ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនរកឃើញស្ថានីយរក្សា​ប្រេង​បិទទ្វាទុក​ឡើងថ្លៃ

2026/03/13 09:28:55 pm        308

ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ (ការផាកពិនិត្យ និងការដកហូត​អាជ្ញា​ប័ណ្ណ​) ប្រសិនរកឃើញស្ថានីយ និង ដេប៉ូលក់រាយប្រេងឥន្ធនៈណាបិទទ្វាដើម្បទុកឡើងថ្លៃ ខណៈ​បច្ចុប្បន្នមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងចុះត្រួតពិនិត្យ បញ្ហា​ជាក់​ស្តែង​នៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ថា ជុំវិញបញ្ហាស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង នៅទូទាំង​ប្រទេស​បាន​បិទទ្វាបណ្តោះអាសន្ននេះ ក្រសួងបាននិងកំពុងចាត់ឱ្យមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការថ្លែងបន្លំ (ក.ប.ប.) បាននិងកំពុងចុះត្រួត ពិនិត្យលើបញ្ហាជាក់ស្តែង នៅតាមស្ថានីយ៍ និងដេប៉ូលក់រាយប្រេងឥន្ធនៈដែលបិទទ្វាបណ្តោះអាសន្នទាំងនោះ នៅទូទាំងប្រទេស ក្នុង នោះប្រសិនរកឃើញករណីបំពានរបៀបនេះ ក្រសួងពាក់ព័ន្ធនឹងចាត់វិធានការតាមនីតិវិធីច្បាប់ តាមរយៈការផាកពិនិត្យ និងការដក ហូតអាជ្ញាប័ណ្ណ។ 

ឯកឧត្តមថ្លែង​ថា​៖«ប្រសិនរកឃើញករណីបំពានររបៀបនេះ, ដូចប្រសាសន៍លោកជំទាវរដ្ឋមន្រ្តីអញ្ចឹង យើងនឹងធ្វើការទៅតាមនីតិវិធីច្បាប់ មានការផាក ពិន័យ និងការដកហូតអាជ្ញាប័ណ្ណពីសំណាក់ក្រសួងពាក់ព័ន្ធ»។

 លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ក្នុងចំណោមនៃស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ ប្រតិបត្តិការចំនួនជាង ៦.៣០០ នៅទូទាំងប្រទេស គឺមានចំនួនជិត ២.០០០ ស្ថានីយបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងនោះក៏មាន ម្ចាស់ស្ថានីយមួយចំនួនបានលើកឡើងនៃការអស់ស្តុកប្រេង ប៉ុន្តែគឺព្យាយាមរក្សាទុកលក់ក្នុងតម្លៃថ្លៃ, សម្រាប់បញ្ហានេះក្រសួងបាន ដាក់ចេញនូវវិធានការ ដើម្បីពង្រឹងអនុលោកភាពនៃការទិញ-លក់ប្រេងឥន្ធនៈនេះ។

ឯកឧត្តម ប៉ែន សុវិជាតិ ថ្លែងបន្តថា ចំពោះស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ បើអស់ពិតប្រាកដមែននោះ ក្រសួងនឹងជួយ សម្រួលដល់ក្រុមហ៊ុនដែលផ្គត់ផ្គង់ ផ្តល់ប្រេងឥន្ធនៈដល់ស្ថានីយ៍ ឬដេប៉ូលក់ទាំងនោះ ឱ្យទទួលបានប្រភពចែកចាយបន្ត ដើម្បីលក់ជូន ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ចំពោះប្រភពដែលផ្គត់ផ្គង់ប្រេងឥន្ធនៈពីក្រៅប្រទេសចូលទីផ្សារកម្ពុជា មាន ប្រក្រតីភាពជាធម្មតា ហើយបញ្ហានេះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែង សហការជាមួយក្រុមហ៊ុនដែលនាំចូលប្រេងឥន្ធនៈ ដោយ បង្កលក្ខណៈងាយស្រួល ដើម្បីរក្សាប្រភពនៃការទិញ ជាពិសេសនៅក្នុងកាលៈទេសៈកំពុងមានការប្រែប្រួលនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm