ចិនបរិច្ចាគ ២០០.០០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះដោយការវាយប្រហារ នៅសាលារៀនអ៊ីរ៉ង់

2026/03/14 01:15:20 am        58

នាថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ដុល្លារ ដល់ឪពុកម្តាយរបស់សិស្សដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ដែលខ្លួនចាត់ទុកថា ការវាយប្រហារដោយមីស៊ីល «មិនរើសអើង» ទៅលើសាលារៀនមួយកន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់នៅដើមដំបូងនៃសង្គ្រាមមជ្ឈិមបូព៌ា។

ទីក្រុងតេអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានធ្វើការវាយប្រហារដោយមីស៊ីលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត លើសាលារៀន នៅភាគខាងត្បូងអ៊ីរ៉ង់ អំឡុងថ្ងៃដំបូងនៃសង្គ្រាម។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងថា ពិធីបុណ្យសពត្រូវបានធ្វើឡើង សម្រាប់មនុស្សយ៉ាងហោចណាស់ ១៦៥នាក់ ក្នុងនោះរួមទាំងកុមារ ដែលស្លាប់នៅក្នុងការវាយប្រហារនោះ។ ចំនួនអ្នកស្លាប់មិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។ ការស៊ើបអង្កេតរបស់យោធាអាមេរិកលើការវាយប្រហារនេះ កំពុងដំណើរការ។

ក្រសួងការបរទេសទីក្រុងប៉េកាំង បានឲ្យដឹងថា សមាគមកាកបាទក្រហមចិន នឹងបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ ដល់សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ជាពិសេសសម្រាប់ «ការចូលរួមរំលែកទុក្ខ និងរួមចំណែកខ្លះៗ» ដល់ឪពុកម្តាយរបស់សិស្សដែលបានបាត់បង់ជីវិត។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួង លោក Guo Jiakun បានហៅការវាយប្រហារនេះថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់មនុស្សធម៌អន្តរជាតិ។ លោក Guo បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា៖ «ការវាយប្រហារលើសាលារៀន និងកុមារ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិធ្ងន់ធ្ងរបន្ថែមទៀត និងរំលោភលើគោលការណ៍សំខាន់នៃការមានសម្បជញ្ញៈ និងសីលធម៌របស់មនុស្ស»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm