សភាកោះតៃវ៉ាន់ អនុញ្ញាតឱ្យរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងដែលជាប់គាំង ក្នុងការទិញអាវុធពីអាមេរិក

2026/03/13 10:12:35 pm        248

សភាកោះតៃវ៉ាន់ នៅថ្ងៃសុក្រ (១៣ មីនា) នេះ បានផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាលរបស់កោះស្វ័យគ្រប់គ្រងមួយនេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក សម្រាប់ការទិញសព្វាវុធចំនួន ៤កញ្ចប់ បន្ទាប់ពីក្រុមមន្ត្រីបានព្រមានថា តៃវ៉ាន់នឹងត្រូវរង់ចាំនៅជួរចុងក្រោយគេ ប្រសិនបើខកខានថ្ងៃកំណត់។

រដ្ឋាភិបាលរបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានព្យាយាមជំរុញឱ្យសភាអនុម័តការចំណាយលើវិស័យការពារជាតិបន្ថែមចំនួន ៤០ ពាន់លានដុល្លារ ប៉ុន្តែក្រុមប្រឆាំងដែលគ្រប់គ្រងអាសនៈភាគច្រើនក្នុងសភា បានលើកឡើងថា សំណើទាំងនោះមិនច្បាស់លាស់ ហើយពួកគេមិនអាចអនុម័ត «មូលប្បទានប័ត្រគ្មានសាច់ប្រាក់» បានទេ បើទោះបីជាពួកគេគាំទ្រវិស័យការពារជាតិក៏ដោយ។

គណបក្សប្រឆាំងទាំងពីរបានដាក់ចេញនូវសំណើផ្ទាល់ខ្លួនដែលមានតម្លៃទាបជាងមុន ប៉ុន្តែអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានបញ្ជាក់ថា លិខិតផ្ដល់ជូន និងការទទួលយក សម្រាប់ទិញអាវុធរបស់សហរដ្ឋអាមេរិក ត្រូវតែចុះហត្ថលេខា បើមិនដូច្នោះទេ កោះតៃវ៉ាន់នឹងបាត់បង់ចំណាត់ថ្នាក់ក្នុងជួរផលិតកម្ម និងការដឹកជញ្ជូន។

សមាជិកសភាទាំងសងខាងបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនៅតែអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមុនសិនបាន ទោះបីការពិនិត្យលើសំណើចំណាយនេះមិនទាន់ត្រូវអនុម័តទាន់ពេលក៏ដោយ ហើយបន្ទាប់ពីនោះ សភាកោះតៃវ៉ាន់ក៏បានផ្ដល់ការអនុញ្ញាតតាមផ្លូវច្បាប់ជាផ្លូវការ។ ការអនុញ្ញាតនេះត្រូវបានអនុម័តជាឯកច្ឆន្ទ និងប្រកាសដោយប្រធានសភារបស់កោះមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm