ទិន្នន័យ៖ ក្មេងអាយុក្រោម ១៦ឆ្នាំមួយចំនួននៅអូស្ត្រាលី នៅតែអាចប្រើបណ្ដាញសង្គមបាន ទោះមានបម្រាមក៏ដោយ

2026/03/13 07:39:46 pm        124

ទិន្នន័យឧស្សាហកម្មបង្ហាញថា យុវវ័យអូស្ត្រាលីម្នាក់ក្នុងចំណោមប្រាំនាក់ (ឬអត្រា ២០%) ដែលមានអាយុក្រោម ១៦ឆ្នាំ នៅតែបន្តប្រើប្រាស់បណ្តាញសង្គម បើទោះបីជាប្រទេសនេះបានដាក់បម្រាមមិនឱ្យក្រុមហ៊ុនបណ្តាញសង្គមនានាអនុញ្ញាតឱ្យអនីតិជនប្រើប្រាស់កម្មវិធីរបស់ពួកគេ អស់រយៈពេលពីរខែមកហើយក្ដី។ បញ្ហានេះបានចោទជាសំណួរអំពីប្រសិទ្ធភាពនៃវិធីសាស្ត្រត្រួតពិនិត្យអាយុ ដែលក្រុមហ៊ុនទាំងនោះកំពុងប្រើប្រាស់។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផលិតកម្មវិធីគ្រប់គ្រង Qustodio ដែលបានផ្តល់ឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ចំនួនក្មេងជំទង់អាយុពី ១៣ ដល់ ១៥ ឆ្នាំ ប្រើប្រាស់ TikTok និង Snapchat ដែលជាកម្មវិធីពេញនិយមបំផុតក្នុងចំណោមយុវវ័យអូស្ត្រាលី បានធ្លាក់ចុះចាប់តាំងពីមុនពេលបម្រាមចូលជាធរមានក្នុងខែធ្នូ រហូតដល់ខែកុម្ភៈ ប៉ុន្តែក្នុងនោះនៅតែមានក្មេងជាង ២០% អាចបន្តប្រើប្រាស់កម្មវិធីទាំងនេះបានដដែល។

នេះជាទិន្នន័យដំបូងដែលបង្ហាញពីផលប៉ះពាល់លើឥរិយាបថប្រើប្រាស់អ៊ីនធឺណិតរបស់យុវជន ចាប់តាំងពីអូស្ត្រាលី ដាក់ចេញនូវបម្រាម ដែលត្រូវបានរដ្ឋាភិបាលនៃប្រទេសផ្សេងៗជុំវិញពិភពលោក យកទៅអនុវត្តតាម។ រដ្ឋាភិបាលអូស្ត្រាលី រួមជាមួយបណ្ដាញសិក្សានៅសាកលវិទ្យាល័យផ្សេងទៀត កំពុងតាមដានប្រសិទ្ធភាពនិងផលជះនៃបម្រាមនេះ ប៉ុន្តែមិនទាន់ចេញផ្សាយទិន្នន័យនៅឡើយទេ។

ក្រុមហ៊ុន Qustodio បានបញ្ជាក់ក្នុងរបាយការណ៍ដែលផ្អែកលើទិន្នន័យប្រមូលពីប្រជាជនអូស្ត្រាលីពីចុងឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំនេះថា៖ «ក្នុងចំណោមក្មេងៗដែលអាណាព្យាបាលមិនបានរារាំងការប្រើអ៊ីនធីណិត មានចំនួនច្រើនគួរសមដែលនៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។

គួរឱ្យដឹងថា ស្ថិតក្រោមបម្រាមនេះ បណ្តាញសង្គមនានារួមមាន Instagram, Facebook និង Threads របស់ក្រុមហ៊ុន Meta ក៏ដូចជា YouTube របស់ក្រុមហ៊ុន Google ព្រមទាំង TikTok និង Snapchat ត្រូវតែរារាំងអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ឆ្នាំ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់រហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី (ប្រហែល ៣៥ លានដុល្លារអាមេរិក)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm