ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញស្ពានឆ្លងកាត់ទន្លេ Litani នៅក្នុងក្រុង Zrariyah ភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមរបាយការណ៍របសគេហទំព័រព័ត៌មាន Elnashra។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ ការវាយប្រហារនេះ ដែលពាក់ព័ន្ធនឹងមីស៊ីលជាច្រើនគ្រាប់ បានបណ្តាលឲ្យផ្នែកខ្លះនៃស្ពាននេះដួលរលំ។

អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានអះអាងថា ស្ពាននេះ «បានបម្រើជាច្រកឆ្លងកាត់ដ៏សំខាន់» សម្រាប់ក្រុមហេសបូឡា ខណៈដែលសមាជិករបស់ចលនានេះ បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនលីបង់ ដើម្បីរៀបចំសម្រាប់ការវាយប្រហារលើកន្លែងតាំងទីលំនៅ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ IDF បានបន្ថែមថា ក្រុមហេសបូឡា បានដាក់ជើងទម្របាញ់រ៉ូកែតជាច្រើនគ្រឿង នៅជិតស្ពាន ដើម្បីវាយប្រហារទឹកដីអ៊ីស្រាអែល៕
