លោក Trump ថាការឡើងថ្លៃប្រេងធ្វើឱ្យអាមេរិក «រកប្រាក់បានច្រើន» ដែលធ្វើឱ្យសមាជិកសភារិះគន់

2026/03/13 10:20:20 pm        292

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) ថា សហរដ្ឋអាមេរិក នឹងទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីតម្លៃប្រេងដែលហក់ឡើងខ្ពស់ ដោយសារសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលសុន្ទរកថានេះ បានបង្កឱ្យមានការរិះគន់ពីសមាជិកសភាមួយចំនួន ដោយពួកគេបានចោទលោក Trump ថា គិតតែពីប្រយោជន៍របស់អ្នកមានទ្រព្យ។

តម្លៃប្រេងបានហក់ឡើងក្នុងការជួញដូរសកល ហើយបច្ចុប្បន្ននៅខ្ទង់ ១០០ដុល្លារក្នុងមួយបារ៉ែល ខណៈសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ រាលដាលកាន់តែខ្លាំង។ នាវាដឹកប្រេងឆៅចំនួនពីរគ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅនៅកំពង់ផែអ៊ីរ៉ាក់ បន្ទាប់ពីរងការវាយប្រហារ ខណៈនាវាដឹកប្រេងរាប់សិបគ្រឿងទៀត នៅតែជាប់គាំងដោយសារច្រកសមុទ្រ Hormuz ត្រូវបានបិទ។ បញ្ហាទាំងនេះ រួមផ្សំនឹងវិបត្តិផ្សេងទៀត ធ្វើឱ្យតម្លៃប្រេងកាន់តែហក់ឡើងយ៉ាងគំហុកទូទាំងពិភពលោក។

លោក Trump ដែលជាប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ បានសរសេរលើបណ្តាញសង្គមថា៖ «សហរដ្ឋអាមេរិក គឺជាអ្នកផលិតប្រេងធំបំផុតនៅក្នុងពិភពលោក ដូច្នេះនៅពេលដែលតម្លៃប្រេងឡើងថ្លៃ អាមេរិករកប្រាក់បានយ៉ាងច្រើន»។ ប៉ុន្តែលោកក៏បានបន្តថា ការទប់ស្កាត់អ៊ីរ៉ង់ មិនឱ្យមានអាវុធនុយក្លេអ៊ែរ គឺមានសារៈសំខាន់ជាងនេះឆ្ងាយណាស់។

ក្រោយមក សមាជិកសភារបស់អាមេរិកជាច្រើនរូបមកពីបក្សប្រជាធិបតេយ្យ បានឆ្លើយតបទៅវិញ ដោយរិះគន់ថា ប្រជាជនអាមេរិកទូទៅ កំពុងរងគ្រោះដោយសារសង្រ្គាមដែលលោក Trump ជាអ្នកចាប់ផ្តើម ហើយអ្នកទទួលប្រយោជន៍ចំពោះតម្លៃប្រេងឡើងខ្ពស់ គឺជាក្រុមហ៊ុនប្រេងធំៗដែលមានទ្រព្យសម្បត្តិច្រើន។ អ្នកនាំពាក្យសេតវិមានមួយរូបបាននិយាយថា តម្លៃប្រេង និងឧស្ម័ន នឹងធ្លាក់ចុះមកវិញ បន្ទាប់ពី «ការរំខានរយៈពេលខ្លី» នៃសង្រ្គាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm