មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបថា អាមេរិកចង់ «បំបែកបំបាក់អឺរ៉ុប» ក្រោយភាពតានតឹងជាបន្តបន្ទាប់

2026/03/13 03:32:15 pm        62

ប្រធានគោលនយោបាយការបរទេសប្លុកអឺរ៉ុប លោកស្រី Kaja Kallas បានលើកឡើងថា សហរដ្ឋអាមេរិកចង់ «បំបែកបំបាក់អឺរ៉ុប» និង «មិនចូលចិត្តសហភាពអឺរ៉ុបឡើយ» នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចុះផ្សាយដោយកាសែត Financial Times (FT) នៅថ្ងៃសុក្រ (១៣ មីនា) នេះ បន្ទាប់ពីទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក មានភាពរកាំរកូសអស់ជាងមួយឆ្នាំមកនេះ។

លោកស្រី Kallas ប្រាប់បទសម្ភាសន៍ FT ថា៖ «អ្វីដែលលោកស្រីគិតថាពិតជាមានសារៈសំខាន់សម្រាប់ឱ្យគ្រប់គ្នាស្វែងយល់គឺ សហរដ្ឋអាមេរិក បានបង្ហាញជំហរយ៉ាងច្បាស់ថា ពួកគេចង់បំបែកបំបាក់អឺរ៉ុប។ ពួកគេមិនចូលចិត្តសហភាពអឺរ៉ុបឡើយ»។

គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់គោលដៅលើប្លុកអឺរ៉ុបជាញឹកញយនៅក្នុងអាណត្តិទីពីររបស់លោក ដោយការដំឡើងពន្ធលើបណ្តាប្រទេសជាសមាជិក និងប្រជាជាតិអឺរ៉ុបដទៃទៀត ព្រមទាំងភាពចម្រូងចម្រាសអំពីការគ្រប់គ្រងដែនដីហ្រ្គីនលែន។ នៅសប្តាហ៍នេះ រដ្ឋបាលរបស់លោក Trump បានបើកការស៊ើបអង្កេតពាណិជ្ជកម្មលើសហភាពអឺរ៉ុប និងប្រទេសដទៃទៀត ចំពោះអ្វីដែលលោកហៅថា ជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។

យោងតាមរបាយការណ៍ FT លោកស្រី Kallas បាននិយាយថា វិធីសាស្ត្ររបស់អាមេរិកចំពោះសហភាពអឺរ៉ុប គឺឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដែលប្រើប្រាស់ដោយសត្រូវរបស់ប្លុកអឺរ៉ុប។ លោកស្រីបន្ថែមថា ប្រទេសនានាក្នុងសហភាពអឺរ៉ុប មិនគួរស្វែងរកការចរចាជាមួយលោក Trump ជាលក្ខណៈទ្វេភាគីរៀងខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ គួរតែរួមគ្នាដោះស្រាយជាមួយលោកជាធ្លុងមួយ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះវិស័យការពារជាតិ លោកស្រី Kallas បានទទួលស្គាល់ថា ប្លុកអឺរ៉ុបចាំបាច់ត្រូវ «ទិញពីអាមេរិក ពីព្រោះអឺរ៉ុបមិនទាន់មានយុទ្ធោបករណ៍ លទ្ធភាព ឬសមត្ថភាពដែលខ្លួនត្រូវការនៅឡើយទេ»៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន៖ ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន គំរាមកំហែងដល់សន្តិភាពក្នុងតំបន់
2026/03/13 05:51:53 pm        1
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញស្ពានឆ្លងកាត់ទន្លេ Litani នៅភាគខាងត្បូងប្រទេលីបង់
2026/03/13 05:49:54 pm        1
សាកសពនាយទាហានជើងទឹកអ៊ីរ៉ង់ ៨៤នាក់ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ចេញពីប្រទេសស្រីលង្កា
2026/03/13 05:47:45 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន៖ ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន គំរាមកំហែងដល់សន្តិភាពក្នុងតំបន់

2026/03/13 05:51:53 pm
​ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញស្ពានឆ្លងកាត់ទន្លេ Litani នៅភាគខាងត្បូងប្រទេលីបង់
2026/03/13 05:49:54 pm
​សាកសពនាយទាហានជើងទឹកអ៊ីរ៉ង់ ៨៤នាក់ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ចេញពីប្រទេសស្រីលង្កា
2026/03/13 05:47:45 pm
​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្តេជ្ញាថា នឹងឆ្លើយតប «ខ្លាំងជាង» នៅក្នុងខែមករា ប្រសិនបើការតវ៉ាថ្មី ផ្ទុះឡើង
2026/03/13 05:45:44 pm
​មនុស្ស ២នាក់ស្លាប់ នៅក្នុងការវាយប្រហារយានដ្រូនលើខេត្ត Sohar របស់ប្រទេសអូម៉ង់
2026/03/13 05:43:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/12 08:55:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/13 09:46:50 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/12 02:23:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am