ប្រធាន​ចារកម្ម​អ៊ុយ​ក្រែ​ន​និយាយ​ថា​ រុស្ស៊ី​មាន​ផែនការ​បង្កើត​សេនា​រី​យ៉ូ​របស់​កូរ៉េ​នៅ​អ៊ុយ​ក្រែ​ន​

2022/03/28 04:42:00 pm        3.0 K

​អ៊ុយ​ក្រែ​ន​៖ ប្រធាន​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ពិចារណា​បង្កើត​សេនា​រី​យ៉ូ​កូរ៉េ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការបែងចែក​ប្រទេស​នេះ​ជា​ ២​ផ្នែក​បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ដណ្ដើម​កាន់កាប់​រដ្ឋធានី​គី​វ និង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​អ៊ុយ​ក្រែ​ន​។

​ប្រធាន​អង្គភាព​ចារកម្ម​របស់​យោធា​អ៊ុយ​ក្រែ​ន​លោក Kyrylo Budanov បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ត្រូវ​បាន​រាយការណ៍​ដោយ​គណនី Telegram របស់​ក្រសួង​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ព្យាយាម​ដាក់​បន្ទាត់​បែងចែក​រវាង​តំបន់​ដែល​ខ្លួន​ពុំបាន​គ្របគ្រង និង​តំបន់​ដែល​ខ្លួន​បាន​គ្របគ្រង​នៅ​ក្នុង​ប្រទេស​របស់​យើង។ លោក Budanov បាន​និយាយ​ថា នេះ​គឺជា​ការ​ប៉ុន​ប៉ង​បង្កើត​ឲ្យ​មាន​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។​ និយាយ​ជា​រួម​លោក Vladimir Putin ពិតជា​មិន​អាច​មាន​សមត្ថភាព​លេប​យក​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងមូល​បាន​ទេ​។

​បន្ទាប់ពី​ជម្លោះ​នេះ​អូស​បន្លាយ​ជាង​ ៤​សប្ដាហ៍ រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​ដណ្ដើម​កាន់កាប់​ទីក្រុង​ធំៗ​របស់​អ៊ុយ​ក្រែ​ន ហើយ​ក្រុង Moscow បាន​ផ្ដល់​សញ្ញា​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​កំពុង​កាត់បន្ថយ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ផ្ដោត​លើ​តំបន់ Donbas នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ​ជាទី​ដែល​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​បាន​កំពុង​ប្រយុទ្ធ​ ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ជាង ​៨​ឆ្នាំ​មកនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm