សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រ រយៈពេល ៣០ថ្ងៃ

2026/03/13 07:43:21 pm        187

សហរដ្ឋអាមេរិក បានចេញការលើកលែងរយៈពេល ៣០ថ្ងៃ សម្រាប់បណ្តាប្រទេសនានាក្នុងការទិញប្រេងឆៅ និងផលិតផលប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី ដែលកំពុងជាប់គាំងនៅតាមសមុទ្រ។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា នេះគឺជាជំហានមួយដើម្បីធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានភាពរង្គោះរង្គើដោយសារសង្គ្រាមអ៊ីរ៉ង់។ បន្ទាប់ពីការប្រកាសលើកលែងរបស់សហរដ្ឋអាមេរិក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា នេះក្នុងទីផ្សារនៅតំបន់អាស៊ី។

វិធានការនេះគឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីទប់ស្កាត់តម្លៃថាមពល បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និងការឆ្លើយតបជាបន្តបន្ទាប់ពីទីក្រុងតេអេរ៉ង់ ដែលបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែរីកធំឡើង និងបង្កឱ្យមានការកកស្ទះដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ដោយរំខានដល់លំហូរប្រេង និងឧស្ម័នដ៏សំខាន់នៅមជ្ឈិមបូព៌ា និងធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ទូទាំងពិភពលោក។

កាលពីថ្ងៃពុធ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្រ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើងខ្លាំង បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់។ ការបញ្ចេញប្រេងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលមានសមាជិក ៣២ ប្រទេស ក្នុងការបញ្ចេញប្រេងសរុបចំនួន ៤០០ លានបារ៉ែល។

យោងតាមខ្លឹមសារនៃអាជ្ញាប័ណ្ណ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរតនាគារអាមេរិក បានឱ្យដឹងថា អាជ្ញាប័ណ្ណដែលចេញដោយទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍នោះ អនុញ្ញាតឱ្យមានការដឹកជញ្ជូន និងការលក់ប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ដែលបានផ្ទុកនៅលើនាវាត្រឹមថ្ងៃទី១២ ខែមីនា ហើយមានសុពលភាពរហូតដល់ពាក់កណ្តាលអធ្រាត្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅថ្ងៃទី១១ ខែមេសា ពោលគឺ ការអនុញ្ញាតនេះមានរយៈពេល ៣០ថ្ងៃគត់៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        5
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        63
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm