ជនស៊ីវិលយ៉ាងតិច១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយដ្រូន នៅច្រកព្រំដែនស៊ូដង់-ឆាដ

2026/03/13 09:51:00 pm        117

យោងតាមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក យ៉ាងហោចណាស់មានជនស៊ីវិល ១៣នាក់ បានស្លាប់ នៅពេលដែលច្រកព្រំដែន Adre រវាងស៊ូដង់ និងឆាដ ត្រូវបានវាយប្រហារដោយយានដ្រូន កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមប្រឹក្សាសម្របសម្រួលនៃបន្ទប់សង្គ្រោះបន្ទាន់ El Geneina ដែលជាក្រុមជនស៊ីវិលស្ម័គ្រចិត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានដ្រូនមួយគ្រឿង បានបាញ់មីស៊ីលចំនួន ៤គ្រាប់ នៅច្រកព្រំដែន ដោយបានសម្លាប់មនុស្ស ១៣នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរប្រេងឥន្ធនៈ ក្នុងនោះមានស្ត្រី ៥ នាក់ និងបានបណ្តាលឲ្យមនុស្ស ៥នាក់ ផ្សេងទៀត រងរបួស។

ក្រុមនេះ បានបញ្ជាក់ថា ការវាយប្រហារនេះ បានបំផ្លាញផ្សារប្រេងឥន្ធនៈនៅច្រកព្រំដែន បង្កការខូចខាតដល់យានជំនិះស៊ីវិលជាច្រើនគ្រឿង និងដុតបំផ្លាញស្តុកផ្គត់ផ្គង់ស្បៀងអាហារយ៉ាងច្រើន។

យោងតាមក្រុមប្រឹក្សានេះ ជនរងគ្រោះទាំងអស់ គឺជាពាណិជ្ជករខ្នាតតូច ដែលបានដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញពីទីក្រុង Adre នៃប្រទេសឆាដ ទៅកាន់ច្រកព្រំដែន ដោយប្រើរទេះអូសសត្វជាលក្ខណៈប្រពៃណី ដែលជាផ្នែកមួយនៃសកម្មភាពចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ក្រុមនេះបានបន្ថែមថា ច្រកព្រំដែននេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការមនុស្សធម៌ផងដែរ រួមទាំងការដឹកជញ្ជូនសម្ភារៈសង្គ្រោះ ថ្នាំពេទ្យ និងសម្ភារៈជម្រក រួមទាំងការធ្វើដំណើររបស់បុគ្គលិកមនុស្សធម៌អន្តរជាតិ។

ទន្ទឹមនឹងនេះ សាក្សីម្នាក់ឈ្មោះ Adam Abdalla ដែលជាអ្នកជួញដូរប្រេងឥន្ធនៈក្នុងស្រុក បានប្រាប់សារព័ត៌មានស៊ីនហួថា ការវាយប្រហារនេះ បានកើតឡើង នៅព្រឹកព្រលឹម ខណៈពេលដែលពាណិជ្ជករ កំពុងរៀបចំចាប់ផ្តើមការងារប្រចាំថ្ងៃរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm