​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

ព័ត៌មានជាតិ

កម្ពុជាប្រារព្ធទិវាស្តង់ដារពិភពលោកផ្តោតលើតួនាទីស្តង់ដារ លើកកម្ពស់ថាមពលស្អាត និងទ្រទ្រង់បាន

2026/10/20 06:06:51 pm
កម្ពុជាបានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារ ក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ លើកឡើងនៅក្នុងទិវាស្តង់ដារពិភពលោកប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ថាមពលស្អាត និងទ្រទ្រង់បាន» នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះថា កម្ពុជាត្រូវបង្វែរការអបអរសាទរទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦នេះ ឱ្យទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្ម ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង។គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាឱ្យមនុស្សគ្រប់រូប ទទួលបានថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើប ការបង្កើនចំណែកថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពលជាសកលទ្វេដង ត្រឹមឆ្នាំ២០៣០។ អង្គការស្តង់ដារអន្តរជាតិរួមមាន ISO, IEC និង ITU គាំទ្រគោលដៅនេះ តាមរយៈស្តង់ដារសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាពបរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដារទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារដូចជា បន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងផលិតកម្ម។ឯកឧត្តម បន្ថែមថា ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត។ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ ជួយឱ្យផលិតករ និងសេវាករ បំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងបង្កើនទំនុកចិត្តលើផលិតផល និងសេវាកម្មរបស់កម្ពុជា។ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដារជាតិនៅចុងឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដារជាតិដំបូង ស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។សូមបញ្ជាក់ថា ទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦ ក៏មានការប្រគល់បណ្ណសរសើរដល់ក្រុមហ៊ុនដែលបានចុះបញ្ជីផលិតផល និងទទួលបានការបញ្ជាក់ភាពអនុលោមតាមស្តង់ដារកម្ពុជា (CS) និងស្តង់ដារប្រព័ន្ធគ្រប់គ្រង។ កម្មវិធីក៏រួមមានបទបង្ហាញស្តីពីតួនាទីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក្នុងការគាំទ្រពាណិជ្ជកម្ម និងកិច្ចពិភាក្សាអំពីស្តង់ដារសម្រាប់ថាមពលប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និងទំនុកចិត្ត៕អត្ថបទ៖ សុន រ៉ាឌី
​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
2026/10/20 06:01:27 pm
កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា
2026/10/20 04:33:25 pm
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
2026/10/20 03:11:35 pm
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី
2026/10/20 02:57:36 pm

ព័ត៌មានអន្តរជាតិ

កម្ពុជាប្រារព្ធទិវាស្តង់ដារពិភពលោកផ្តោតលើតួនាទីស្តង់ដារ លើកកម្ពស់ថាមពលស្អាត និងទ្រទ្រង់បាន

2026/10/20 06:06:51 pm
​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
2026/10/20 06:01:27 pm
កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា
2026/10/20 04:33:25 pm
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
2026/10/20 03:11:35 pm
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី
2026/10/20 02:57:36 pm
នគរបាលពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋដែលជាឯកសារស្នូលបម្រើឱ្យការចុះឈ្មោះបោះឆ្នោត
2026/10/20 02:43:10 pm
ក្រុមហ៊ុនចំនួន ១២ចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន
2026/10/20 02:21:36 pm

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនជំរុញឱ្យមាន ការពង្រឹងតួនាទីដ៏សំខាន់របស់ AOT ជាពិសេសនៅកម្ពុជា

2026/10/20 02:15:19 pm
រដ្ឋសភា​កម្ពុជាប្រាប់អាល្លឺម៉ង់ថា រដ្ឋាភិបាលកម្ពុជា ផ្ដល់តម្លៃខ្ពស់លើច្បាប់អន្តរជាតិដើម្បីសន្តិសុខសកល
2026/10/20 02:03:43 pm
សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ
2026/10/20 01:17:02 pm
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់
2026/10/20 01:07:16 pm
ប្រទេសបីបានព្រមព្រៀងជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជំរុញកំណើនទេសចរណ៍និងតភ្ជាប់ការហោះហើរត្រង់
2026/10/20 01:04:33 pm
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
2026/10/20 12:57:45 pm
ជនពិការភាពគរថ្លង់ បានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ
2026/10/20 12:54:36 pm

ព័ត៌មានកីឡា

UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA

2026/10/20 02:29:21 pm
Tottenham ស្គាល់ជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះក្រោយឈ្នះ Coventry ៣-១
2026/10/20 02:09:22 pm
សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់
2026/10/20 01:16:50 pm
ភ្នំពេញក្រោន នៅតែមិនស្គាល់ឈ្នះ ក្រោយរកបាន ១ពិន្ទុទាំងពិបាកពីឡាយហ្វព្រះសីហនុ
2026/10/20 12:03:36 pm
កម្ពុជាឈ្នះមេដាយតេក្វាន់ដូនិម្មិតអាស៊ាន ១៦គ្រឿង និង​ត្រូវ​បានមើល​ឃើញ​សក្ដានុពល​ពី​ជំនាញ​ការអន្ដរជាតិ
2026/10/20 11:46:56 am
Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm
ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម
2026/10/19 01:09:12 pm

ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍កីឡាជនពិការអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន

2026/10/19 12:44:08 pm
សមាជិក Flash KH បង្ហាញសញ្ញាណវិជ្ជមានក្រុម ទោះបីរបូតកៅអីកំពូលតារាង MPL ត្រឹម​សប្ដាហ៍​ទី៣
2026/10/19 12:29:10 pm
វិសាខា ណាហ្គា និងក្រុមការពារជើងឯកព្រះខ័នរាជ បន្ថែម ៣ពិន្ទុ ខណៈអង្គរថាយហ្គឺរ ស្គាល់ជ័យជម្នះក្នុងលីគ
2026/10/19 11:54:37 am
គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
2026/10/16 01:06:34 pm
លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
2026/10/16 12:43:25 pm
គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងលទ្ធផល តែគ្រូ Shanghai រីករាយនឹងការតស៊ូកូនក្រុម ក្រោយស្មើគ្នា ០-០
2026/10/16 10:50:58 am
ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុឡើងជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ (ពានថ្នាក់ខេត្ត)
2026/10/15 01:48:26 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance

2026/10/20 07:05:26 pm
​នគរបាល​រុះរើជំរំតវ៉ា ពាក់ព័ន្ធបញ្ហាផ្ទះសម្បែង នៅព័រទុយហ្គាល់ ដោយចាប់ខ្លួន​មនុស្ស​ជាង ៥០នាក់ ​
2026/10/20 07:03:49 pm
​ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី បង្កឲ្យមានបាតុកម្មដែលក្រុមសកម្មជនទាមទារឲ្យមានវិធានការដោះស្រាយផ្សែងអ័ព្ទ
2026/10/20 07:02:09 pm
​មនុស្សជាង​ ១០នាក់ស្លាប់ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​​រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅអេហ្ស៊ីប
2026/10/20 07:00:27 pm
​វិមានក្រឹមឡាំងសង្ឃឹមថា ជំនួបលោក Putin-Witkoff អាចនឹងរៀបចំឡើង ដើម្បីពិភាក្សាពីសង្រ្គាមអ៊ុយក្រែន
2026/10/20 06:58:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm