អង្គការណាសា និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងត្រៀមខ្លួនបញ្ជូនយានចម្លង Artemis II ទៅកាន់ជើងទម្របាញ់បង្ហោះ ស្ថិតនៅមជ្ឈមណ្ឌលអាវកាស Kennedy នាសប្តាហ៍ក្រោយនេះ ជាការបន្តបេសកកម្មនៅដើមខែមេសា បន្ទាប់ពីការពន្យាពេលម្តងហើយម្តងទៀត ។
យានចម្លង Artemis II ត្រូវបានរចនាឡើង ក្នុងការបញ្ជូនអវកាសយានិក ៤នាក់ ទៅកាន់គន្លងតារាវិថីនៅជុំវិញឋានព្រះចន្ទ ដើម្បីធ្វើឲ្យវាក្លាយជាបេសកកម្មមានមនុស្សជាលើកដំបូង ក្នុងរយៈពេលជាង ៥ទសវត្សរ៍ ។
លោកស្រី Lori Glaze គឺជាអ្នកគ្រប់គ្រងរងស្តីទីរបស់បេសកកម្មអង្គការណាសា បានធ្វើការសង្កត់ធ្ងន់ថា ការហោះហើរមានអវកាសយានិកនៅជុំវិញឋានព្រះចន្ទ នៅតែជាបេសកកម្មធ្វើតេស្តមិនថាគ្មានហានិភ័យនោះទេ ប៉ុន្តែកម្មវិធី និងក្រុមការងាររបស់ពួកយើង បានត្រៀមខ្លួនរួចជាស្រេច ហើយការបាញ់បង្ហោះទំនងជាធ្វើឡើងនៅថ្ងៃទី ១ ខែមេសា ។

លោកស្រីបន្តថា ពួកយើងបានចំណាយពេល ២៥ឆ្នាំចុងក្រោយនៅគន្លងផែនដីទាប ហើយពួកគេចង់ឲ្យពួកយើងប្រាកដថា ពួកយើងទាំងអស់គ្នាទទួលស្គាល់ថា ជាសមាជិកនៅលើយានអវកាសដែលបេកកម្មមួយនេះ ខុសប្លែកគ្នា ។ ពួកយើងនឹងទៅផុតគន្លងផែនដីទាប ពួកយើងនឹងចេញទៅឋានព្រះចន្ទ ហើយពួកយើងមិនអាចពឹងផ្អែកលើបទពិសោធន៍នៅគន្លងផែនដីទាបបាននោះទេ ពេលដែលពួកយើងចុះបេសកកម្មបែបនេះ៕
