ភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅថ្ងៃសុក្រ ១៣មីនា នេះ ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាប្រចាំសប្តាហ៍ ខណៈក្តីសង្ឃឹមដែលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សនៃដំណោះស្រាយចំពោះសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ជិត១០០ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឱ្យទីផ្សារសកលគ្របដណ្ដប់ដោយក្ដីបារម្ភ និងជំរុញឱ្យមានការភ័យខ្លាចអំពីអតិផរណា។

សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនបានបើកដោយធ្លាក់ចុះនៅត្រឹម៥៣.៥៨៧,៣០។ គិតត្រឹមម៉ោង ០០:១០នាទីម៉ោងសកល។ភាគហ៊ុនបានធ្លាក់ចុះ ១,៧% ស្ថិតនៅលើផ្លូវសម្រាប់ការធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នា។ សន្ទស្សន៍ភាគហ៊ុន Topix ដ៏ទូលំទូលាយបានធ្លាក់ចុះ ១,២% មកនៅត្រឹម ៣.៦០៧ ,២៧។

នៅប្រទេសកូរ៉េខាងត្បូង សន្ទស្សន៍តម្លៃភាគហ៊ុន Korea Composite (KOSPI) បានបើកដោយធ្លាក់ចុះ ១៧០,៨៦ ពិន្ទុ ឬ៣,០៦% មកនៅត្រឹម ៥៤១២,៣៩។

ភាគហ៊ុនតៃវ៉ាន់បានបើកនៅថ្ងៃនេះធ្លាក់ចុះ ៣៦៦,០៨ពិន្ទុនៅត្រឹម ៣៣.២១៥,៧៨។
ភាគហ៊ុនហុងកុងបានបើកទាបជាងមុន ដោយសន្ទស្សន៍ភាគហ៊ុន Hang Seng ធ្លាក់ចុះ ១៣៣ ពិន្ទុ ឬ ០,៥២ % មកនៅត្រឹម២៥.៥៨៣,៥៥ ពិន្ទុ។
រីឯសន្ទស្សន៍ Shanghai Composite (SSE) របស់ប្រទេសចិនបានបើក ដោយធ្លាក់ចុះបន្តិច គឺ ១១,៥៣ ពិន្ទុ ឬ០,២៨ % នៅត្រឹម៤១១៧ ,៥៧៕