ក្រុមស៊ីអ៊ីតមកពីចលនាតស៊ូឥស្លាមនៅប្រទេសអ៊ីរ៉ាក់ បានអះអាងថា ពួកគេបានបាញ់ទម្លាក់យន្តហោះចាក់ប្រេងតាមផ្លូវអាកាស KC-135 របស់កងទ័ពអាកាសអាមេរិក។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram ថា៖ «ដើម្បីការពារប្រទេសរបស់យើង និងដែនអាកាសរបស់ប្រទេសនេះ អ្នកគាំទ្រក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានបាញ់ទម្លាក់យន្តហោះ KC-135 របស់កងទ័ពអាកាសអាមេរិក»។

ពួកគេមិនបានពន្យល់លម្អិតអំពីរបៀបដែលយន្តហោះនេះ ត្រូវបានបាញ់ទម្លាក់នោះទេ ដោយគ្រាន់តែនិយាយថា «អាវុធសមស្រប» ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនេះ។
ចលនានេះ បាននិយាយថា ហេតុការណ៍នេះ បានកើតឡើង នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់៕
