TOP STORY | សម្ដេចធិបតី ថ្កោលទោស និងស្នើឱ្យបស៊ើបអង្កេតឯករាជ្យករណីយោធាថៃបើកការបាញ់មកលើពលរដ្ឋខ្មែរ
ក្រសួងការពារជាតិ៖ យោធាថៃបានបើកការបាញ់ប្រហារ​មកលើប្រជាពលរដ្ឋខ្មែរ​នៅ​ក្នុងភូមិព្រៃចាន់ បណ្ដាលឱ្យរងរបួស ៥នាក់
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យសំខាន់ៗ ដើម្បីរួម​ចំណែក​ជំរុញ​ការ​រីក​ចម្រើន​ផ្នែក​ធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ថ្កោលទោសយោធាថៃ និងស្នើអន្តរជាតិចូលរួមតាមដាន ផ្ដល់យុត្តិធម៌ដល់កម្ពុជា

2025/11/12 10:03:27 pm
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋ១រូបបាត់បង់ជីវិត និង៣រូបទៀតរងរបួស នៅវេលាម៉ោង៣ និង៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ នៃដែនអធិបតេយ្យកម្ពុជា ក្រោយពីផ្ទះ សំបែងត្រូវបានភាគីថៃចូលរាយបន្លាលួសហ៊ុមព័ទ្ធ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ព្រមទាំងបានធ្វើឡើងទាំងក្នុងស្ថានភាពដែលភាគីកម្ពុជាបានកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី យ៉ាងឱឡារិក។អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធរួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។ ជាក់ស្តែង បណ្ដាញព័ត៌មានថៃ បានចេញផ្សាយបំភ្លៃស្ថានការណ៍ថា មានសំឡេងផ្ទុះអាវុធប្រមាណ ១០នាទីចេញពី ទឹកដីកម្ពុជា។ ជាមួយគ្នានេះ ក្នុងគ្រាដែលកម្ពុជាចេញផ្សាយអំពីករណីកម្លាំងប្រដាប់អាវុធថៃបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់នោះ ពួកគេថែមទាំងបានបង្កើនការផ្សាយពន្លាត់យ៉ាងព្រោងព្រាតថា ជាព័ត៌មាន មិនពិត ឬជាព័ត៌មានក្លែងក្លាយ (Fake News) ទៀតផង។នេះជាអំពើសាហាវយង់ឃ្នងថ្មីមួយទៀត ដែលភាគីថៃ បានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរ រស់នៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានចូលមករាយបន្លាលួសហ៊ុមព័ទ្ធ ផ្ទះសំបែង និងដីធ្លី ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានកន្លងទៅ។ បើគិតចាប់ពីពេលនោះមក ភាគីថៃបានព្យាយាមធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ តាមរយៈសកម្មភាព អមនុស្សធម៌ជាច្រើន ជាអាទិ៍ ការរាយបន្លាលួស ដាក់កង់ឡាន បាំងស្បៃខ្មៅ ព័ទ្ធដីភូមិ ដីចំការ ដីអាស្រ័យ ផល និងបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ការដឹកលាមករាប់ឡានបម្រុងបាញ់ស្រោចបណ្តេញអ្នកភូមិ ការបាញ់កាំភ្លើងគ្រាប់ជ័រ ជំពាមគ្រាប់ដែក គ្រាប់ឃ្លី ការបាញ់ផ្សែងពុល បណ្តាលឱ្យអ្នកភូមិរបួស និងសន្លប់ជាង៣០អង្គ-នាក់ ការចាក់សំឡេងរន្ធត់ សំឡេងរំខានជាច្រើនទៀតតាមឧបករណ៍បំពងសំឡេង គ្រប់ប្រភេទ ដែលជាអំពើអមនុស្សធម៌ និងជាអំពើរំលោភសេចក្ដីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាច្រើនទៀត ពោលគឺសុទ្ធតជា បទល្មើសឧក្រិដ្ឋកម្មអន្ដរជាតិ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ល។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និង សូមចូលរួមរំលែកការឈឺចាប់របស់ជនរួមជាតិគ្រប់រូប ជាពិសេសជាមួយគ្រួសារដែលមានសមាជិក រងរបួស ដោយសារអំពើសាហាវព្រៃផ្សៃរបស់ភាគីថៃនេះ។ យើង សូមអំពាវនាវសហគមន៍អន្តរជាតិ មិត្តបរទេស អ្នកសារព័ត៌មានអន្តរជាតិ និងមនុស្សជាតិលើពិភពលោក ចូលរួមតាមដាន និងធ្វើសកម្មភាពប្រកបដោយសច្ចធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃនៃសន្តិភាព។ ជាពិសេសសូមជួយជំរុញឱ្យភាគីថៃ វិលមកគោរពឱ្យបានខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីនាំមកនូវការផ្សះផ្សារ និងការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិវិធី និងច្បាប់ អន្តរជាតិ៕
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តដាក់ញត្តិអំពាវនាវ ៧ចំណុច ទៅកាន់ ស្ថាប័នសិទ្ធិមនុស្សទាំងក្នុងតំបន់ និងឧត្ដមស្នងការសហប្រជាជាតិ
2025/11/12 09:47:58 pm
យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី
2025/11/12 09:35:55 pm
អភិបាលខេត្តកណ្ដាលជំរុញដល់មាតាបិតាត្រូវបង្កើតបរិយាកាសល្អ និងការគាំទ្រដល់កូនជានិច្ច
2025/11/12 09:25:03 pm
គណបក្សនយោបាយ និង សមាគមនានា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ
2025/11/12 07:55:56 pm

ព័ត៌មានអន្តរជាតិ

ក្បាលរ៉ូប៊ីណេទឹកនៅទីក្រុងតេអេរ៉ង់រីងស្ងួតអស់ ស្របពេលវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេសអ៊ីរ៉ង់

2025/11/12 08:59:03 pm
អ៊ីស្រាអែល៖ ច្រកឆ្លងកាត់ព្រំដែន Zikim នៅភាគខាងជើងហ្កាហ្សា បើកឡើងវិញសម្រាប់ជំនួយមនុស្សធម៌
2025/11/12 08:47:16 pm
លោក Trump ស្នើឲ្យប្រធានាធិបតីអ៊ីស្រាអែលលើកលែងទោសលោក Netanyahu នៅក្នុងលិខិត
2025/11/12 08:34:52 pm
រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស បដិសេធគ្មានគម្រោងទម្លាក់លោកនាយករដ្ឋមន្ត្រី Starmer
2025/11/12 08:34:25 pm
លោក Erdogan ៖ ក្រុមអាជ្ញាធរបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះយោធាធ្លាក់ និងរកឃើញសាកសពមនុស្ស ១៩នាក់
2025/11/12 08:32:35 pm
គ្រួសារហ្កាហ្សា នៅពុំទាន់មានអគ្គិសនីប្រើប្រាស់ បើទោះបីជាមានបទឈប់បាញ់
2025/11/12 08:01:00 pm
ទីភ្នាក់ងារ UN ព្រមានពីមនុស្សរាប់លាននាក់ប្រឈមគ្រោះទុរ្ភិក្ស និងអំពាវនាវរកមូលនិធិបន្ថែម
2025/11/12 07:58:42 pm

ប្រធានាធិបតីរុស្ស៊ី និងសមភាគីកាហ្សាក់ស្ថាន ជួបគ្នានៅវិមានក្រឹមឡាំងរំពឹងថានឹងពិភាក្សាលើគម្រោងឧស្ម័ន

2025/11/12 07:40:55 pm
EU៖ ក្រិក ស៊ីប អេស្ប៉ាញ និងអ៊ីតាលី មានសិទ្ធិទទួលបានជំនួយថ្មី ដើម្បីដោះស្រាយទេសន្តរប្រវេសន៍
2025/11/12 07:30:18 pm
UN៖ ជនអន្តោប្រវេសន៍ ៤២នាក់ ត្រូវបានស្មានថាស្លាប់ ក្រោយលិចទូកនៅជិតតំបន់ឆ្នេរប្រទេសលីប៊ី
2025/11/12 07:27:49 pm
ម៉ាឡេស៊ីប្រឹងប្រែងស្វែងរកនរណាម្នាក់ដែលនៅរស់ ក្រោយលិចទូកអន្តោប្រវេសន៍ដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
2025/11/12 07:15:19 pm
វិមានក្រឹមឡាំង៖ ទំនាក់ទំនងជាមួយអង់គ្លេស មិនមានវឌ្ឍនភាពឡើយ
2025/11/12 07:13:22 pm
ក្រុមកាកបាទក្រហម និងក្រុមហាម៉ាសធ្វើដំណើរទៅកាន់សង្កាត់មួយនៅទីក្រុងហ្កាហ្សា ដើម្បីស្វែងរកសាកសពចំណាប់ថ្នូរ
2025/11/12 06:59:16 pm
នគរបាលរឹតបន្តឹងសន្តិសុខនៅទូទាំងប្រទេសឥណ្ឌា ក្រោយការផ្ទុះរថយន្តនៅទីក្រុងដែល្លី
2025/11/12 06:44:25 pm

ព័ត៌មានកីឡា

ពិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នារដូវកាលបៃតង នៅក្រុងកោះរ៉ុង

2025/10/30 10:44:29 am
នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត
2025/10/11 02:24:42 pm
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
2025/09/25 03:29:43 pm
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
2025/09/25 03:23:07 pm
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
2025/09/25 03:16:34 pm
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
2025/09/25 03:09:36 pm
អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!
2025/09/02 04:49:44 pm

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្ត​ពលិកមក​ពី​៤៧​ប្រទេស​ជុំវិញ​ពិភពលោក

2025/08/31 10:50:41 am
កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG
2025/08/26 03:54:59 pm
ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/22 04:00:25 pm
ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/20 02:46:39 pm
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
2025/08/18 03:52:50 pm
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
2025/08/14 03:57:50 pm
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
2025/08/13 03:50:41 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមហាផ្ទៃ ថ្កោលទោសយោធាថៃ និងស្នើអន្តរជាតិចូលរួមតាមដាន ផ្ដល់យុត្តិធម៌ដល់កម្ពុជា

2025/11/12 10:03:27 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តដាក់ញត្តិអំពាវនាវ ៧ចំណុច ទៅកាន់ ស្ថាប័នសិទ្ធិមនុស្សទាំងក្នុងតំបន់ និងឧត្ដមស្នងការសហប្រជាជាតិ
2025/11/12 09:47:58 pm
​យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី
2025/11/12 09:35:55 pm
​អភិបាលខេត្តកណ្ដាលជំរុញដល់មាតាបិតាត្រូវបង្កើតបរិយាកាសល្អ និងការគាំទ្រដល់កូនជានិច្ច
2025/11/12 09:25:03 pm
​ក្បាលរ៉ូប៊ីណេទឹកនៅទីក្រុងតេអេរ៉ង់រីងស្ងួតអស់ ស្របពេលវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេសអ៊ីរ៉ង់
2025/11/12 08:59:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/12 12:42:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/12 12:15:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/12 12:26:44 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am