បុគ្គលិកសាកលវិទ្យាល័យ និងបុគ្គលិកវិស័យសាធារណៈ បានចេញតវ៉ានៅខាងក្រៅរដ្ឋសភាជាតិប្រទេសវ៉េណេស៊ុយអេឡានៅទីក្រុង Caracas កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ដោយទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន។

ក្រុមអ្នកតវ៉ា បានប្រឈមនឹងជួររបស់ឆ្មាំជាតិ និងមន្ត្រីនគរបាលបង្ក្រាបកុបកម្ម ខណៈពួកគេបានចូលទៅជិតអគារសភា។
លោក Jose Patine មន្ត្រីសហជីពក្រសួងការបរទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា បុគ្គលិកជាច្រើនកំពុងតវ៉ាដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន។

គ្រូបង្រៀន និងជាមេដឹកនាំសហជីព លោកស្រី Griselda Sanchez បាននិយាយថា បុគ្គលិកអប់រំ រកបានប្រាក់បន្ថែមម៉ោងចន្លោះពី ១ ទៅ ២ ដុល្លារ ខណៈអ្នកដែលរកបានប្រាក់ខែខ្ពស់បំផុតរកបានត្រឹមតែ ៤ ដុល្លារក្នុងមួយខែ។ លោកស្រីបាននិយាយបន្ថែមថា សិស្សចង់រៀន ហើយគ្រូបង្រៀនជារឿយៗត្រូវធ្វើការងារទីពីរដើម្បីអាចបន្តការបង្រៀន។