លោក Zelenskyy ទៅដល់បារាំងហើយ ដើម្បីពិភាក្សាជាមួយលោក Macron ពីការដាក់សម្ពាធលើរុស្ស៊ី

2026/03/14 01:05:56 am        115

អ្នកនាំពាក្យរបស់លោក Volodymyr Zelenskyy បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីសហើយ នៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ពាក់ព័ន្ធនឹងការបង្កើនសម្ពាធលើរុស្ស៊ី។

ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលការចរចា រវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឈ្លានពានរយៈពេល ៤ឆ្នាំ ត្រូវបានរំខានដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

លោក Sergiy Nykyforov អ្នកនាំពាក្យរបស់លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មាន រួមទាំងអ្នកកាសែតរបស់សារព័ត៌មាន AFP ផងដែរថា «លោកប្រធានាធិបតីកំពុងស្ថិតនៅទីក្រុងប៉ារីសរួចហើយ» ដោយបានបន្ថែមថា មេដឹកនាំទាំង២ ត្រូវបានគេរំពឹងថា នឹងជួបគ្នាមុនពេលរសៀលតាមពេលវេលាក្នុងស្រុក និងធ្វើសន្និសីទសារព័ត៌មាន។

វិមានក្រឹមឡាំងបានឲ្យដឹងនៅដើមសប្តាហ៍នេះថា កិច្ចប្រជុំដែលបានគ្រោងទុកនេះ នឹងរារាំងដល់ដំណើរការសន្តិភាព ហើយថា «គំនិតនៃការព្យាយាមដាក់សម្ពាធលើប្រទេសរុស្ស៊ី គឺមិនសមហេតុផលឡើយ»។

កិច្ចពិភាក្សា រវាងលោក Macron និងលោក Zelenskyy នឹងផ្តោតលើការបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី ដោយកំណត់គោលដៅ «កងនាវាស្រមោល» នៃនាវាដឹកប្រេងរបស់ប្រទេសនេះ ដែលប្រើសម្រាប់ដឹកជញ្ជូនប្រេង ដោយរំលោភលើទណ្ឌកម្មដែលត្រូវបានដាក់ ដោយសារការឈ្លានពានលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ នេះបើយោងតាមការិយាល័យប្រធានាធិបតីបារាំង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm