ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។
ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បន្តថា ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។
សម្តេចបញ្ជាក់ថា អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ៕