សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន
សម្តេចធិបតី ជួបពិភាក្សាការងារទ្វេភាគី ជាមួយ នាយករដ្ឋមន្ត្រីអូស្រ្តាលី នៅហ្វីលីពីន
សម្ដេចធិបតីកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង​កិច្ចប្រជុំពាក់ព័ន្ធ

ព័ត៌មានជាតិ

សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ

2026/11/17 08:59:16 pm
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វាជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាដែលមានឱកាសក្នុងការបម្រើ និងការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ប្រកបដោយជោគជ័យ។ ការលើកឡើងនេះ ធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងឱកាស បានអនុញ្ញាតឱ្យ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម​។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវក៏ដូចជាសហការីដែលបានអញ្ជើញមកជួបសម្ដេចក្នុងឱកាសនេះ។ សម្ដេចតេជោ ក៏បានលើកឡើងដែលដោយអរគុណចំពោះលោកជំទាវដែលបានសហការជាមួយនឹងកម្ពុជាក្នុងការរៀបចំនូវ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះទទួលបានជោគជ័យ។នៅក្នុងឱកាសនោះ លោកជំទាវបានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឲ្យលោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ អ្វីដែលលោកជំទាវចង់ជួបសម្ដេចតេជោមុននឹងលោកជំទាវត្រឡប់ទៅស្នាក់ការនៅឯទីក្រុងប៉ារីសវិញនោះ លោកជំទាវចង់ជម្រាបជូនសម្ដេចតេជោថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺទទួលបានជោគជ័យ ហើយលោកជំទាវបានសរសើរមិនដាច់ពីមាត់ថា ប្រជាជនកម្ពុជាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលក៏ដូចជានៅក្នុងពិភពអង្គការហ្វ្រង់កូហ្វូនីមានការភ្ញាក់ផ្អើលពីបេះដូងដ៏ល្អ ការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យពិភពនៃហ្វ្រង់កូហ្វូនីមានការចាប់អារម្មណ៍។លោកជំទាវបានលើកឡើងថា ក្នុងរយៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ព័ត៌មាន និងសកម្មភាព នៃការរៀបចំដ៏ល្អរបស់កម្ពុជា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដែលធ្វើឲ្យបណ្ដាប្រទេស នៃសមាជិកហ្វ្រង់កូហ្វូនីបានឃើញអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយនាំគ្នាកោតសរសើរចំពោះអ្វីដែលកម្ពុជាបានធ្វើ ជាពិសេសគឺសរសើរចំពោះប្រជាជនកម្ពុជា។ លោកជំទាវក៏បានលើកឡើងដោយសរសើរពីការរៀបចំយ៉ាងម៉ត់ចត់របស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ តែយ៉ាងណាក៏ដោយ លោកជំទាវក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចប្រជុំក្នុងថ្ងៃចុងក្រោយមានភាពតានតឹងចម្រូងចម្រាស់បន្តិច ទាក់ទងទៅនឹងការសម្រេចជ្រើសរើសអគ្គលេខាធិការ ប៉ុន្តែលោកជំទាវបានសរសើរកម្ពុជា ជាពិសេសការសរសើរចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្របសម្រួលនូវកិច្ចប្រជុំនេះឲ្យបានបញ្ចប់ទៅដោយរលូន ហើយរកវិធីសម្រុះសម្រួលដោះស្រាយនៃការបញ្ចប់កិច្ចប្រជុំនេះបានយ៉ាងល្អ។ លោកជំទាវបានសរសើរថា កម្ពុជារៀបចំប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋហើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនៃកិច្ចប្រជុំប្រកបដោយភាពប្រាកដនិយម និងភាពម៉ត់ចត់យ៉ាងល្អបំផុត។ ចំណុចមួយទៀតលោកជំទាវក៏បានលើកឡើងពីគម្រោង នៃកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែល ទោះបីជាហ្វ្រង់កូហ្វូនីបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងសកម្មភាពរបស់កម្ពុជាជាមួយនឹងអង្គការហ្វ្រង់កូហ្វូនី នឹងមានជាបន្តបន្ទាប់ទៀតនៅក្រោយកិច្ចប្រជុំនេះ។សម្ដេចតេជោ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង និងត្រេកអរដែលលោកជំទាវបានកោតសរសើរពីការរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ។ សម្ដេចតេជោបានលើកឡើងថា វាជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាដែលមានឱកាសក្នុងការបម្រើ និងការរៀបចំនូវកិច្ចប្រជុំកំពូលនេះប្រកបដោយជោគជ័យបែបនេះ ព្រោះសម្ដេចបានឃើញស្នាមញញឹម បានឃើញសកម្មភាពរបស់មេដឹកនាំទាំងឡាយ ដែលបានអញ្ជើញមកកាន់កម្ពុជា និងបានទស្សនាតាមតំបន់នានា ជាពិសេសគឺ ឯកឧត្តមប្រធានាធិបតីបារាំង បានធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាពេលយប់ ហើយបានធ្វើដំណើរទស្សនានៅប្រាសាទអង្គរវត្តដោយគ្មានការបារម្ភពីអ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជា។ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យលោកជំទាវបំពេញភារកិច្ចការងារទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕អត្ថបទ៖ សំ សីហា
មន្ទីរពេទ្យព្រះអង្គឌួង ទទួលសម្ភារៈបរិក្ខាចក្ខុរោគសម្រាប់ចែកបន្តដល់មន្ទីរពេទ្យជាសម្ព័ន្ធមេត្រីភាពដើម្បីលើកកម្ពស់គុណភាពថែទាំភ្នែកកាន់តែប្រសើរ
2026/11/17 08:51:22 pm
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០
2026/11/17 08:37:45 pm
សម្ដេចតេជោ ជំរុញឱ្យ កម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាពិសេស ធានាព្រំដែនមាន សន្តិភាព ស្ថេរភាព និងសុវត្ថិភាព
2026/11/17 08:33:11 pm
សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
2026/11/17 08:21:30 pm

ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ

2026/11/17 08:59:16 pm
មន្ទីរពេទ្យព្រះអង្គឌួង ទទួលសម្ភារៈបរិក្ខាចក្ខុរោគសម្រាប់ចែកបន្តដល់មន្ទីរពេទ្យជាសម្ព័ន្ធមេត្រីភាពដើម្បីលើកកម្ពស់គុណភាពថែទាំភ្នែកកាន់តែប្រសើរ
2026/11/17 08:51:22 pm
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០
2026/11/17 08:37:45 pm
សម្ដេចតេជោ ជំរុញឱ្យ កម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាពិសេស ធានាព្រំដែនមាន សន្តិភាព ស្ថេរភាព និងសុវត្ថិភាព
2026/11/17 08:33:11 pm
សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
2026/11/17 08:21:30 pm
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
2026/11/17 08:04:17 pm
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព ភាពធន់ និងយកប្រជាជនជាស្នូល ទាមទារឱ្យមានការរួមចំណែកពីស្ត្រី
2026/11/17 07:08:51 pm

កម្ពុជា​​ បង្ហាញភាពជាអ្នកដឹកនាំ និងបទពិសោធន៍ជាក់ស្តែងលើឆាកអន្តរជាតិ ដើម្បីជំរុញសកម្មភាពមីនមនុស្សធម៌នៅអ៊ុយក្រែន

2026/11/17 06:03:52 pm
មន្រ្ដីជាន់ខ្ពស់កម្ពុជាបញ្ជាក់ជូនទូតអេហ្ស៊ីបថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបន្តអនុវត្តយ៉ាងជាប់លាប់ទោះបីទីតាំងធំៗត្រូវបានបោសសម្អាត
2026/11/17 05:55:27 pm
អជ្ញាធរ និងផ្នែកពាក់ព័ន្ធដោះស្រាយសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងខណ្ឌមាមជ័យ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី
2026/11/17 05:52:34 pm
CDC និង Québec ចុះ MoU លើកិច្ចសហប្រតិបត្តិការជំរុញការវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច
2026/11/17 05:47:15 pm
តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន «ផ្លូវជនបទបានកំពុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅតាមមូលដ្ឋានមានជីវភាពកាន់តែប្រសើរ»
2026/11/17 05:38:43 pm
ប្រធានរដ្ឋសភាស្តីទី បង្ហាញជំហរម៉ឺងម៉ាត់របស់កម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ និងជំរុញកិច្ចសហប្រតិបត្តិការសភាកម្ពុជា-កាណាដា
2026/11/17 05:18:14 pm
អភិបាលខេត្តបន្ទាយមានជ័យបទបង្ហាញពីស្ថានភាពតាមបន្ទាត់ព្រំដែនជូន OHCHR ប្រចាំកម្ពុជាអំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិល និងសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់ទីតាំងដើមរបស់ពួកគាត់វិញ
2026/11/17 04:41:14 pm

ព័ត៌មានកីឡា

Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ

2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am
U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
2026/11/12 03:30:27 pm
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតែងតាំងលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm

ព័រទុយហ្កាល់ចាប់ផ្ដើមយុគសម័យថ្មី ដោយគ្មាន Cristiano Ronaldo

2026/11/11 03:53:25 pm
កីឡាករ យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិជនពិការលើកទី៣ ២០២៦
2026/11/11 01:56:53 pm
គោព្រៃជំទង់កម្ពុជា បន្ដជួបយុវជនអាហ្វហ្គានីស្ថាន រសៀលនេះ ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027
2026/11/11 12:43:56 pm
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm
NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
2026/11/10 11:56:43 am
ក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
2026/11/10 11:33:18 am
ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ

2026/11/17 08:59:16 pm
​មន្ទីរពេទ្យព្រះអង្គឌួង ទទួលសម្ភារៈបរិក្ខាចក្ខុរោគសម្រាប់ចែកបន្តដល់មន្ទីរពេទ្យជាសម្ព័ន្ធមេត្រីភាពដើម្បីលើកកម្ពស់គុណភាពថែទាំភ្នែកកាន់តែប្រសើរ
2026/11/17 08:51:22 pm
​កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០
2026/11/17 08:37:45 pm
​សម្ដេចតេជោ ជំរុញឱ្យ កម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាពិសេស ធានាព្រំដែនមាន សន្តិភាព ស្ថេរភាព និងសុវត្ថិភាព
2026/11/17 08:33:11 pm
​សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
2026/11/17 08:21:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 07:27:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm