តំណាងម្នាក់នៃទីបញ្ជាការ Khatam al-Anbiya ដែលជាទីបញ្ជាការការកណ្តាលរបស់កងទ័ពអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់នឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នទាំងមូលនៅមជ្ឈិមបូព៌ា ដែលជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក ក្នុងករណីមានការវាយប្រហារលើរោងចក្រថាមពលរបស់ខ្លួននោះ។

ក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក ដែលបាននិយាយថា៖ «យើងព្រមានរដ្ឋាភិបាលឈ្លានពាននេះ និងសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួនថា ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងបង្កឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លា និងដ៏បំផ្លិចបំផ្លាញរបស់យើង។ ក្នុងករណីមានការវាយប្រហារបែបនេះ ហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នទាំងមូលនៃតំបន់ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច មានការពាក់ព័ន្ធ នឹងត្រូវដុតបំផ្លាញចោល»៕
