កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
ក្រោយបញ្ចប់កិច្ចប្រជុំហ្រ្វង់កូហ្វូនីភ្លាម សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩
សម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដានៅវិមានសន្តិភាព
ព្រះករុណាព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចក្រោយចំណាយពេលជួសជុលអស់ ១៤ឆ្នាំ

ព័ត៌មានជាតិ

កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

2026/11/16 10:39:16 pm
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កាណាដាលើការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២០ នេះ ព្រមទាំងបានអបអរសាទរកាណាដា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅឆ្នាំ២០២៨។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាមកកាន់កម្ពុជានាពេលនេះ នឹងប្រែក្លាយការប្ដេជ្ញាចិត្តនានាឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការគាំទ្ររបស់កាណាដាលើការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍, ការ​កសាងសមត្ថភាពលើវិស័យការពារជាតិ និងវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសង្កត់ធ្ងន់ថា កាណាដាគឺជាមិត្ត និងជាដៃគូយូរអង្វែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត​បន្តពូនជ្រំទំនាក់ទំនង ក៏ដូចជាជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូ ក្នុងអំឡុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ។ ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរ និងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា កាណាដានឹងបន្តគាំទ្រ និងជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីជំរុញសន្ទុះថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ​ជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សន្តិសុខ ការពារជាតិ, ទេសចរណ៍ អប់រំ កសិកម្ម កសិឧស្សាហកម្ម, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា​គ្នាអំពី​​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងបទល្មើសសាយប័រ សំដៅរួមគ្នា​កសាងសន្ដិសុខ​ក្នុងតំបន់​និងសកលលោក ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត​ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា ក៏បានអញ្ជើញជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២៖១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដា២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា៕
ក្រោយបញ្ចប់កិច្ចប្រជុំហ្រ្វង់កូហ្វូនីភ្លាម សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩
2026/11/16 09:24:15 pm
សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់
2026/11/16 09:20:07 pm
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្រេចចិត្តជ្រើសរើស មូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង»
2026/11/16 09:02:15 pm
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី អំពាវនាវ ៧ចំណុច ស្ដីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
2026/11/16 08:52:14 pm

ព័ត៌មានអន្តរជាតិ

កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

2026/11/16 10:39:16 pm
ក្រោយបញ្ចប់កិច្ចប្រជុំហ្រ្វង់កូហ្វូនីភ្លាម សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩
2026/11/16 09:24:15 pm
សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់
2026/11/16 09:20:07 pm
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្រេចចិត្តជ្រើសរើស មូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង»
2026/11/16 09:02:15 pm
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី អំពាវនាវ ៧ចំណុច ស្ដីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
2026/11/16 08:52:14 pm
​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត
2026/11/16 08:32:07 pm
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារ ជាមួយ អនុរដ្ឋមន្ត្រីការបរទេសឆែក ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/16 07:36:37 pm

លោកជំទាវ ប្រធានាធិបតីប៊ុលហ្គារី អញ្ជើញ ទស្សនាទិដ្ឋភាព ទូទៅ នៅផ្លូវថ្មើរជើងចតុមុខ

2026/11/16 07:13:18 pm
អង្គប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ សម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា
2026/11/16 06:09:34 pm
កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ចប់ដោយជោគជ័យ និងអនុម័តឯកសារសំខាន់ៗចំនួនបី
2026/11/16 05:56:39 pm
សម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដានៅវិមានសន្តិភាព
2026/11/16 05:35:43 pm
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២៧ (27th ASEAN–Republic of Korea Summit)
2026/11/16 05:24:53 pm
ព្រះករុណាព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចក្រោយចំណាយពេលជួសជុលអស់ ១៤ឆ្នាំ
2026/11/16 04:26:44 pm
ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:56:56 pm

ព័ត៌មានកីឡា

U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា

2026/11/12 03:30:27 pm
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតែងតាំងលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm
ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo
2026/11/11 03:53:25 pm
កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm
NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
2026/11/10 11:56:43 am

ក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦

2026/11/10 11:33:18 am
ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am
ព្រះខ័នរាជស្វាយរៀង ឈរកាន់តំណែងក្លិបមិនទាន់ស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ខណៈថាយ​ហ្គឺរបញ្ចប់កំណត់ត្រាវិសាខា ក្នុងសប្ដាហ៍ទី៧
2026/11/09 11:25:08 am
យុវជន U17 កម្ពុជា ចាញ់ហ្វីលីពីនទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup
2026/11/09 10:35:23 am
អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២
2026/11/09 10:27:44 am
ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

2026/11/16 10:39:16 pm
​ក្រោយបញ្ចប់កិច្ចប្រជុំហ្រ្វង់កូហ្វូនីភ្លាម សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩
2026/11/16 09:24:15 pm
​សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់
2026/11/16 09:20:07 pm
​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្រេចចិត្តជ្រើសរើស មូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរ ភាពយូរអង្វែង»
2026/11/16 09:02:15 pm
​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី អំពាវនាវ ៧ចំណុច ស្ដីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
2026/11/16 08:52:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm