ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»​ អបអរពិធីបុណ្យចូលឆ្នាំខ្មែរនឹងមានការប្រកួតអុកចត្រង្គ ដែល​ជាប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរ

2026/03/13 06:45:22 pm        141

ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តបានប្រកាសជូនដំណឹងដល់សាធារណជន សិស្សា នុសិស្ស កីឡាករ កីឡាការិនីអុកចត្រង្គចូលរួមប្រកួតកីឡាអុកចត្រង្គ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខណៈអុកចត្រង្គ ជាប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ខ្មែរ។

ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ដោយសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ខាងមុខនេះ។ សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចូលរួមប្រកួតត្រូវបានកំណត់នូវលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា កីឡាករ កីឡាការិនីសញ្ជាតិខ្មែរ មានសុខភាពល្អ និងមានស្មារតីមោះមុតក្នុងការប្រកួត សិស្សានុសិស្ស អាយុចន្លោះ៨ឆ្នាំ ទៅ១២ឆ្នាំ ដោយអាចចុះឈ្មោះចូលរួម នៅលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានី-ខេត្ត ឬនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬអាចចុះឈ្មោះតាមប្រព័ន្ធអនឡាញផងដែរ។

ចំពោះកាលបរិច្ឆេទទទួល និងឈប់ទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ និងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ចំពោះកាលបរិច្ឆេទការប្រកួត (វគ្គជម្រុះ) ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រាជធានីភ្នំពេញ។ដូច្នេះ គណៈកម្មការរៀបចំសូមអំពាវនាវដល់សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចង់បញ្ចេញសមត្ថភាព និងទេព កោសល្យ សូមរួសរាន់ចុះឈ្មោះដាក់ពាក្យចូលរួមប្រកួតតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ឱ្យបានច្រើនកុះករ៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm