សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌លើប្រជាជាតិចំនួន ៦០ប្រទេស

2026/03/13 12:30:49 pm        98

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (១២ មីនា) ថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌តាម «មាត្រាទី ៣០១» ចំពោះប្រជាជាតិចំនួន ៦០ប្រទេស ពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា ជាបរាជ័យក្នុងការចាត់វិធានការលើបញ្ហាពលកម្មដោយបង្ខំ។

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានខិតខំស្ដារសម្ពាធពន្ធគយឡើងវិញលើបណ្តាប្រទេសជុំវិញពិភពលោក បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធសកលរបស់លោក ថាជាពន្ធខុសច្បាប់ កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស៊ើបអង្កេតទាំងនេះនឹងកំណត់ថា តើរដ្ឋាភិបាលបរទេសបានចាត់វិធានការគ្រប់គ្រាន់ដើម្បីហាមឃាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំដែរឬទេ ហើយថា តើបរាជ័យក្នុងការលុបបំបាត់ការអនុវត្តដ៏គួរឱ្យខ្ពើមរអើមទាំងនេះ ប៉ះពាល់ដល់កម្មករ និងអាជីវកម្មរបស់សហរដ្ឋអាមេរិកយ៉ាងដូចម្តេចខ្លះ»។

បញ្ជីឈ្មោះប្រទេសទាំង ៦០នោះ រួមមានដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប អង់គ្លេស អ៊ីស្រាអែល ឥណ្ឌា កាតា និងអារ៉ាប៊ីសាអ៊ូឌីត ហើយប្រទេសចិន និងរុស្ស៊ី ក៏ស្ថិតក្នុងបញ្ជីនេះដែរ។

លោក Trump បានដាក់ចេញនូវពន្ធគយ ១០% ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោមមាត្រាទី១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការកំពូល ខណៈអត្រានៃពន្ធនោះហាក់ប្រែប្រួលបន្តិចបន្តួច។ កាលពីថ្ងៃពុធកន្លងទៅ រដ្ឋបាលរបស់លោកបាននិយាយថា ខ្លួនកំពុងចាប់ផ្តើមការស៊ើបអង្កេតពាណិជ្ជកម្មលើបញ្ហាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសកម្រិត លើប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៦ រួចមកហើយ៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am