កងទ័ពជើងទឹកអ៊ីតាលីនិយាយនៅថ្ងៃសុក្រនេះថា នាវាដឹកឧស្ម័ន Arctic Metagaz របស់រុស្ស៊ី បានរសាត់អណ្តែតនៅសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅចម្ងាយប្រហែល ៤៨គ.ម ពីទីក្រង Linosa កោះ Sicily ។

ក្រុមអាជ្ញាធរអ៊ីតាលី និយាយថា កងទ័ពជើងទឹក និងក្រុមឆ្មាំល្បាតឆ្នេរ បាននៅទីនោះ ប្រតិបត្តិការក្រោមការសម្របសម្រួលពីនាយកដ្ឋានការពារស៊ីវិលរបស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីតាលី ។
នាវាមួយគ្រឿងនេះ រងការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសម៉ាល់តា កាលពីដើមខែនេះ ដោយយានដ្រូនចោទប្រកាន់ដែលរុស្ស៊ីថា ជាទង្វើរបស់អ៊ុយក្រែន ។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកអ៊ីតាលី និយាយថា ពួកគេមិនអាចបញ្ជាក់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារមួយនេះនោះឡើយ ៕
