សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រាអាសន្ន

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក

2026/11/01 08:28:10 pm
កាកបាទក្រហមកម្ពុជា ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគបរិភោគ យានយន្ត និងរៀបចំអាហារសាមគ្គីយ៉ាងឆ្ងាញ់ពិសារ ជូនដល់ក្រុមសិល្បៈពន្លឺកុមាររុនតាឯក ស្ថិតក្នុងក្រុងរុនតាឯក ខេត្តសៀមរាប ដើមី្បផ្តល់កម្លាំងចិត្ត និងសម្រាលបន្ទុកជីវភាព ក្នុងការចូលរួមថែរក្សាសិល្បៈវប្បធម៌បុរាណខ្មែរ។នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័ណ ៖ អគ្គលេខាធិការរងទី១ រួមជាមួយក្រុមការងារទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ៖ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ផ្តល់អំណោយ និងរៀបចំអាហារមួយពេលដ៏ឆ្ងាញ់ពិសារ ជូនដល់ «ក្រុមសិល្បៈពន្លឺកុមាររុនតាឯក» ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងរុនតាឯក ខេត្តសៀមរាប។បើតាមការឱ្យដឹងពី លោក ឌៀប ណារី ស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមសិល្បៈពន្លឺកុមាររុនតាឯក បានឱ្យដឹងថា ៖ ក្រុមសិល្បៈនេះ ត្រូវបានបង្កើតឡើងតាំងពីចុងឆ្នាំ២០២៣ ដើមី្បជួយសម្រួល និងផ្តល់ឱកាសដល់កុមារក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះ ឱ្យមានឱកាសទទួលបានការអប់រំ និងហាត់រៀនសិល្បៈវប្បធម៌បុរាណ-ប្រពៃណីខ្មែរ ឱ្យកាន់តែល្បីរន្ទឺសុះសាយ និងបង្ហាញទៅកាន់ទេសចរដែលមកទស្សនាក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ដែលជាទីកន្លែងប្រកបដោយក្តីស្រឡាញ់ ក្រោមគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។​លោកបានបន្តថា បច្ចុប្បន្នមជ្ឈមណ្ឌលមានសិស្សសរុប ២៨១នាក់ ក្នុងនោះស្នាក់នៅ និងហូបចុកក្នុងមជ្ឈមណ្ឌលផ្ទាល់ចំនួន ៤០នាក់។ កន្លងមក ការដំណើរការមណ្ឌលនេះ មានការខ្វះខាតជាច្រើន ទាំងកន្លែងហាត់រៀន អាហារហូបចុក ឧបករណ៍សម្តែង សម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរ រហូតដល់រូបលោក និងសិស្សត្រូវលក់អីវ៉ាន់ចាប់ហួយ និងបន្លែ ដើមី្បយកថវិកាមកទ្រទ្រង់ក្រុម។ ប៉ុន្តែនៅថ្ងៃនេះ ការតស៊ូជាច្រើនឆ្នាំ ត្រូវបានទទួលស្គាល់ និងដឹងឮដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយទទួលបានការចុះសួរសុខទុក្ខ ផ្តល់អំណោយ និងអាហារសាមគ្គី ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ មានក្តីរំភើប និងមានកម្លាំងចិត្តបន្តបេសកកម្មនេះទៅមុខទៀត។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ ៖ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់។ លោកជំទាវបានកោតសរសើរចំពោះការលះបង់របស់ លោកគ្រូ ឌៀប ណារី ដែលបានខិតខំទាំងបាតដៃទទេ ក្នុងការបង្ហាត់បង្រៀនកុមារ និងរួមចំណែកទប់ស្កាត់ការបោះបង់ការសិក្សា ព្រមទាំងថែរក្សាក្បាច់របាំបុរាណខ្មែរ។ លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជ្រាបព័ត៌មានភ្លាម លោកបានចាត់ក្រុមការងារចុះមកពិនិត្យ និងផ្តល់ការជួយសង្គ្រោះទាន់ពេលវេលា ដើមី្បសម្រាលទុក្ខលំបាក និងជាកម្លាំងចិត្តក្នុងការបន្តបណ្តុះបណ្តាលធនធានកុមារតទៅមុខ។សូមបញ្ជាក់ថា នេះជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន «ក្រុមសិល្បៈពន្លឺកុមាររុនតាឯក» ដោយអំណោយដែលបានផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ ៣តោន, អង្ករសុខភាព ១០កេស, មី ៥០កេស, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ប្រេងឆា ៥កេស, ភេសជ្ជៈ ៣០កេស, ទឹកបរិសុទ្ធ ៣០កេស, សាប៊ូកក់សក់ ៥កេស, សាប៊ូដុសខ្លួន ៥កេស, ផ្លែទំពាំងបាយជូរ ៧កេស និងថវិកាមួយចំនួន។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ ម៉ូតូរ៉ឺម៉កសណ្តោង ១គ្រឿង សម្រាប់ដឹកជញ្ជូនសិស្ស។ដោយឡែក លោកគ្រូ-អ្នកគ្រូ ១៥នាក់ ទទួលបានថវិកាក្នុងម្នាក់ៗ ២០ម៉ឺនរៀល, សិស្ស ២២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល, ប៊ិច ២ដើម, អំណោយឃីត ១កញ្ចប់ (សារ៉ុង ក្រមា មុង ភួយ) និងថវិកា ៥ម៉ឺនរៀល ព្រមទាំងការរៀបចំអាហារសាមគ្គីចំនួន ២៥តុ ប្រកបរដោយបរិយាកាសរីករាយ និងស្នាមញញឹមយ៉ាងក្រៃលែង៕ អត្ថបទ: សំ ងីម
ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
2026/11/01 04:52:41 pm
ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
2026/11/01 02:48:58 pm
ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
2026/11/01 02:43:30 pm
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
2026/11/01 02:01:45 pm

ព័ត៌មានអន្តរជាតិ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក

2026/11/01 08:28:10 pm
ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
2026/11/01 04:52:41 pm
ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
2026/11/01 02:48:58 pm
ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
2026/11/01 02:43:30 pm
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
2026/11/01 02:01:45 pm
រាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា
2026/11/01 11:56:26 am
កម្ពុជា ប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ
2026/11/01 11:41:39 am

យុវជនមានចំណេះដឹង មនសិកាវប្បធម៌ គឺជាកម្លាំងចលករក្នុងការបន្តវេន និងការពារអត្តសញ្ញាណជាតិឲ្យបានគង់វង្ស

2026/11/01 09:36:36 am
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
2026/10/31 04:10:29 pm
អ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
2026/10/31 02:27:34 pm
អ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
2026/10/31 02:14:30 pm
យុវជនដែលជាប់កាតព្វកិច្ចយោធា ប្ដេជ្ញាខិតខំហ្វឹកហាត់ ដើម្បីក្លាយជាធនធានដ៏រឹងមាំសម្រាប់ការពារជាតិ
2026/10/31 02:03:42 pm
កម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
2026/10/31 01:43:41 pm
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»
2026/10/31 01:18:41 pm

ព័ត៌មានកីឡា

គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ

2026/10/30 12:06:26 pm
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
2026/10/30 10:53:08 am
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី
2026/10/30 10:41:08 am
ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
2026/10/29 02:09:29 pm
គ្រូភ្នំពេញក្រោន ប្ដេជ្ញាធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាថ្មី មុនជួបក្រុម Kitchee ក្នុងពានកម្រិតទី២ ទ្វីបអាស៊ីយប់នេះ
2026/10/29 11:51:35 am
ព្រះខ័នរាជ ជួបម្ចាស់ផ្ទះ Tampines Rovers ល្ងាចនេះ ខណៈលោក McConkey រក្សាជំហរដដែល
2026/10/29 11:02:32 am

ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី

2026/10/28 12:07:02 pm
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី
2026/10/27 10:49:23 am
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះដើម្បីជួប Tampines Rovers
2026/10/27 10:15:53 am
កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
2026/10/26 03:14:04 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក

2026/11/01 08:28:10 pm
​ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
2026/11/01 04:52:41 pm
​ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
2026/11/01 02:48:58 pm
​ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
2026/11/01 02:43:30 pm
​រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
2026/11/01 02:01:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/31 11:41:09 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/01 02:11:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm