ប្រមុខការទូតប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើឲ្យជម្លោះនៅមជ្ឈិមបូព៌ាអូសបន្លាយ កាន់តែយូរ នឹងនាំមកនូវទុក្ខវេទនាកាន់តែខ្លាំងដល់ប្រជាជនក្នុងតំបន់ បង្កការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងសកលលោកបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ CCTV។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang Yi) បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេហ្ស៊ីបរបស់លោក គឺលោក Badr Abdelatty ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់នេះ។
លោក វ៉ាង ត្រូវបានគេដកស្រង់សម្តី ដោយនិយាយថា៖«គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែជំរុញឲ្យភាគីពាក់ព័ន្ធ «បញ្ឈប់»ប្រតិបត្តិការយោធា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ស្ថានការណ៍មិនឲ្យយ៉ាប់យ៉ឺនបន្ថែមទៀត»៕

