយគ្នាជានិច្ច
2026/11/05 11:37:59 am

ព័ត៌មានអន្តរជាតិ

សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍

2026/11/05 12:17:24 pm
ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm
រដ្ឋផ្តល់ស្រូវពូជ និងស្បៀង ដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាង១ម៉ឺនគ្រួសារ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ និងស្តារផលិតកម្មស្រូវឡើងវិញ
2026/11/05 11:53:57 am
សម្ដេចធិបតីបញ្ជាក់ជាថ្មីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ការទូត និងច្បាប់អន្ដរជាតិ
2026/11/05 11:48:45 am
សម្តេចធិបតី ចាត់ទុករាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាប្តី និងប្រពន្ធមានសុខមានទុក្ខគឺនៅជាមួយគ្នាជានិច្ច
2026/11/05 11:37:59 am
ស.ស.យ.ក រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ៦ដល់៨ ខែ​វិច្ឆិកា​នេះ
2026/11/05 11:33:48 am
សម្តេចធិបតី៖ ប្រធានាធិបតីបារាំង ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលជាង២០ប្រទេសរួមទាំងតំណាងប្រទេសជាង៧០ទៀត នឹងមកកម្ពុជា នៅពាក់កណ្តាលខែនេះ
2026/11/05 11:25:24 am

សម្តេចធិបតី៖ មកទល់ពេលនេះរដ្ឋចំណាយថវិកាជាង ៦០០លានដុល្លារទប់ទល់ការកើនឡើងតម្លៃប្រេងឥន្ធនៈ

2026/11/05 11:14:44 am
ជនជាតិថៃ ៨នាក់ ពាក់ព័ន្ធការលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/11/05 11:03:21 am
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស ព្រមទាំងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
2026/11/05 10:57:43 am
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
2026/11/04 08:02:00 pm
អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm
ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm
ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង បង្ហាញសេចក្តីរីករាយដែលទទួលបានសមិទ្ធផលថ្មីៗពីរាជរដ្ឋាភិបាល
2026/11/04 06:39:13 pm

ព័ត៌មានកីឡា

គ្រូព្រះខ័នរាជ ប្រាប់កូនក្រុមឲ្យប្រយ័ត្ន ខណៈគ្រូ Tampines រំពឹងមិនរបូតគ្រាប់បាល់ច្រើន ដូច​ជើង​ទី១

2026/11/05 11:12:03 am
Carrick មោទនភាពចំពោះកូនក្រុម ក្រោយ Man Utd បញ្ចប់ដំណើរមិនឈ្នះជាមួយនឹងការវាយបកពីក្រោយ ២ គ្រាប់យកឈ្នះ Roma ៣-២
2026/11/04 01:06:59 pm
មិនបង្អង់យូរ! ភ្នំពេញក្រោន ហ្វឹកហាត់ភ្លាមក្រោយទៅដល់ហុងកុងត្រៀមជួប Kitchee ស្អែកនេះ
2026/11/04 11:48:53 am
អ្នកជិះកង់ជាង ៥០០នាក់ ត្រៀមចូលរួមជិះកង់អបអរទិវាបុណ្យឯករាជ្យជាតិ និងភូមិហ្វ្រង់កូហ្វូនី ចុងសប្ដាហ៍នេះ
2026/11/04 11:32:11 am
Arsenal គ្រោងនាំចូលខ្សែប្រយុទ្ធថ្មីពីររូបនៅខែមករា ខណៈ Arteta កំណត់គោលដៅរួចរាល់
2026/11/03 01:16:19 pm
ក្រុម VKH Racing Team គ្រងជើងឯក Class A និង C ក្នុងការប្រណាំងរថយន្ត Off-Road ជើងឯកថ្នាក់ជាតិ ២០២៦
2026/11/03 11:46:59 am
ព្រះខ័នរាជ បន្ដទាក់ទាញសន្ទុះអ្នកគាំទ្រខ្លាំង ក្រោយត្រឡប់ទៅប្រើកីឡដ្ឋានស្វាយរៀងវិញ
2026/11/03 11:01:35 am

MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ

2026/11/02 11:42:33 am
ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am
ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am
អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្រោយឈ្នះមេដាយជើងឯកអាស៊ាន ៤៦គ្រឿងជូនជាតិ
2026/11/02 10:53:56 am
អឹមអូអាយ កំពង់ដេវ៉ា យកឈ្នះគីឡូធ្ងន់ភ្នំពេញក្រោន ឡើងឈរ Top-6 បណ្ដោះអាសន្ន
2026/11/02 10:40:51 am
គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
2026/10/30 12:06:26 pm
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍

2026/11/05 12:17:24 pm
​ក្រុម AOT-KH សង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង
2026/11/05 12:02:35 pm
​រដ្ឋផ្តល់ស្រូវពូជ និងស្បៀង ដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាង១ម៉ឺនគ្រួសារ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ និងស្តារផលិតកម្មស្រូវឡើងវិញ
2026/11/05 11:53:57 am
​សម្ដេចធិបតីបញ្ជាក់ជាថ្មីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ការទូត និងច្បាប់អន្ដរជាតិ
2026/11/05 11:48:45 am
​បក្សប្រជាធិបតេយ្យ និងលោក ត្រាំ ប្រឈមមុខដាក់គ្នាក្រោយការបោះឆ្នោត ខណៈក្រុងវ៉ាស៊ីនតោនឈានទៅរកការខ្វែងគំនិតគ្នា
2026/11/05 11:41:18 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm